លោកអាដេម៉ាឡឺក្លែរជារ៉េស៊ីដង់បារាំង ។ សម្រាប់ខ្មែរយើងគាត់បានធ្វើកិច្ចការមួយចំនួនដូចជា ៖ • និពន្ធសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជាយើងចាប់តាំងពីសម័យកាលកកើតរដ្ឋដំបូង ឬអាណាចក្រភ្នំរហូតដល់សម័យក្រោយអង្គរដោយគាត់បានចាត់ទុកថាប្រទេសកម្ពុជាជាមាតុភូមិទីពីររបស់គាត់ ។ • ជីកកកាយនូវមរតកអតីតកាលរបស់ខ្មែរ ដែលបានកប់បាត់ឪ្យរស់ឡើងវិញដើម្បីជាប្រយោជន៍ឪ្យខ្មែរយើងមានទំនុកចិត្តនិងមានមោទនជាតិនៃភាពរុងរឿងសម័យអង្គរ ព្រមទាំងពញាក់ស្មារតីឪ្យចេះរួបរួមសាមគ្គីគ្នាឡើងវិញ ។
vrean.com Latest Questions
ដែលហៅថា ទសពិធរាជធម៌គឺជា ធម៌ទាំង១០សម្រាប់ព្រះរាជា ឬសម្រាប់អ្នកដឹកនាំ ។
ដើម្បីប្រឆាំងនឹងកម្ពុជា ប្រទេសថៃ និងវៀតណាមខាងត្បូង បានធ្វើសកម្មភាពដូចជា ៖ • បិទព្រំដែនសេដ្ឋកិច្ច • ធ្វើវិទ្ធង្សនាយោធា នៅតាមបណ្តោយព្រំដែន • ប្រទេសថៃបានគាំទ្រសកម្មភាពពួកខ្មែរសេរីដែលកងទ័ពឧទ្ទាមប្រឆាំងរដ្ឋាភិបាលកម្ពុជាដោយបានផ្គល់ទឹកដីឪ្យកសាងជំរំហាត់ទ័ព • ប្រទេសថៃបានអនុញ្ញាតឪ្យកសាងស្ថានីយ៏វិទ្យុផ្សាយសំឡេងដើម្បីធ្វើការឃោសនាប្រឆាំងនឹងនយោបាយសង្គមរាស្រ្ដនិយម ។ កងទ័ពវៀតណាមបានធ្វើសកម្មភាពឈ្លានពានចូលបណ្ដោខេត្តមួយចំនួននៅតាមបណ្ដោយព្រំដែន ។
ដែលហៅថា យុត្តិធម៌គឺជា គុណធម៌ប្រកបដោយឧត្តមគតិសកល ជាគំនិតល្អត្រឹមត្រូវឥតខ្ចោះដែលហូរចេញមកពីវិចារណញាណរបស់មនុស្ស ។ យុត្តិធម៌មានន័យថា ការគោរពយ៉ាងទៀងទាត់នូវសិទ្ធិរបស់ជនណាម្នាក់ ពោលគឺការបើកឲ្យជនម្នាក់ៗមានសិទ្ធិរបស់ខ្លួន ។