គោលដៅរបស់រដ្ឋាភិបាលរួបរួមជាតិកម្ពុជាគឺបង្រួបបង្រួមឯកភាពជាតិ សម្រាប់ការតស៊ូប្រឆាំងអំពើឈ្លានពាននៃពួកចក្រពត្តិអាមេរិកដើម្បីផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ហើយកសាងប្រទេសកម្ពុជាដ៏សំបូររុងរឿងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គោលដៅនេះបានសម្រេចគឺនៅឆ្នាំ ១៩៧៥ រណសិរ្សរួបរួមជាតិកម្ពុជាបានរំដោះ ៩០% នៃទឹកដីប្រទេសកម្ពុជាទាំងមូល ។
vrean.com Latest Questions
ដើម្បីកែប្រែនូវទម្លាប់ និង សកម្មភាពអសកម្មសម្រាប់ផ្តល់ការអភិវឌ្ឍ ស្មារតីចិត្តកាយ និង បញ្ញារបស់អ្នកដែលតែងតែកើតមានជាប្រចាំ ឬ រាល់ពេលអ្នកជួបបញ្ហាណាមួយ អ្នកត្រូវហាត់ប្រើប្រាស់ការគិតនិងសកម្មភាពរបស់អ្នកក្នុងការដោះស្រាយដូចជា៖ • ការហាត់ប្រាណជាប្រចាំ ឬ ៣ដងក្នុងមួយសប្តាហ៍ក្នុងម្តងចន្លោះពី១៥-៣០នាទី ជួយដល់សុខភាពផ្លូវ កាយអ្នក • ប្រមូលអារម្មណ៍ក្នុងការគិតលើចំណុចវិជ្ជមាននិងងាយៗសម្រាប់ផ្លូវចិត្តរបស់អ្នក • អាចអនុវត្តនូវការធ្វើសមាធិ ឬ លំហាត់ដំណកចង្វាក់ដង្ហើមរបស់អ្នកដើម្បីសម្រួលដល់ចលនារាងកាយ • អនុវត្តសកម្មភាពផ្តល់កម្លាំងថាមពលសាមញ្ញៗដល់អ្នកដូចជា ការជំរះស្មៅ ការសំអាតបរិស្ថានជាដើម • ការអានសៀវភៅតាមចំណូលចិត្ត ឬសៀវភៅស្រាវជ្រាវផ្សេងៗណាមួយដើម្បីបង្កើនថាមពលបញ្ញារបស់អ្នក • ទទួលការប្រឹក្សាពីដៃគូទំនុកចិត្តអ្នកមានដូចជា ម្តាយឪពុក ...
ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកកត្ដាអនុគ្រោះមួយចំនួនដូចជា ៖ • តំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់ រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម • ការសម្បូរហត្ថករដែលមានការប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ង់ • ខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូង ដែលមានក្រិកយូហ្គោស្លាវី និងតួកគីជាដើម ។
ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យតើរាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើដូចតទៅ ៖ • សាងសង់លំនៅដ្ឋានចំនួន១៥៧ពាន់ខ្នងនិងផ្ទះល្វែងចំនួន៨០៦ខ្នងបន្ថែមទៀត ។ • ជួសជុលផ្ទះបាក់បែកចំនួន៣៣៣ពាន់ខ្នងឡើងវិញ ។
សុខាគឺជាក្មេងដែលចូលប្រើប្រាស់គ្រឿងញៀន និងលួចទ្រព្យសម្បត្តិអ្នកជិតខាង។ ចំណែកឯសុគាគឺជាក្មេងដែលចូលចិត្តការរៀនសូត្រ ហើយពេលទំនេរពីការសិក្សា គាត់បានជួយការងារផ្ទះដូចជា បោសផ្ទះ អោយចំណីជ្រូក មាន់ទា ជាដើម។ តើសុខា និងសុគាម្នាក់ណាដែលបានជួយធ្វើឱ្យគ្រួសារមានសុភមង្គល? ព្រោះអ្វី?
សភាតំណាងរាស្រ្ដនៅបារាំង ត្រូវបានតាំងឡើងដោយការបោះឆ្នោតជាសកលហើយមានតួនាទី ដូចជា ៖ • អនុម័តច្បាប់ និងផែនការថរិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ • ត្រូតពិនិត្យការងាររបស់រដ្ឋាភិបាល • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុវត្តលោមតាមសម្លេង ២ ភាគ ៣ ដាច់ខាត ។