vrean.com Latest Questions
ដោយផ្អែកលើសំឡេងគាំទ្ររបស់ប្រជាជន សម្ដេច សីហនុបានបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាននាយករដ្ឋឋមន្ដ្រីពីររូបគឺព្រះអង្គម្ចាស់រណឫទ្ធិ ធ្វើជាបនាយករដ្ឋមន្ដ្រីទី១ ហើយសម្តេចហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីទី២។
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារីសប្រទេសបារាំង។
ពណ៌នាពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍន៍៖ សន្តិភាពនិងធ្វើឲ្យប្រជាជន និងប្រទេសជាតិទទួលបាននូវ • មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្គ្រាមទាស់ទែងគ្នា • សន្តិភាពផ្តល់ឱកាស អភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គម • ប្រទេសមាននីតិរដ្ឋ ( ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ) • ធ្វើឲ្យមនុស្សរស់នៅប្រកបដោយភាពសុខសាន្តគ្មានការភ័យខ្លាច និងគំរាមកំហែង • មានឱកាសទទួលបានការសិក្សារៀនសូត្រ មានកិច្ចសហប្រតិបត្តិការល្អ • មានការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ • ស្ថេរភាពនយោបាយ គោរពសិទ្ធិមនុស្សគោរពច្បាប់