ក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូទាំងនេះបានទទួលជោគជ័យគឺឯករាជ្យបរិបូរណ៍ • កម្ពុជាបានឯករាជ្យនៅឆ្នាំ ១៩៥៣។ • វៀតណាមនិងឡាវបានឯករាជ្យនៅឆ្នាំ១៩៥៤។
vrean.com Latest Questions
របបសង្គមរាស្រ្ដនិយមគិតពីឆ្នាំ ១៩៥៥ ដល់ ឆ្នាំ ១៩៧០។
បេតិកភណ្ឌពិភពលោកបែងចែកជា៣ គឺ៖ • បេតិភណ្ឌវប្បធម៌ បណ្ដុំទីកន្លែងបូជនីយដ្ឋាន សំណល់ប្រវត្តិសាស្រ្ដ រូបភាពបែបវប្បធម៌ជាដើម។ • បេតិកភណ្ឌធម្មជាតិ សណ្ថានដី និងភូមិសាស្រ្ដ ប្រព័ន្ធអេកូ ហើយរាប់បញ្ជូលតំបន់ជំរក សត្វ រុក្ខជាតិ ដែលជាបេតិកភណ្ឌមានជីវិតខ្លាចក្រែងមានការបំផ្លេចបំផ្លាញ។ • បេតិកភណ្ឌរួម គឺជាឪ្យតម្លៃរួមទៅលើ បេតិភណ្ឌវប្បធម៌និងបេតិភណ្ឌធម្មជាតិ។
មធ្យោបាយអភិរក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំនែច្នៃជាថ្មី បានផ្តល់សារប្រយោជន៍ចំពោះបរិស្ថានៈ • ព្យារយៈពេលនៃការផ្គត់ផ្គង់រ៉ែ តាមការកាត់បន្ថយបរិមាណរួបធាតុដែលត្រូវទាញយក។ • ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី។ • មានការពុលតិច និងធ្វើអោយខូចខាតដីតិច។ • បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង។ • កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ។
និយមន័យសំណល់រឹង គឺជារូបធាតុទាំងឡាយក្នុងរូបភាពដែលគេបោះចោល ក្នុងបំណង់ឈប់ប្រើបន្តទៀត ។
ទឹកដែលយើងឃើញថាថ្លាល្អ មិនមានន័យថាមានសុវត្ថិភាពសម្រាប់ផឹកនៅឡើយទេ ។
ការប្រើប្រាស់ដីសមស្របគឺ ដីព្រៃឈើ ដីចំការ និងដីសំណង់នានា ត្រូវតែប្រើប្រាស់ទៅតាមភាពអនុគ្រោះរបស់វា និងតាមគំរោងផែនការត្រឹមត្រូវដោយគិតពីតុល្យភាពរវាងដីកសិកម្ម និងដីសំណង់នានា។