vrean.com Latest Questions
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។
ក្រោយសង្រ្គាមត្រជាក់ ប្រទេសអឺរុបខាងកើតមានការប្រែប្រួលដូចតទៅ ៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១ • កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព • អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស ៖ • ជាកម្រងសំណួរ • ការអង្កេត • បញ្ជីលក្ខណៈវិនិច្ឆ័យ • រៀបចំពាក្យពេចន៍ឬរូបភាពងាយយល់ងាយប្រើប្រាស់ • អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបំផុត២ច្បាប់ដើម្បីឱ្យបុគ្គលិកប្រើប្រាស់ • កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច ១០ ចំណុច • ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រី • កែវឆ្លុះយេនឌ័រគូររៀបចំឡើងលើក្រដាសពណ៍ និងជាបន្ទះ ឬជាសន្លឹក ដែលធានានូវភាពជាប់លាប់ ។
ស៊ីតូប្លាសមាននាទីផ្ទុកធាតុកោសិកាជាច្រើនដែលជួយឱ្យកោសិកាអឺការីយ៉ូតធ្វើសកម្មភាពតាមវិធីផ្សេងៗខុសពីកោសិកាប្រូការីយ៉ូត។
សង្រ្គាមត្រជាក់គឺជាការប្រកួតប្រជែងរវាងប្លុកកុំមុយនីស្ដ និងប្លុកសេរី ក្នុងការអភិវឌ្ឍគ្រឿងសព្វាវុធនិងបច្ចេកវិទ្យាដោយកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត។ ចំនុចសំខាន់នៃសង្រ្គាមនេះ ផ្ដើមចេញពីបញ្ហាអាឡឺម៉ង់ នៅពេលដែលប្រទេសនេះ ក្លាយជាទីប្រសព្វមុខគ្នានៃមនោគមវិជ្ជាទាំងពីរក្រោមសង្រ្គាមលោកលើកទី២។