បានជាសហភាពសូវៀតធ្វើកំណែទម្រង់ពេលពេរ៉េស្រ្ដូយកាពីព្រោះ៖ • សេដ្ឋកិច្ចបែបផែនការត្រូវទទួលបរាជ័យស្រុតចុះ • អំពើពុករលួយក្នុងរដ្ឋាភិបាលសង្គមនិយម • ការជ្រៀតជ្រែកចូលនៃលទ្ធិប្រជាធិបតេយ្យ • ចង់កំណែទម្រង់ទាំងសេដ្ឋកិច្ចសង្គមនិងនយោបាយ។
vrean.com Latest Questions
សហភាពសូវៀតបានប្រកាន់យកលទ្ធិសង្គមនិយមអស់រយៈពេល៧៤ឆ្នាំ(១៩១៧ ដល់ ១៩៩១)។
កំណែទម្រង់ពេរ៉េស្រ្តូយកាបានធ្វើឪ្យប៉ះពាល់ដល់អឺរ៉ុបខាងកើតដូចជា៖ • សហភាពសូវៀតត្រូវដួលរលំ • រដ្ឋមួយចំនួនទទួលបានឯករាជ្យ(ប៉ូឡូញ អាឡឺម៉ង រ៉ូម៉ានី) • រដ្ឋមួយចំនួនក្លាយជាសមាជិកអង្គការណាតូ • បក្សសម្ព័ន្ធវ៉ាសូរីក៏ត្រូវរលាយ។
មូលហេតុដែលកម្ពុជាទទួលយកអាណានិគមបារាំង៖ នយោបាយ • សៀម យួនតាបសង្គត់និងឈ្លានពានកម្ពុជា • ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេស • ធ្វើឪ្យមានឯកភាព អំណាចរាជល្ល័ង្គ សេដ្ឋកិច្ច • បារាំងបើកប្រាក់បៀវត្សឪ្យមន្ដ្រីរាជការ និងព្រះមហាក្សត្រខ្ពស់ • ជាអ្នកណាពាណិជ្ជកម្មក្នុង និងក្រៅប្រទេសកាន់កាប់ពន្ធដារ • ដោយសេដ្ឋកិច្ចខ្មែរធ្លាក់ចុះដោយសារការគាបសង្គត់ពីសៀម យួន។ សង្គម • រៀបចំប្រព័ន្ធតុលាការថ្នាក់ឃុំដល់នៅខេត្តក្រុង • រៀបចំប្រព័ន្ធនូវរដ្ឋបាល ថ្នាក់មូលដ្នាន ខេត្តក្រុង • សង្គមខ្មែរអស្ថេរភាព • វប្បធម៌ អក្សរសាស្រ្ដ និងការអប់រំ។
ចំណុចវិជ្ជាមាន និងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមាន ៖ ចំណុចអវិជ្ជមាន • បារាំងជួយការពារទឹកដី ពូសាសសន៍ខ្មែរឪ្យគង់វង្ស • បារាំងបានធ្វើឪ្យរួចផុតពីការឈ្លានពានរបស់យួន និងសៀម • បង្កើតភាសាចុងបូព៌ាប្រទេស សិក្សាស្រាវជ្រាវ និងចងក្រងពីអរិយធម៌ប្រវត្តិសាស្រ្ដខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែជំនាន់ក្រោយ • បារាំងជួយកែទម្រង់ផ្នែករដ្ឋបាល សង្គម សេដ្ឋកិច្ចខ្មែរ • ជួយកសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់ • បារាំងជួយថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរ និងកសាងមន្ទីរដើម្បីថែរក្សាថែរក្សាវត្ថុបុរាណ • ឆ្នាំ ១៩០៤ បារាំងបានទាមទារយកខេត្តកោះកុង ម្លូព្រៃ ...
ដំណោះស្រាយនៃផែនការញូឌៀលមាន៦ ចំណុចគឺ៖ • ភ្នាក់ងាររដ្ឋបាលសហព័ន្ធ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល • ភ្នាក់ងារកិច្ចរដ្ឋបាលសាធារណៈ • ភ្នាក់ងារមូលនិធិសាជីវកម្មសិទ្ធិ • ភ្នាក់ងារជួយយុវជន • ផែនការបើកធនាគារឡើងវិញ។
កត្តាដែលនាំឪ្យសហរដ្ឋអាមេរិកជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរឆ្នាំ១៩២៩មានដូចជា៖ • មានផលិតផលកើនហួសហេតុពេកនៅពេលតម្រូវការទីផ្សាររួមតូច • តម្លៃរថយន្តចុះថោក • ការអនុវត្តន៍សេដ្ឋកិច្ចតាមទ្រឹស្ដីទុកឪ្យគេធ្វើ • កាត់បន្ថយបរិមាណនាំចេញស្រូវសាលី • ការប្រាក់បន្ថយបរិមាណនាំចេញស្រូវសាលី • ការប្រាក់បង្វែរមិនទាន់ពេលវេលា • ធនាគារចំនួន៧០០កន្លែងត្រូវបានបិទទ្វារ • ពាណិជ្ជករជាង១០០០នាក់ត្រូវក្ស័យធន • កម្មករ១៣លាននាក់គ្មានការងារធ្វើ។
ប្រធានាធិបតី ចន កេណ្ណីនី បានអនុវត្តនយោបាយព្រំដែនថ្មី។ នយោបាយព្រំដែនថ្មីមានទិសដៅ៣ យ៉ាងគឺ៖ • ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ • បំបាត់អំពើប្រកាន់ពូជសាសន៍ • វិស័យបច្ចេកទេស។
ដើម្បីស្ដារប្រទេសនៅក្រោយសង្រ្គាមលោកលើកទី២ នាយករដ្ឋមន្ដ្រីរូបនេះ បានអនុវត្តគោលបនយោបាយរដ្ឋឧបត្ដម្ភ ដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ អ្នកដែលគ្មានការងារធ្វើ អ្នកជម្ងឺ ស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្ត និងចាស់ជរា។ ដោយបង្កើតសេវាសុខភាពមាន មន្ទីរពេទ្យជាច្រើនដើម្បីផ្ដល់សេវាថែទាំសុខភាព ព្យាបាលជម្ងឺ និងចែកចាយថ្នាំដោយឥតគិតថ្លៃ។ បញ្ហាលំនៅស្ថានបានសាងសង់លំនៅស្ថាន និងជួលជុលផ្ទះបាក់បែក។ ធ្វើជាតូបនីយកម្ម ចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ រ៉ែ និងធ្យូងថ្ម។
នាយករដ្ឋមន្រ្ដីអង់គ្លេសពីឆ្នាំ ១៩៤៥ ដល់ ១៩៥១ មានឈ្មោះ គ្លីមិន អាតលី មកពីគណបក្សការងារនិយម។