ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមាន៖ ការបញ្ជាទិញលេខរថយន្ត (ស្លាកលេខ) ការចុះបញ្ជីយានយន្ដ(ធ្វើកាតគ្រី) ត្រួតពិនិត្យលក្ខណៈយានជិនះ(ឈៀក) ប្រឡងនិងចេញប័ណ្ណបើកបរយានយន្ដ (ពាក់មី) រួមជាកម្មវិធីលើទូរស័ទ្ធស្មាតហ្វូន (Apps)ដើម្បីយល់ដឹងពីទ្រឹស្ដីបើកបន្ថែមទៀត។ ប្រព័ន្ធស្វ័យប្រវត្តិកម្មមានប្រយោជន៍ចំពោះប្រជាពលរដ្ឋជាច្រើនជា៖ • កាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងអនុវិស័យដឹកជញ្ជូនផ្លូវគោក • ចំណេញពេលវេលា មិនចាប់រងចាំយូរ • កាត់បន្ថយចំណាយក្រៅផ្លូវការ • កាត់បន្ថយរយៈពេលដាក់ស្នើសុំឯកសារ។
vrean.com Latest Questions
ប្រទេសដែលបាមបង្កើតអាស៊ានមានចំនួន៥ ប្រទេសគឺ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី និងប្រទេសថៃ នៅទីក្រុងបាងកកប្រទេសថៃហើយត្រូវបានបង្កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។
ផែនការ៥ឆ្នាំលើកទី៤ គឺជាការជម្រុញថាមពល ដែកថែប និងការកសាង ផ្លូវបរទេសភ្លើង។ ផែនការ៥ឆ្នាំជាការកសាងវិស័យបច្ចេកទេសយោធា និងកសិកម្ម។
ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត។
លោកលន់ នល់អាចដោះស្រាយបញ្ហានៅជនបទមិនបានទេ ព្រោះ៖ • ផ្លូវទៅជនបទត្រូវផ្គាច់ដោយពួកកុម្មុនីស្ដអស់រលីង • នៅក្នុងជួររដ្ឋាភិបាល លន់ នល់ ពោរពេញដោយអំពើពុករលួយ។
ដើម្បីអូសទាញប្រជាជនខ្មែរឪ្យគាំទ្រខ្លួន ពួកខ្មែរក្រហមបានធ្វើសកម្មភាពដូចជា៖ • ប្រមូលប្រជាជនឪ្យចូលរួមចលនាតស៊ូ • ផ្សព្វផ្សាយមនោគមន៍វិជ្ជាដល់ពួកនិស្សិតនៅតាមទីក្រុង • ប្រឆាំងជាមួយពួកមូលធននិយមដែលពុករលួយ • ថានឹងធ្វើឪ្យប្រជាជនមានភាពស្មើគ្នា គ្មានការកេងប្រវ័ញ • ប្រើប្រាស់ប្រជាប្រិយភាពរបស់សម្ដេច នរោត្តម សីហនុ។
សង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០-១៩៧៥ មានផលវិបាកដូចម្ដេចខ្លះមកលើប្រទេសកម្ពុជាដូចជា៖ • ប្រជាជនបានភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញ និងទីប្រជុំជននានា • កំណើនប្រជាជនឆាប់រហ័សធ្វើឪ្យទីក្រុងភ្នំពេញមានភាពច្របូកច្របល់អំពើចោរកម្មភាពអនាធិបតេយ្យ អំពើហិង្សា ការអត់ឃ្លាន ជំងឺ • ការឡើងថ្លៃ តម្លៃទំនិញ និងកង្វះគ្រឿងឧបករណ៍បរិភោគ • ប្រជាជនជាង១លាននាក់បានស្លាប់ • ផ្លូវថ្នល់ និងស្ពានពី៧០-៨០%ត្រូវបានបំ់ផ្លាញ • វាលស្រែចំការក្លាយជាចំការមីន និងរណ្ដៅគ្រាប់បែក • រោងចក្រឧស្សាហកម្ម៧៥% ត្រូវបានបំផ្លិចបំផ្លាញ • ចំការកៅស៊ូត្រូវខូចខាត • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម ថែមទាំងបំផ្លាញឬសគល់ប្រព័ន្ធអប់រំដូចជាសាលារៀនសាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ...
បានជារបបសាធារណរដ្ឋខ្មែររដួលរលំ ពីព្រោះ ៖ • របបនេះពោរពេញដោយអំពើពុករលួយ បក្សពួកនិយម • ប្រជាជនអស់ជំនឿលើអ្នកដឹកនាំភិបាលដោយភាពអសកម្មរបស់លោកលន់ នល់ • នយោបាយចង់បញ្ចប់សង្រ្គាមនៅឥណ្ឌូចិនរបស់សហរដ្ឋអាមេរិក • ការបញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ដោយពួកខ្មែរក្រហមបានឡោមព័ទ្ធទីក្រុងភ្នំពេញពិសេសផ្លូវខ្មែរក្រហមវាយរលំរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ ១៧ មេសា១៩៧៥។
បានជាកងអាកាសចរណ៍បេ៥២របស់អាមេរិកទម្លាក់គ្រាប់បែកមកលើតំបន់ស្រែចម្ការក្នុងប្រទេសកម្ពុជាដោយសារសហរដ្ឋអាមេរិកខ្លាចប្រទេសកម្ពុជាធ្លាក់ក្នុងរបបកុម្មុនីស្ដ និងទីជម្រកសម្រាប់កងទ័ពវៀតកុងវាយប្រហារប្រទេសវៀតណាមខាងត្យូងដែលធ្វើឪ្យកងទ័ពសហរដ្ឋអាមេរិកមិនអាចខ្លួនពីវៀតណាមបាន។ ការទម្លាក់គ្រាប់បែកនេះ នាំឪ្យមានផលវិបាកដូចជា៖ • ធ្វើឪ្យប្រជាជនមិនអាចរស់នៅបានក៏នាំគ្នាភៀសខ្លួនមករស់នៅទីក្រុង • អ្នកស្រែចំការឃ្លានឆ្ងាយពីស្រុកភូមិ បាត់បង់មុខរបរ ការអារ ព្រាត់ប្រាស់គ្រួសារ • បន្សស់ទុកស្រ្ដីមេម៉ាយ ក្នុងកំព្រា អ្នកជំងឺ របួស ពិការ • ខូចខាតផ្ទះសំបែង ផលដំណាំ ស្រែចំការក្លាយរណ្ដៅគ្រាប់មិនអាចបង្កបង្កើនផលបាន • ពន្យាពេលមិនឪ្យពួកខ្មែរក្រហមដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញដោយឆាប់រហ័ស • អតិរណាប្រាក់រៀលចេះបន្ដ ឯតម្លៃទំនិញចេះតែបន្ដ ឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត • សេដ្ឋកិច្ចនៅទ្រីងគ្មានសកម្មភាព។
ព្រោះរដ្ឋប្រហារនេះបានប្រព្រឹត្តឡើងក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត។ គេរក្សាទុករដ្ឋសភាធ្វើជាឧបរកណ៍ពង្រីងអំណាច ដោយគេបានកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ ៨៦សំឡេងក្នុងចំណោម ៨៩សំឡេងដកសេចក្តីទុកចិត្ត និងដកសម្ដេច នរោត្តម សីហនុ ចេញពីតំណែង។