បានជាគេបង្កើតច្បាប់ព្រោះ ច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមនិង សម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។ ច្បាប់និងសិទ្ធមានលក្ខណៈខុសគ្នា ៖ ក. ច្បាប់ • កើតឡើងដោយសារមនុស្សជាអ្នកបង្កើត • ជាវិធានដោយលាយលក្ខណ៍អក្សរ • មានលក្ខណៈបង្ខំមនុស្សឱ្យគោរពតាមដាច់ខាត • ច្បាប់ការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្ស ឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្នា • អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាលឬធ្ងន់ ។ ខ. សិទ្ធិ • មានស្រាប់តាំងពីធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់ • សិទ្ធិមានតម្លៃស្មើៗគ្នាគ្មានរណាមានសិទ្ធិច្រើនជាងនរណាទេហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ • សិទ្ធិស្ថិតក្រោមច្បាប់មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសបីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ • សិទ្ធិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នា ដែលមានច្បាប់ជាអ្នកកំណត់ ។ ...
vrean.com Latest Questions
រៀបរាប់ពីការបង្កើតសហករណ៍របស់កម្ពុជាប្រជាធិបតេយ្យមានដូចជា៖ • ក្នុងកំឡុងសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើននៅតាមតំបន់ដោះខ្មែរក្រហមបានរៀបចំជា “ក្រុមប្រវាស់ដៃ” ដែលមានសមាជិកពី១០ទៅ៣០ គ្រួសារក្នុងមួយក្រុម។ • បន្ទាប់ពីជ័យជនះ១៩៧៥ ក្រុមប្រវាស់ដៃត្រូវរៀបចំជា “សហករណ៍កម្រិតទាប” ដែលមានសមាជិកច្រើនគ្រួសារឬភូមិមួយទាំងមូល។ • រហូតដល់ឆ្នាំ ១៩៧៧ សហករណ៍កម្រិតទាបត្រូវបានរៀបចំឪ្យទៅជា “សហករណ៍កម្រិតខ្ពស់” ដែលរួមមានគ្រួសារច្រើនចាប់ពី៣-៤ភូមិឬឃុំមួយទាំងមូល។
ប្រទេសចិននិងយួនខាងជើង។
អង្គការគ្រប់គ្រងរដ្ឋសំខាន់ៗនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមាន៤ គឺ ៖ • គណបក្សាប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយអគ្គលេខាធិការ ប៉ែន សុវណ្ណ អតីតខ្មែរឥស្សរៈដែលបានរៀនសូត្រទ្រឹស្ដីកុំមុយនីសនៅប្រទេសវៀតណាមខាងជើងនាឆ្នាំ ១៩៥៤។ នោខែធ្នូ ១៩៤១ដំណែងនេះបានទៅលើលោក ហេង សំរិន។ • ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ឬក្រុមប្រឹក្សារដ្ឋមន្ដ្រីដែលមានរដ្ឋមន្ដ្រី១៧រូប មាន ប៉ែន សុវណ្ណជាប្រធានហើយដល់ឆ្នាំ ១៩៤១ ជំនួសដោយលោក ចាន់ ស៊ី ។ ក្រុមប្រឹក្សានេះមានមុខងារយ៉ាងសំខាន់ៗរបស់បក្ស។ ក្រុមប្រឹក្សានេះបើការប្រជុំយ៉ាងទៀតទាត់ ហើយរាល់ពេលប្រជុំម្ដងៗតំណាងក្រសួងនីមួយៗត្រូវឡើងារាយការណ៍ ...
Poll Results
No votes. Be the first one to vote.