ផលវិបាកបន្ទាន់នៃសង្រ្គាមបានធ្វើឱ្យប្រទេសអឺរ៉ុបប្រទះនឹងការលំបាកដូចខាងក្រោម ៖ • វិបត្តិសេដ្ឋកិច្ច • វិបត្តិរូបិយវត្ថុ • វិបត្តិទីផ្សារ • វិបត្តិនយោបាយនិងសង្គម ។
vrean.com Latest Questions
ទីតាំងនៃរដ្ឋនានារបស់ភូមាដែលកើតឡើង និងមូលហេតុគឺ ៖ • រាជាណាចក្រព្យៅ មានរាជធានីឈ្មោះ ប្រូម ស្ថិតនៅតាមដងទន្លេ អ៉ីរ៉ាវ៉ាទី ។ • រាជាណាចក្រប៉ាគន ស្ថិតនៅតាមដងទន្លេអ៉ីរ៉ាវ៉ាទី ។ • រាជាណាចក្រតោងអ៊ូ ស្ថិតនៅភាគខាងកើតតាមដងទន្លេស៊ីតង ។
សង្រ្គាមត្រជាក់ និងប្រាក់សង្រ្គាមឥណ្ឌូចិន បានធ្វើឲ្យពួកកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល ។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈ ផែនការម៉ាសាល់ និងធ្វើសង្រ្គាមនៅសមរភូមិ ដៀនបៀនភូ ដើម្បីកម្ចាត់ពួកកុំមុយនីស្ដ ដែលគាំទ្រដោយចិន និងសហភាពសូវៀត ។ ពួកគេក៏បានដកខ្លួនចេញពីរដ្ឋាភិបាល ហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ។
ពីមុនអង់គ្លេសនិងសហភាពសូវៀតជាដៃគូនឹងគ្នាចុះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតវិញគឺដោយសារតែប្រទេសអង់គ្លេសមានគំនិតប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនេះលោក ឆឺឈីល បានថ្លែងនៅហ្វុលតុនថាពេលនេះវាំងននដែកបានបែងចែកទ្វីបអឺរ៉ុបជាពីរគឺអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើត ។
ដើម្បីផ្ដល់សេវាថែទាំសុខភាពប្រជាជន រាជរដ្ឋាភិបាល លោកក្លេមិន អាត់លី បានធ្វើដូចតទៅ ៖ • ធានាដល់ការព្យាបាលជំងឺ និងចែកចេញថ្នាំដោយមិនគិតថ្លៃសម្រាប់ប្រជាជន ៩០% ដោយស្មើភាពគ្នានិងមិនរើសអើស ។ • បង្កើតភ្នាក់ងារសុខភាពជំនួន ៣៤ នាក់ទូទំាងប្រទេសចាប់ពីទីក្រុងដល់ទីជនបទ ដោយចំណាយ ប្រាក់ចំនួន ៤០០លានផាន ស្មើនឹង ៣.៥% នៃថវិកាជាតិទាំងមូល ។
នៅក្នុងអាណត្តិប្រធានធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា ៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ • ចលនាតំបន់និយមសុំឪ្យដកតំបន់មួយចំនួនដូចជា ៖ ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតំបន់ស្វ័យយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ ។