បានជាប្រជាជនអ៊ីតាលីភាគច្រើនងាកមកជិះរថយន្ដក្រុងវិញព្រោះ ៖ • ប្រជាជនទីក្រុងភាគច្រើនមានរថយន្ដផ្ទាល់ខ្លួនក្នុងការធ្វើដំណើរដែលជាហេតុធ្វើឪ្យមានការរកស្ទះចរាចរណ៍នាំឪ្យមានការយឺតយ៉ាវក្នុងការទៅបំពេញការងារ • រថយន្ដច្រើននាំឪ្យកខ្វល់បរិស្ថាន ហើយធ្វើឪ្យទីក្រុងពោរពេញដោយផ្សេងពុលនាំឪ្យចោទជា បញ្ហាដល់សុខភាពរបស់ប្រជាជន ។
vrean.com Latest Questions
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចម្ដេច ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាង់សង់លំនៅដ្ឋាន ) ។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០% • តម្លើងទៅលើសេវាសុខភាព ២១% ។
បានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពុជា ព្រោះ ៖ + សម្ដេច នរោត្តម សីហនុ • ជាអ្នកផ្ដើមឪ្យមានការចរចាររកសន្ដិភាព • ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) • ជាអ្នកចុះហត្ដលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ • ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សារជាតិដោយធ្វើការផ្សះផ្សារវិបត្តិក្រោយបោះឆ្នោត ...
នយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី៥មានគោលដៅ ៖ • រក្សាសន្តិសុខពិភពលោក • ភ្ជាប់ទំនាក់ទំនងអន្តរជាតិ ទាំងវិស័យនយោបាយក៏ជាវិស័យសេដ្ឋកិច្ច • ពង្រីកតួនាទីមហាអំណាច ។
ដើម្បីស្ដារប្រទេសនៅក្រោយសង្រ្គាមលោកលើកទី២ នាយករដ្ឋមន្ដ្រីរូបនេះ បានអនុវត្តគោលបនយោបាយរដ្ឋឧបត្ដម្ភ ដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ អ្នកដែលគ្មានការងារធ្វើ អ្នកជម្ងឺ ស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្ត និងចាស់ជរា។ ដោយបង្កើតសេវាសុខភាពមាន មន្ទីរពេទ្យជាច្រើនដើម្បីផ្ដល់សេវាថែទាំសុខភាព ព្យាបាលជម្ងឺ និងចែកចាយថ្នាំដោយឥតគិតថ្លៃ។ បញ្ហាលំនៅស្ថានបានសាងសង់លំនៅស្ថាន និងជួលជុលផ្ទះបាក់បែក។ ធ្វើជាតូបនីយកម្ម ចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ រ៉ែ និងធ្យូងថ្ម។