vrean.com Latest Questions
អង្កការសង្គមរាស្រ្ដនិយមបានបង្កើតឡើងនៅថ្ងៃទី២២ ខែមិនា ឆ្នាំ១៩៥៥ ដោយព្រះបាទនរោត្តមសីហុន។ អង្កការនេះត្រូវបានបង្កើតឡើងដើម្បីចូលរួមការប្រកួតប្រជេងការបោះឆ្នោតជាសកល ខែកញ្ញា ឆ្នាំ១៩៥៥។
សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា៖ • បំផ្លាញគេឈ្មោះរបស់ខ្មែរនិងក្ដីសុខរបស់រាស្រ្ដ ប្រជាជនព្រាក់ប្រាសគ្រួសារ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធនិងអាយុជីវិតមនុស្សសត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ • អសន្ដិភាព ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហ៊ាន • បង្កឪ្យមានពួកទមិឡគ្មានសាសនាខ្មែរក្រហមរបបប៉ុន ពត • រាស្រ្ដខ្មែរ១លាននាក់ស្លាប់ ផ្លូវថ្នល់៧០%-៨០% រងការបំផ្លេចបំផ្លាញ វាលស្រែសុទ្ធតែមិនបំផ្លាញរោងចក្រអស់៧៥%។
អង្កការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយសារ៖ • ពិភពលោកចង់បានសុខសន្ដិភាព • សង្រ្គាមលោកលើកទី២រាលដាលពេញពិភពលោក • សង្រ្គាមប្រជាជាតិគ្មានឥទ្ធិពល។
សន្និសីទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់នៅឡើងវិញបាន ។