Poll Results
No votes. Be the first one to vote.
Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Sorry, you do not have a permission to ask a question, You must login to ask question.
Sorry, you do not have a permission to add a post.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
No votes. Be the first one to vote.
បានជាប្រទេសកំពុងអភិវឌ្ឍន៍មានបញ្ហាការបរិភោគមិនគ្រប់គ្រាន់ព្រោះ ប្រទេសនោះមានកំណើនប្រជាជនខ្ពស់និងផលិតកម្មមានកំណើនយឺតការរីកចម្រើននៃសេដ្ឋកិច្ចនៅមានកម្រិតតម្រូវការក្នុងការប្រើប្រាស់មានការកើនឡើង។ ជីវភាពប្រជាជនកាន់តែក្រីក្រនិងមានកូនច្រើន ។
សមត្ថភាពរបស់មនុស្សអាចកើតមានតាមរយៈ • អំណាចធម្មជាតិពីកំណើត • ការហឹ្វកហាត់ ការអប់រំ • ការត្រិះរិះ ពិចារណា • កម្លាំងចិត្ត • ការរៀនសូត្រ • ការចេះសាកសួរ និងការចង់ចាំបានយូរ • បទពិសោធន៍ក្នុងការធ្វើការងារ • បរិយាកាស សង្គមអំណោយផល ។
គុណធម៌អប់រំរបស់ប្រាសាទបាយ័នមានដូចជា ៖ • អប់រមចិត្តឲ្យស្ថិតនឹងនរ មិនរំភើបញាប់ញ័រចំពោះហេតុការណ៍អាក្រក់ ល្អទាំងឡាយក្នុងជីវិតប្រចាំថ្ងៃ • អប់រំចិត្តឲ្យណៅជាកណ្តាលស្មើៗនាំទៅការជួបកាលលំបាកមិនទុទិដ្ឋិជួបការសប្បាយរីករាយមិនសុទិដ្ឋ • អប់រំចិត្តឲ្យចេះសន្តោសកាម ក្តីប្រាថ្នាតិចចំណង់ស្តើង • អប់រំចិត្តឲ្យចេះត្រកអររតាមមាន តាមបានមិនលោភលន់ហួសហេតុ និងចេះគ្រប់គ្រាន់ • អប់រំចិត្តប្រកបដោយព្រហ្មវិហារធម្ម ប្រាសចាកគតិទាំងបួនជាចិត្ត ដេលពោរពេញដោយមេត្តាធម៌ និងយុត្តិធម៌ ។
ការប៉ះទង្គិចអរិយធម៌ខ្មែរ និងអរិយធម៌បរទេសមិនអាចចៀសផុតបានឡើយលើកលែងតែប្រទេសនោះនៅដាច់ដោយឡែកតែឯងគ្មានទំនាក់ទំនងនឹងប្រទេសណាមួយ ។ ហើយការប៉ះទង្គិចនេះបានផ្តល់នូវផល២យ៉ាងគឺ ៖ • ជម្រុញឲ្យមានការរីកចម្រើន ពេលណាយើងច្នៃប្រឌិតឲ្យសមស្របនិងចំណង់ចំណូលចិត្តរបស់ខ្មែរ ស្របតាមព្រលឹងជាតិខ្មែរពោលគឺស្របតាម មនោសាស្រ្តខ្មែរ ។ • ធ្វើឲ្យអរិយធម៌ខ្មែរធ្លាក់ចុះ នៅពេលណាយើងមិនស្គាល់អរិយធម៌ជាតិច្បាស់លាស់ពោលគឺ យករបស់គេទាំងដុលមកអនុវត្ត ។
ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណះត្រឹមត្រូវគេត្រូវចេះ៖ • កំណត់បញ្ហាឲ្យបានច្បាស់លាស់ ៖ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត។ • ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន៖ សរសេរឲ្យបានសមស្រប សម្រាប់ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតឲ្យបានច្រើនតាមដែលអាចធ្វើបាន។ • ពិចារណាទៅលើតម្លៃ៖ តម្លៃខ្លះបានមកពីការបណ្តុះបណ្តាលនិងការអប់រំពីគ្រួសារតម្លៃ ខ្លះទៀតបានមកពីមិត្រភក្តិនិងសង្គមជាតិ។ • ពិចារណាលើឥទ្ធិពលប៉ះពាល់ដល់អ្នកដទៃ៖ ការសម្រេចរបស់យើង អាចប៉ះពាល់ដល់មនុស្សជាច្រើនដូចជាម្តាឪពុក បងប្អូនប្រុសស្រីសាច់ញាតិមិត្រភក្តិនិងអ្នកដទៃ • ជ្រើសរើសវិធីដោះស្រាយមួយ៖ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេបំផុតតាមរយះចំណេះដឹង តម្លៃ សីលធម៌ ទស្សនះសាសនាគោលដៅបច្ចប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេចរបស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ។
សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់ ។
ការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចជានៅក្នុងរបកគំហើញគេត្រូវការគំនិតផ្តើមបង្កើតដែរ ។ ឧទាហរណ៍ៈ របកគំហើញច្បាប់ស្យង់មួយគេត្រូវខិតខំបង្កើតថ្មីនូវសម្មតិកម្មដើម្បីពន្យល់។ រីឯការបង្កើតថ្មីនូវអ្វីមួយក៏អាចជំរុញ ឱ្យគេឈានមួយជំហានទៀតទៅរកឃើញនូវអ្វីផ្សេងដែលស្ថិតនៅក្នុងពិភពអាថ៍កំបាំង។
មានឈ្មោះជាបឋមគឺ “ប្រទេសហ្វូណន” ឬ “នគរភ្នំ” ឬ ហៅថា “កោះគោកធ្លក” ឬ “នគរគោកធ្លក”។