នៅក្នុងការបោះឆ្នោតឆ្នាំ១៩៧៩ គណបក្សឈ្នះគឺគណបក្សអភិរក្សនិយម ហើយនាយករដ្ឋមន្រ្ដីគឺលោស្រី ម៉ាការ៉េត ថាត់ឆឺ ដែលជាស្រ្ដីលើកដំបូង ។
vrean.com Latest Questions
កត្ដាដែលបានធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែ លាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ • បារាំងបានយល់ថាប្រទេសនម្ពុជាគឺជាប្រទេសសម្បូរទន្លេដែលជាគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្ម ទៅកាន់ទីផ្សារអឺរ៉ុប ។ • កម្ពុជា មានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតជាដំណាំកសិកម្មបានផលច្រើន ។ • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់ ។ • នៅក្រោមដី សម្បូរទៅដោយរ៉ែជាច្រើនប្រភេទ ។
ចន្លោះឆ្នាំ ១៩១៧ – ១៩៩១ សហព័ន្ធរុស្សីមានឈ្មោះថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ( ស. ស . ស. ស ) ។ ក. សហភាពសូវៀត ប្រកាន់យករបបសង្គមនិយម ( លទ្ធិកុម្មុយនីស្ត ) ក្រោមការដឹកនាំដោយបក្សនយោបាយតែមួយពឹងផ្អែក លើកម្លាំងកម្មករ កសិករ ។ ខ. ...