vrean.com Latest Questions
លក្ខខណ្ឌអ្នកមានសិទ្ធិឈរឈ្មោះជាបេក្ខជន ឲ្យគេបោះឆ្នោតឲ្យ ៖ • ត្រូវមានសញ្ជាតិខ្មែរពីកំណើត • ត្រូវមានសិទ្ធិ និងមានប័ណ្ណបោះឆ្នោត • ត្រូវមានអាយុចាប់ពី២៥ឆ្នាំ ឡើងទៅគតិដល់ថ្ងៃបោះឆ្នោត • ស្នាក់នៅជាអចិន្រៃ្តយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំ គតិដល់ថ្ងៃបោះឆ្នោត • មានការតែងតាំងពីគណបក្សនយោបាយដែលចុះក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត ។
គេចែករូបារូបិយារម្មណ៍ជា៤ប្រភេទគឺ៖ • ឥន្ទ្រីរួបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងនឹងឥន្ទ្រីយ៍ទាំង៥របស់មនុស្សមាន កាយ ភ្នែក ត្រចៀក ច្រមុះនិងអណ្តាត។ • កាមរូបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងទៅនឹងផ្លូវចិត្តនាំឲ្យកើតមានតម្រេកតណ្ហា។ • វេទនារូបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងជាមួយនឹងផ្លូវចិត្តរបស់មនុស្សមានការចងចាំបាន ភាពឈឺចាប់ រន្ធត់ តក់ស្លុត ញាប់ញ័រ ស្រក់ទឹកភ្នែក ការខកបំណងជាដើម។ • បញ្ញារូបារម្មណ៍ ជារូបារម្មណ៍ ដែលទាក់ទងជាមួយនឹងសតិបញ្ញា ស្មារតី ការត្រិះរិះពិចារណា ការភ្ញាក់រឭកផ្សេងៗជាដើម។
មូលហេតុដែលនាំឲ្យសាធារណរដ្ឋទី៤ដួលរលំគឺ៖ • សង្គ្រាមឥណ្ឌចិន • បាតុកម្មប្រឆាំងរដ្ឋាភិបាលធ្វើឡើងគ្រប់ទីកន្លែងដែលឡើងតាមគំនិតគណបក្សកុម្មុយនីស្តពាសពេញបារាំង • ការប្រឆាំងពីគណបកក្សបង្រួបបង្រួមជាតិដើម្បីរកសំឡេងគាំទ្រលោកដឺហ្វោល • សង្គ្រាមនៅអាល់ហ្សេរីនិងសង្គ្រាមរំដោះជាតិនៅតាមតំបន់ផ្សេងៗនៅលើសកលលោក។
អាស៊ានមានសិទ្ធិទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៅក្នុងទឹកដីនៃរដ្ឋសមាជិកតាមភាពចាំចាច់សម្រាប់ការបំពេញគោលបំណងរបស់ខ្លួន ។បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនេះត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែករវាងអាស៊ាន និងរដ្ឋសមាជិកជាម្ចាស់ផ្ទះ ។
ការស្រឡាញ់រាប់អានគោរពនិងជួយធុរៈអ្នកដទៃបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖ • ធ្វើឲ្យមានទំនាក់ទំនងល្អ • បណ្តាលឲ្យចិត្តជ្រះថ្លារីករាយ • ទទួលបានការគោរព និងកោតសរសើរពីសំណាក់អ្នកដទៃ • ធ្វើឲ្យជីវិតរស់នៅមានសេចក្តីសុខក្សោមក្សាន្ត • កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម • មានទំនុកចិត្តលើអ្នកដទៃ • ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិត្ត • មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ។
ការរំលោភសិទ្ធិមានពីរប្រភេទ គឺ • ការរំលោភដោយអំពើ • ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច ។
ចំពោះវិស័យកសិកម្ម តើលោកគ្រូតឆូវ បានធ្វើដូចតទៅ៖ • ពង្រីកផ្ទៃដីដាំដុះលើដីទំនេរ។ • កាប់ឆ្ការដីថ្មីនៅតំបន់កាសាស្ដង់ដើម្បីពង្រីកផលិតផលជាពិសេសលើផ្នែកដំណាំពោត។
ប្រភពនៃគ្រោះថ្នាក់កើតតាមមានឡើងចំពោះកុមារបច្ចុប្បន្នមាន • ឩស្សាហនីយកម្ម៖ការរីកចម្រើនខាងសណ្ឋាគារការកំសាន្តការផ្សាយពាណិជ្ជកម្មដែលអាច ជំរុញឱ្យមានការភ្លើតភ្លើនបាន • សន្តិសុខ ៖ ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ • ឩក្រិដ្ឋកម្ម ៖ ឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ • ការរើសអើង ៖ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារ • បញ្ហាមីន ៖ កុមារជនបទស្លាប់ដោយសារមីន • គ្រឿងញៀន ៖ មាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ • អំពើហិង្សា ៖ ...