vrean.com Latest Questions
លោកដឺឡា ក្រង់ឌីឃែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។ ជាមួយកម្ពុជាគាត់បានធ្វើដូចជាតទៅ ៖ • ចាត់តាំងមេបញ្ជាការជើងទឹកឌូដា ដឺឡាក្រេឪ្យចូលមកទំនាក់ទំនងក្នុង ការជួយធ្វើអន្ដរាគមន៍យកគ្រឿងបញ្ចក្សត្រពីប្រទេសសៀម ដើម្បីអភិសេក ព្រះអង្គឡើងសោយរាជ្យតាមប្រពៃណី ។ • ជួយការពារប្រទេសកម្ពុជា ឪ្យផុតពីនឹមត្រួតត្រាសៀម និងយួនដោយធានាថានឹងយកទឹកដីកូសាំងស៊ីនមកឪ្យខ្មែរិញ ។
វិស័យគមនាកមន៍នៅសម័យសង្គមរាស្រ្ដនិយមមានដូចតទៅ ៖ • នៅឆ្នាំ ១៩៥៤ បានពង្រីក កំពង់ផែ ហើយថែមទាំងកសាងកំពង់ផែទឹកប្រៃនៅក្រុងព្រះសីហនុ ។ • នៅឆ្នាំ ១៩៤៦ កសាងផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវៃង ២២៦ គម ។ • នៅឆ្នាំ១៩៥៩បានកសាងអាកាសដ្ឋានអន្តរជាតិខេត្តសៀមរាប ។ • ឆ្នាំ ១៩៦០ កសាងផ្លូវរថភ្លើងខ្សែទី ២ ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២៧០ គម ...
ពួកខ្មែរក្រហមបានឡើងនូវវណ្ណៈថ្មីពីរគឺ “ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី” ៖ • ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ គឺជាប្រជាជននៅរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុំមុយនីសកម្ពុជាមុនថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជននេះចែកជាពីរទៀតគឺ ប្រជាជនពេញសិទ្ធិនិងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិគឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។ • ប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា គឺជាប្រជាជនដែលជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានាក្រោយថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺប្រជាជនភៀសសឹកមកជនបទគេចពីសង្រ្គាម។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេ ព្រោះគេចាត់ទុកថាពួក ១៧ ...