vrean.com Latest Questions
សង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង.១៩៦០ បាននាំមកដល់ឧបទ្វីបឥណ្ឌូចិនរួមមាន
មេរោគអេដស៍គឺមេរោគដែលធ្វើឲ្យប្រព័ន្ធភាពសាុំរបស់សារពាង្គកាយមនុស្សចុះខ្សោយ ។ រីឯជំងឺអេដស៍ជាចង្កោមរោគសញ្ញាដែលកើតក្រោយពីប្រព័ន្ធភាពសាុំរបស់សារពាង្គកាយមនុស្សចុះខ្សោយ ។
បានជាមានបាតុកម្មរបស់ពួកនិស្សិតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ពេលលោកនេវិនកាន់អំណាច ព្រោះ ៖ • រដ្ឋាភិបាលដឹកនាំប្រទេសពុំគោរពច្បាប់ • ផ្តាច់ការ • សេដ្ឋកិច្ចធ្លាក់ចុះ • មានអំពើពុករលួយ • បង្កើតភាពអយុត្តិធម៍ • មានភាពក្រីក្រ ។
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្ត្រី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឲ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នា និងភាពខុសគ្នាដូចជា៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឲ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ។
បានជាចាំបាច់សិក្សាពិមូលដ្ឋាននៃប្រវត្តិវិទ្យា ពីព្រោះមានសារៈសំខាន់៣យ៉ាង ៖ • ជាប្រលោមលោក ៖ ជាំរឿងរ៉ាវអតិតកាល ប្រកបដោយអច្ឆរិយប្លែកៗ ដែលមិនមែនជាការប្រឌិតរបស់អ្នកនិពន្ធគឺសម្រាប់ឲ្យយើងនិទានប្រាប់ដល់កូនចៅជំនាន់ក្រោយរបស់យើង ។ • ជាវប្បធម៌ ៖ ផ្តល់ចំណេះដឹង ដល់អ្នកសិក្សា អ្នកដឹកនាំ និងជាមេរៀន ( បទពិសោធន៍ ) សម្រាប់បណ្តុះស្មារតីស្នេហាជាតិ មានឆន្ទៈការពារមាតុភូមិ ។ • ជាតម្លៃសីលធម៌ ៖ ប្រវត្តិវិទ្យា អាចបង្ហាញនូវមនោសញ្ចេតនាសាមគ្គីភាពជាតិ ...
ស្ថានភាពប្រទេសអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ គឺ ៖ • នៅសមរភូមិខាងកើតកងទ័ពសូវៀតបានវាយបំបាក់កងទ័ពអាឡឺម៉ង់ • នៅសមរភូមិខាងលិចកងទ័ពអាមេរិកបានវាយឡើងឆ្នេរណរម៉ង់ឌី នៅថ្ងៃទី ៦ មិថុនា ១៩៤៤ • កងទ័ពសម្ព័ន្ធមិត្តភាពបានវាយចូលអាឡឺម៉ង់ពីខាងលិច ចំណែកកងទ័ពក្រហមវាយចូលពីខាងកើត • ប្រជាជនអាឡឹម៉ង់ត្រូវបានគេសម្លាប់ ចំនែកទីក្រុងធំៗត្រូវបំផ្លាញ • អ៊ីត្លែរបានធ្វើអត្តឃាតនៅពេលកងទ័ពសម្ព័ន្ធមិត្តចូលកាន់កាប់ទីក្រុងប៊ែរឡាំង • នៅថ្ងៃទី ៨ ខែឩសភា ឆ្នាំ ១៩៥៤ អាឡឺម៉ង់បានប្រកាសចាញ់សង្គ្រាម ។