vrean.com Latest Questions
របបសាធារណៈរដ្ឋទី៥ ត្រូវបានបង្កើតឡើងទៅឆ្នាំ ១៩៥៨ ដែលមានលោក ដឺហ្គោល ជាប្រធានាធិបតី ។
ស្ពានជ្រាយចង្វារត្រូវបានផ្ដាច់ជាពីរនៅឆ្នាំ ១៩៧២ ដោយក្រុមខ្មែរក្រោម ។
និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឪ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព សន្ដិភាព រួបរួមគ្នាស និងប្រកបដោយថាមពល។ ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿន ដែលពណ៌ទាំងអស់នេះតំណាងឪ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖ • ពណ៌ខៀវ តំណាងឪ្យសន្ដិភាព និងស្ថិរភាព។ • ពណ៌ក្រហម តំណាងឪ្យសេចក្ដីក្លាហាន និងភាពស្វាហាប់ ថាមពល។ • ពណ៌ស តំណាងឪ្យភាពបរិសុទ្ធ ស្អាតស្អំ។
នយោបាយអព្យាក្រឹតមានការចុះខ្សោយដោយសារតែ៖ • ប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាកដជាមិនទុកប្រទេសកម្ពុជាបានសន្តិភាពតាមផ្លូវអព្យាក្រឹតរបស់ខ្លួន • សកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិកថៃ វៀតណាមខាងត្បូង ប្រឆាំងនិងនយោបាយរបស់សម្តេច នរោត្តម សីហនុ ។
ពួកហូឡង់បានគាបសង្គត់ទៅលើចលនាជាតិនិយមដូចជា៖ • ចាប់អ្នកជាតិនិយមដាក់គុក • បង្គ្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៌ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រឹស្តរើសអើងពណ៌សម្បុរ ។
បំណងដ៏ចម្បងនៃការបង្រៀនសិទ្ធិមនុស្ស គឺដើម្បីបង្រៀនមនុស្សឱ្យស្រលាញ់សន្តិភាព អហិង្សា និងការមិនប្រើអាវុធព្រមទាំងបង្រៀនអំពីការអភិវឌ្ឃ និងឱ្យមនុស្សចេះយកចិត្តទុកដាក់ចំពោះបរិស្ថាន។