vrean.com Latest Questions
បានជាមានការបង្កើត « ក្រុមប្រឹក្សារាជានុសិទ្ធិ » ដោយសារក្រុមប្រឹក្សា រាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយឲ្យឡើងសោយរាជ្យ ជាព្រះមហាក្សត្រថ្មីបាន ។ ក្រុមប្រឹក្សានេះមានតួនាទីបំពេញការងារព្រះមហាក្សត្រជាបណ្តោះអាសន្ន ។
បានជាកើតមានបញ្ហាកង្វះទឹកស្អាតនាពេលបច្ចុប្បន្ន ដោយសារ៖ • ទឹកទន្លេស្រកចុះ បឹង និងស្ទឹងមួយចំនួនចាប់ផ្តើមរីងស្ងួត ដោយសារផែនដីឡើងកម្តៅ • ដោយសារសេចក្តីត្រូវការនៅក្នុងវិស័យកសិកម្ម • ការបង្ហូរកាកសំណល់ពុល និងការបោះសម្រាមចូលក្នុងប្រពភពនានា… ។
កិច្ចចរចារក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១ ផ្តល់សារៈសំខាន់ដល់កម្ពុជាដូចជា៖ • បញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ • នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា • រៀបចំការបោះឆ្នោតជាសកលនៅកម្ពុជា • ការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ • ធ្វើឲ្យមានអធិបតេយ្យភាព បូរណភាពដែនដីអព្យាក្រឹតភាពនិងភាពជាតិកម្ពុជា ។
គេចាត់ថ្នាក់សិលាកម្ទេចកំណទៅតាមរបៀបកកើតរបស់វា។
អនុមានរួម និងអនុមានញែក ជាចលនាពីរនៃគំនិតដែលមានដំណើរផ្ទុយគ្នាតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងបំពេញបង្គ្រប់គ្នា។ អនុមានរួម ជាអ្នកផ្តល់ ឫសគល់ឱ្យអនុមានញែក និងស្វែងរកច្បាប់ទូទៅ ឯអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ជាអ្នកដឹកនាំអនុមានរួម គឺយកច្បាប់ទូទៅមកអនុវត្ត។
អនាម័យអាហារដែលតែងអនុវត្តប្រចាំមានៈ លាងដៃឲ្យបានស្អាតមុនពេលចម្អិន ឬចាប់កាន់អាហារ លាងសម្អាតបន្លែ ត្រី សាច់ឲ្យបានស្អាតជាមួយទឹកស្អាតមុនចម្អិន…