vrean.com Latest Questions
នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ពាក្យថា អង្គការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដ ទាំងអង្គការនីតិបញ្ញាត្តិ នីតិប្រតិបត្តិនិងអំណាច តុលាការ ។ អង្គការបដិវត្ដន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា ។
ចំពោះអំពើពុករលួយនៅក្នុងរដ្ឋាភិបាល លោក លន់ នល់ មានការអល់អែកក្នុងការដាក់ទណ្ឌកម្មលលើពួកអ្នកប្រព្រឹត្តអំពើពុករលួយទាំងនោះពីព្រោះពួកគេមានស្វាមីភក្ដិ និងស្មោះត្រង់និងលោក។ ផ្ទុយទៅវិញលោកបានចំណាយពេលវេលាសរសេរលិខិតផ្ញើជូនលោកប្រធានាធិបិតី អាមេរិក និចសុន សុំ ជំនួយបន្ថែមដើម្បីទប់អំណាចរដ្ឋាភិបាលសាធារណខ្មែរបន្ដជីវិតទៅមុខទៀត។
សិន្និសីទយ៉ាល់តាបានឡើងគម្រោងការ៖ • ការរៀបចំប្រទេសអាឡឺម៉ង់ជាតំបន់ត្រួតត្រា • សូវៀតត្រួតត្រាលើតំបន់បាល់ទិចនិងរំកិលព្រំដែនចូលប៉ូឡូញ ចំណែកប៉ូឡូញចូលប្រទេសអាឡឺម៉ង់ • សូវៀតសន្យាជួយវាយជប៉ុនក្រោយអាឡឺម៉ងចុះចាញ់៣ខែ។
ពុទ្ធិមាន៣ប្រភេទគឺ៖ • ពុទ្ធិសាមញ្ញៈ ចំណេះដឹងធម្មតាដែលបានមកដោយគ្មានការត្រួតពិនិត្យ • ពុទ្ធិស្យង់ៈ ចំណេះដឹងច្បាស់លាស់ល្អិតល្អន់បានពីពិសោធន៍ • ពុទ្ធិទស្សនវិជ្ជាៈ ចំណះដឹងទូលំទូលាយ ល្អិតល្អន់។
UNTACបានចំណាយថរិកា ៣០០០ លានដុណ្លរ ដើម្បីបំពេញសកម្មភាព ៤យ៉ាងនៅកម្ពុជាដូចជា ៖ • ដកអាវុធពីភាគីខ្មែរទាំង ៤ភាគី • បញ្ចូលរដ្ឋអំណាចទាំង៤ ឪ្យចូលគ្នា • រៀបចំការបោះឆ្នោតដោយសេរីនៅកម្ពុជា • នាំជនភៀសខ្លួនខ្មែរចូលមាតុភូមិវិញ ។