vrean.com Latest Questions
សភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបបនេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ៧ឆ្នាំ ។
បានជាសហរដ្ឋអាមេរិកប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់ ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្គ្រាមលោកលើកទី ២ បានរីករាលដានយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្គ្រាមជាមួយ អាឡឺម៉ង់ ដែលជាដៃគូរបស់ជប៉ុន ។
សណ្ធានជាន់ទាន ចែកជា ២គឺ៖ • ការយល់សប្តិៈ ជាសំណង់រូបភាពប្រកដដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។ • ការរវើវវាយៈ ជាសកម្មភាពអកម្មនៃចិត្តដែលរងចាំទទួលរូបភាពទាំងអស់ដែលកើតឡើង។
សង់ខ្សែអាហារដែលមានសារពាង្គកាយ៤ប្រភេទ ស្មៅ កណ្តូប មាន់ ឆ្កែ
ការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី គឺ • ប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី គឺជាដើមសតវត្សទី២០ នៅទ្វីបអឺរ៉ុបបានកើតឡើងនូវសម្ព័ន្ធភាពយោធាពីរដ៏សំខាន់ គឺទីមួយ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង ព្រុស ។ លោកអធិការបតី ប៊ីស្មាក់មានការព្រួយបារម្ភចំពោះស្ថានភាពអាឡឺម៉ង់នៅកណ្តាលអឺរ៉ុប ។ ដើម្បីការពារដល់សន្តិសុខ ...