នយោបាយអព្យាក្រឹតមានការចុះខ្សោយដោយសារតែ៖ • ប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាកដជាមិនទុកប្រទេសកម្ពុជាបានសន្តិភាពតាមផ្លូវអព្យាក្រឹតរបស់ខ្លួន • សកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិកថៃ វៀតណាមខាងត្បូង ប្រឆាំងនិងនយោបាយរបស់សម្តេច នរោត្តម សីហនុ ។
vrean.com Latest Questions
ផលវិបាកនៃការប្រកាន់យោបាយអព្យាក្រឹតមានដូចជា ៖ ផលវិជ្ជមាន • ធ្វើឲ្យកិត្យានុភាពកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវបានពង្រីងបន្ថែម • ក្រុមប្រឆាំងទទួលស្គាល់ពីគុណសម្បត្តិនិងមិនប៉ះពាល់នយោបាយអព្យាក្រឹត • ធ្វើឲ្យកម្ពុជារស់ដោយសន្តិភាពរយៈពេល១៥ឆ្នាំ ក្នុងខណៈដែលប្រទេសជិតខាងកំពុងឆាបឆេះក្នុងភ្លើងសង្រ្គាម ( វៀតណាម ) ផលអវិជ្ជមាន • អាមេរិក ផ្តល់ជំនួយមកឲ្យខ្មែរក្នុងគោលបំណងចិញ្ចឹមតែពួកស្តាំនិយមប៉ុណ្ណោះ • ថៃនិងវៀតណាមខាងត្បូង បានបិទច្រកសេដ្ឋកិច្ចពាណិជ្ជកម្ម គាំទ្រពួកខ្មែរសេរីដើម្បីប្រឆាំងនឹងសម្តេចសីហនុ និងបង្កវិទ្ធង្សនានៅតាមបណ្តោយព្រំដែន • ពុំមានលទ្ធភាពការពារខ្លួនឯង ទប់ទល់នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ • ទីបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃ ១៨ មីនា ១៩៧០ ...
សម្តេច នរោត្តម សុរាម្រឹត ចូលទីវង្គតនៅថ្ងៃ ៣ មេសា ១៩៦០ ការចូលទីវង្គតរបស់ទ្រង់ បង្កជាបញ្ហាស្មុគស្មាញបំផុតទាក់ទិន និងដំណោះស្រាយអ្នកបន្តរាជ្យ ។
ក្រុមប្រឹក្សារាជសម្បត្តិ បើកការប្រជុំនៅថ្ងៃទី ៦ មេសា ១៩៦០ មានសមាសភាពដូចជាៈ • ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ប្រធានក្រុមប្រឹក្សារាជវង្ស • ទ្រង់វត្ថឆាយាវង្សប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ • លោក ជួប ហ៊ែល ប្រធានសភាជាតិ • សម្តេច នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី • លោកជួប សំឡុត ប្រធានតុលាការកំពួល • សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ។
បានជាមានការបង្កើត « ក្រុមប្រឹក្សារាជានុសិទ្ធិ » ដោយសារក្រុមប្រឹក្សា រាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយឲ្យឡើងសោយរាជ្យ ជាព្រះមហាក្សត្រថ្មីបាន ។ ក្រុមប្រឹក្សានេះមានតួនាទីបំពេញការងារព្រះមហាក្សត្រជាបណ្តោះអាសន្ន ។
សម្តេច នរោត្តម សីហនុ បានចូលកាន់អំណាចជាព្រះប្រមុខរដ្ឋ នៅថ្ងៃ ២០ ខែមិថុនា ១៩៦០ ។ បានជាមានការតែងតាំងទ្រង់ជា ព្រះប្រមុខរដ្ឋព្រោះ៖ • ពុំមានស្តេចសោយរាជ្យបន្ត ក្រោយពីព្រះបាទនរោត្តម សុរាម្រឹត ចូលទិវង្គត នៅថ្ងៃ ៣ ខែ មេសា ឆ្នាំ ១៩៦០ • ប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើព្យុហយាត្រាគាំទ្រព្រះអង្គឲ្យធ្វើជាព្រះប្រមុខរដ្ឋ • នៅថ្ងៃទី ១១ ខែ ...
ប្រជាមាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១០៦០ ដើម្បីពង្រីងគោលនយោបាយរបស់សង្គមរាស្រ្តនិយម ក្នុងការធ្វើប្រជាមាតិគេមានសន្លឹកឆ្នោត៣គឹៈ • សន្លឹកឆ្នោតដែលមានព្រះឆាយាល័ក្ខសម្តេចនរោត្តមសីហនុ គាំទ្រសម្តេចសីហនុ • សន្លឹកឆ្នោតដែលមានព្រះឆាយាល័ក្ខសម្តេចនរោត្តម សីហនុ គាំទ្រខ្មែរស្តាំ ( សេរី ) • សន្លឹកឆ្នោតពណ៌ក្រហម មានន័យថាគាំទ្រខ្មែរឆ្វេង ( កុំម្មុយនីស ) • លទ្ធផលនៃការធ្វើប្រជាមាតិសង្គមរាស្រ្ត ទទួលបានសំឡេងគាំទ្រដល់ទៅ ៩៩.៩៨ ...
សមិទ្ធផលសង្គមរាស្រ្តនិយមមានៈ វិស័យកសិកម្ម • រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជនយោបាយទឹក និងការប្រើប្រាស់ជី • ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤ ០០០តោន ហើយនៅឆ្នាំ១៩៦៨ ទទួលបាន ៣ ២៥០ ០០០ តោន • ផលកប្បាសមានការកើនឡើងដល់ ៥ ០០០ តោនឆ្នាំ១៩៦៨ • ផលចិញ្ខឹមសត្វ មានការកើនឡើងយ៉ាងខ្លាំង • បង្កើតរុក្ខទិវានៅគ្រប់ខេត្តក្រុង
រដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុនៅថ្ងៃ ១៨ មីនា ១៩៧០ ។
សម្តេចនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ១៩៥៥ ។ មូលហេតុដោយសារ ៖ • រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញត្តិក្រឹត្យអំណាចនៃព្រះមហាក្សត្រ ( មិនអនុញ្ញាតឲ្យព្រះអង្គនៅជាស្តេចដឹកនាំរដ្ឋាភិបាល ) • បង្កើតអង្គការសង្គមរាស្រ្តនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅខែកញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយគត់ ក្នុងការដឹកនាំរដ្ឋាភិបាលដើមប្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ • បម្រើប្រជារាស្រ្តដោយផ្ទាល់ដើម្បិកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនរុងរឿងថ្កុំថ្កើងឡើងវិញ…។