vrean.com Latest Questions
មូលហេតុបានជាព្រះបាទពញាយ៉ាតចាកចោលលក្រុងអង្គ គឺ ៖ • កត្តាប្រជាជន ក្នុងចម្បាំងសៀមបានសម្លាប់និងកៀរប្រជាជនខ្មែរនៅតំបន់អង្គរស្ទើរអស់រលើង ។ ដូចនេះប្រជាជននៅតំបន់អង្គរ ដែលសល់តិចតួចមិនការពារក្រុងអង្គរបានទៅទៀត ។ ប្រជារាស្រ្ដខ្លះ ភៀសខ្លួនចេញពីតំបន់អង្គរ ។ • កត្តាសសេដ្ឋកិច្ច ដោយសារសង្គ្រាមផ្ទៃក្នុងនិងសង្គ្រាមជាមួយពួកសៀមបានបំផ្លិចបំផ្លាញសេដ្ឋកិច្ច ហេដ្ឋារចនាសម័្ពន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ធារាសាស្រ្ដខ្ទេចខ្ទីអស់ ដែលមិនអាចស្ដារ ការខូចខាតបាន ។ • កត្តាភូមិសាស្រ្ដ ក្រុងអង្គរនៅជិតក្រុងអយុធ្យាមានចំងាយតែ ៤០០ ...
លោក គូបាឆូវ បានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងសង្គមដូចតទៅ ៖ • បើកឪ្យមានអ្នកវិនិយោគទុនខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ ។ • បំផុសឪ្យមានការប្រណាំងប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • បើកឪ្យមានរបបប្រជាធិបេយ្យនៅក្នុងជួរគណបក្ស ពោលគឹ ឪ្យមានការជ្រើសរើស មន្ដ្រីដោយឆ្នោត ដើម្បីសម្ដែងការទុកចិត្ត ។ • រៀបចំឪ្យមានការបោះឆ្នោតជ្រើសរើសសមជិកសភារយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម ។
នៅឆ្នាំ ១៩០៤ សៀមបានប្រគល់ខេត្តមួយចំនួនមមកឪ្យយើងវិញដូចជា ម្លួព្រៃ ទន្លេរពៅ និងកោះកុង ដោយសារតែមានការគាបសង្កត់ពីសំណាក់បារាំង ។
សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។
លោកប្រស្នែវបានជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតដូចជាៈ លោកបានខិតខំដោះស្រាយវិបត្តិដែលកើតមាននៅក្នុងសហភាពសូវៀតដោយអនុវត្តផែនការ៥លើកទី១១ ។ ប៉ុន្តែលទ្ធផលសេដ្ឋកិច្ចទទួលបានតិចតួចមិនហួសពី ៣.៥% ។ ...