vrean.com Latest Questions
នៅឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួន២ មានគឺ ៖ • តំបន់សៀមរាប ឧត្តរមានជ័យ (តំបន់១០៦) • តំបន់ព្រះវិហារ (តំបន់១០៣)។
ត្រូវ ខុស
បាវវចនានៃព្រះរាជាណាចក្រកម្ពុជា មានពាក្យ « ជាតិ សាសន៍ ព្រះមហាក្សត្រ » ហើយពាក្យទាំងនេះតំណាងឲ្យ ៖ • ជាតិៈ តំណាងឲ្យបរិវេននៃកំណើនរបស់មនុស្សដែលកើតក្នុងប្រទេស ឬរដ្ឋរបស់ខ្លួនៗ • សាសនាៈ តំណាង វិន័យ បញ្ញត្តិ ប្រព័ន្ធ ជំនឿ សម្រាប់អប់រំទូន្មាន ប្រៀនប្រដៅមនុស្សឲ្យដើរតាមគន្លងល្អ • ព្រះមហាក្សត្រៈ តំណាងឲ្យអង្គដែលមានវីរៈភាពដ៏ឧត្តុងឧត្តមបំផុតសម្រាប់ដឹកនាំប្រទេស និងប្រជាពលរដ្ឋទៅរកភាពរីកចម្រើនរុងរឿងក្នុងសង្គម ។
រូបទី2.1 បង្ហាញអំពីសារធាតុគីមីក្នុងផ្សែងបារី ● កាបូនម៉ូណូអុកស៊ីត(ជាសារធាតុពុលនៅក្នុងផ្សែងរថយន្ត) ● នីកូទី(ជាសារធាតុគីមីបណ្ដាលឲ្យញៀន) ● អាសេនិក(ជាសារធាតុគីមីប្រើសម្លាប់ស្រមោច) ● កាបូនឌីអុកស៊ីត (ជាសារធាតុគីមីដែលបញ្ចេញចោលតាមច្រមុះ) ● អ៊ីដ្រូសែនស្យានីត(ជាសារធាតុគីមីប្រើសម្រាប់ធ្វើគ្រាប់បែកផ្សែងពុល) ● ដេដេតេ(ជាសារធាតុគីមីសម្លាប់សត្វល្អិត) ● អាម៉ូញ៉ាក់(ជាសារធាតុគីមីសម្រាប់សម្អាតឥដ្ឋផ្ទះ) ● កាបូនម៉ូណូអុកស៊ីត (ជាសារធាតុគីមីរារាំងដល់ការដឹកនាំអុកស៊ីសែនក្នុងឈាម) ● ប៊ុយតាន(ជាសារធាតុគីមីសម្រាប់ចង្ក្រាន ឧស្ម័ន) ● គូលុយអែន(ជាសារធាតុគីមីរំលាយប្រើសម្រាប់ឧស្សាហកម្ម) ● អាសេតូន(ជាសារធាតុគីមីសម្រាប់សម្អាតថ្នាំលាបជញ្ជាំងផ្ទះ) ● អេតាណុល (ជាសារធាតុគីមីដែលធ្វើឲ្យអារម្មណ៍ច្របូកច្របល់) ● កាតម្ញូម(ជាសារធាតុគីមីប្រើក្នុងអាគុយ រថយន្ត) ● បារត (ជាសារធាតុគីមីដែលធ្វើឲ្យស្បែកសស្លេក) ● មេតាណុល(ជាសារធាតុគីមីប្រើជាប្រេងសម្រាប់កាំជ្រូច) ● ណាប់តាឡែន(ជាសារធាតុគីមីសម្រាប់សំលាប់ខ្មូត)។ ● មេតាន ...