ប្រជាជនសកម្មគឺ ជាប្រជាជនដែលចូលរួមប្រឡូកក្នុងផលិតកម្មសង្គមដូចជា ៖ កសិករ កម្មករ ពាណិជ្ជករ ធនាគារ និងមន្រ្ដីរាជការ ។ ល ។ មិនមែនជាប្រជាជនសកម្មទេ ។
vrean.com Latest Questions
បានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធពីព្រោះក្រុមប្រឹក្សារាជសម្បត្តិមិនអាចជ្រើសរើសបេក្ខជន ណាមួយឪ្យឡើងសោយរាជ្យជាព្រះមហាក្សត្រ ថ្មីបានទេ ដូច្នេះហើយ ទើបគេបង្កើតឪ្យមានក្រុមប្រឹក្សារាជានុសិទ្ធិឡើង ។ ក្រុមប្រឹក្សានេះមានតូនានី បំពេញការងារជាព្រះមហាក្សត្របណ្ដោះអាសន្នដែលមានទ្រង់ស៊ីសុវត្ដិ មុនីរ៉េត ជាប្រធាន ។
បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយួន ប៉ុងប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលធ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង់គ្លេស
នៅឆ្នាំ ១៩០៤សៀមបានប្រគល់មកឲ្យកូនខ្មែរវិញនូវទឹកដីខាងជើង ម្លូព្រៃ ស្ទឹងត្រែង ទន្លេពៅ និងខេត្តកោះកុង ។ រីឯសន្ធិសញ្ញាបារាំង សៀមឆ្នាំ ១៩០៧ ស្តីអំពីការប្រគល់ខេត្តបាត់ដំបង សៀមរាប សេរីសោភ័ណ្ឌមកឲ្យខ្មែរវិញ ។