vrean.com Latest Questions
លក្ខណៈពិសេសនៃវប្បធម៌ខ្មែរមានពិរយ៉ាងគឹ ៖ • លក្ខណៈជាតិ ខ្មែរមានរួចជាស្រេចនូវវប្បធម៌ខ្លួន(អត្តសញ្ញាណជាតិ)នាំឲ្យចំណូលវប្បធម៌ថ្មីណាមិនសមស្របតាមជីវភាពរស់នៅ ទំនៀមទំលាប់ប្រពៃណីខ្មែរត្រូវបដិសេធទាំងស្រុង ។ • លក្ខណៈសំយោគ ខ្មែរព្រមទទួលវប្បធម៌បរទេសតែយកអ្វីដែលជាចំណងចំណូលចិត្តស្របនិងគំនិតរបស់ខ្លួនមកកែច្នៃឲ្យមានលក្ខណៈជាតិមិនមែនយកមកប្រើទាំងស្រុងនោះទេ ។
ក.អនត្តា ខ.បរិយត្តិធម៌ គ.អភិធម្ម ឃ.អនិច្ចំ
សសរស្ដម្ភឬ សហគមន៍ “អាស៊ាន” មាន ៣ គឺ ៖ • សហគមន៍សន្ដិភាពសុខនយោបាយអាស៊ាន(APSC) • សហគមន៍សេដ្ឋកិច្ចអាស៊ាន (ACE) • សហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC)។
គេបែងចែកសង្រ្គាមលោកលើទី២ ជាពីរដំណាក់កាសគឺ៖ • ដំណាក់កាលទី១ (១៩៣៩-១៩៤១) បានចាបផ្ដើមពីថ្ងៃទី១ កញ្ញាឆ្នាំ១៩៣៩ នៅពេលដែលកងទ័ពអាឡឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញពេលនោះអង់គ្លេស និងបារាំងក៏ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់។ បន្ទាប់មកភាគីកតិកាសសញ្ញាវ៉ូម-បែរឡាំង-តូក្យូបានប្រកាសសង្រ្គាមផងដែរ។ • ដំណាក់កាលទី២ (១៩៤១-១៩៤៥) ចាប់ផ្ដើមនៅពេលដែល កងទ័ពអាឡឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន វាយលុកសហភាពសូវៀតនៅថ្ងៃទី ២២ មិថុនា ១៩៤១។ នៅថ្ងៃទី៨ ឧសភា ១៩៤៥ ពួកផាស៊ីលអាឡឺម៉ង់បានទំលាក់អាវុធចុះចាញ់។ ថ្ងៃទី០២ កញ្ញា១៩៤៥ សង្រ្គាមត្រុវបានបញ្ចប់។
a) ជាការទទួលខុសត្រូវជាចម្បងមួយរបស់ប្រជាពលរដ្ឋ b) ការបោះឆ្នោតគឺជាពេលដែលអ្នកបោះឆ្នោតជ្រើសរើសបេក្ខជនឱ្យធ្វើជាតំណាងឬជាអ្នកដឹកនាំរបស់ខ្លួន c) ជាពេលវេលាដែលប្រជាជនចេញទៅជ្រើសរើសតំណាងតាមរយៈសន្លឹកឆ្នោត d) ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប