បានជាបារាំងដាក់អាណាព្យាបាលមកលើកម្ពុជាព្រោះ៖ • ដោយសារការពឹងពាក់របស់ស្តេចខ្មែរ • ការពង្រីកអំណាចខ្លួន • ការមើលឃើញផលប្រយោជន៍នូវកម្ពុជា ( សម្បត្តិធម្មជាតិ , ការទំនាក់ទំនងទីផ្សារអឺរ៉ុបតាមផ្លូវគមនាគមន៍ ) • ការស្វែងរកទីផ្សារនាំចេញចូលទំនិញរបស់ខ្លូន ។ ការដាក់អាណាព្យាបាលនេះគឹថ្ងៃ ទី ១១ ខែ សីហា ឆ្នាំ ១៨៦៣ ។
vrean.com Latest Questions
របបសង្គមរាស្រ្តនិយមចាប់ផ្តើមពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
រដ្ខដែលប្រកាសឯករាជ្យពីសូវៀតគឹៈ ប្រទេសអាឡឺម៉ង់ ឆេកូស្លូវាគី ហុងគ្រី ប៊ុលការី និងប៉ូឡូញ ។ ព្រោះដោយសារក្រោយពេលឡើងកាន់អំណាចហ្គោបាឆូវបានប្រកាសថានិងមិនអនញ្ញាតិឲ្យមានការអន្តរាគមន៍ខាងវិស័យយោធាទៀតឡើយ ។
• ព្រះបាទអង្គឌួងជាបុត្ររបស់ព្រះបាទអង្គអេង • រដ្ឋកាលរបស់ព្រះអង្គចាប់ផ្តើមពីឆ្នាំ ១៩៤១.១៩៦០ ។
និយាយពីប្រវត្តិសង្ខេបរបស់ព្រះបាទអង្គឌួងៈ • ជាបុត្ររបស់ព្រះបាទអង្គអេង • មានបុត្រ៣ងង្គគឺ ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ និងព្រះបាទស៊ីសុវត្ថា • ជាអ្នកលើកស្ទួយព្រះពុទ្ធសាសនា • ជាអ្នកអក្សរសាស្រ្ត • ជាអ្នកពង្រឹងផ្នែករដ្ឋបាល • ជាអ្នកពឹងបារាំងជាខ្នងបង្អែក • ទ្រង់សុគតនៅថ្ងៃទី ១៨ តុលា ១៨៦០ ។
បានជាព្រះបាទអង្គឌួង ធ្វើការទាក់ទងជាមួយបារាំងព្រោះ៖ • ព្រះបាទអង្គដួងមានការព្រួយបារម្មណ៍ចំពោះការប៉ុនប៉ង់បែងចែកទឹកដីកម្ពុជាពីសំណាក់សៀមនិងអណ្ណាម ដោយយកទន្លេមេគង្គជាព្រំដែននៃប្រទេសទាំងពីរ ដែលនឹងអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី និងឈ្មោះពីពិភពលោក • ដើម្បីបញ្ចៀសប្រទេសឲ្យរួចផុតពីមហិច្ឆតារបស់សៀមនិងអណ្ណាមដំណោះស្រាយមានតែមួយត់នោះគឺត្រូវតែមានមហាអំណាចមួយជាវឲ្យបង្អែកដើម្បីការពារកម្ពុជា ពោលគឺបារាំង ។
បានជាបារាំងមកប្រទេសកម្ពុជាពីព្រោះ៖ • ដោយសារការស្នើសុំរបស់ព្រះបាទអង្គឌួងទៅប្រទេសបារាំងឲ្យដាក់អាណាព្យាបាលមកលើកម្ពុជា ដោយមានក្តីបារម្មណ៍ចំពោះប្រទេសជាតិខ្លាចប្រទេសជាតិខាងឈ្លានពាន • ការតាំងខ្លួនជាអ្នកមានចិត្តជួយការប្រទេសទន់ខ្សោយ ( ពង្រីកអំណាចរបស់ខ្លួន ) • ដោយសារការយល់ឃើញផលប្រយោជន៍ក្នុងប្រទេសកម្ពុជាដ៏ធំ ( ការដឹកនជញ្ជូនទំនិញតាមផ្លូវគមនាគមន៍ទៅកាន់ទីផ្សារអឺរ៉ុប មានដីកសិកម្មច្រើន សម្បូរធនធានធម្មជាតិច្រើនមហាសាល ) • ដោយការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គទៅកាន់ប៉ែកខាងត្បូងប្រទេសចិន ។
ពណ៌នាស្ថានភាពសង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ ដូចជា៖ ស្ថានភាពសង្គម មានការគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីស្ត ដោយបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ព្រមទាំងចាប់យកទៅដាក់គុកឬដាក់ទណ្ឌកម្មឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះៗហើយធ្វើឲ្យជីវភាពានតែប្រសើរ ។ សេដ្ឋកិច្ច ...
លោកប្រស្នែវបានជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតដូចជាៈ លោកបានខិតខំដោះស្រាយវិបត្តិដែលកើតមាននៅក្នុងសហភាពសូវៀតដោយអនុវត្តផែនការ៥លើកទី១១ ។ ប៉ុន្តែលទ្ធផលសេដ្ឋកិច្ចទទួលបានតិចតួចមិនហួសពី ៣.៥% ។ ...
ភាពវឹកវរដែលគួរឲ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងតំណាក់កាលក្រោយការទទួលបានឯករាជ្យជាតិមានដូចជាៈ • សង្រ្គាមនៅតំបន់ឥណ្ឌូចិន ( ខ្មែរ ឡាវ វៀតណាម ) • ប្រទេសមីយ៉ាន់ម៉ាដឹកនាំនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធា • បញ្ហាទាក់ទងនិងជនជាតិ • បញ្ហាទាក់ទងនិងសាសនា ( ការបេះបោរពួកអ៊ីស្លាម នៅប្រទេសហ្វីលីពីន…) • សង្រ្គាមវៀតណាមអាមេរិចផ្តួលរំលំស៊ូកាណូពីអំណាច១៩៦៧ ( ឥណ្ឌូនេស៊ី…. ) ។