សាធារណរដ្ឋទី៤ របបសាធារណរដ្ឋទី៤មានរដ្ឋធម្មនុញ្ញបង្កើតនៅឆ្នាំ១៩៤៦ ដែលប្រគល់អំណាចទៅឱ្យសភាជាអ្នកជ្រើសរើសនាយករដ្ឋមន្ត្រីដែលមានអាណត្តិ៥ឆ្នាំនិងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដិយសភាហើយអាចដកហូតតំណែងគ្រប់ពេលវេលាបើសិនជាមានកំហុសឆ្គង។ ដូចនេះរបបនេះគ្រប់គ្រងអំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីក៏ជ្រើសរើសដោយសភាពដែលសម្រាប់អាណត្តិ៧ ឆ្នាំប៉ុន្តែពុំមានអំណាចទូលំទូលាយដូចសហរដ្ឋអាមេរិកដែលផ្តល់អំណាចដល់ប្រធានាធីបតីជាអ្នកចាត់ចែងផ្តាច់មុខនៅលើកិច្ចការទាំងមូលរបស់ប្រទេសជាតិ។ ដ៏ហ្គោលបានចោទសភាសាធារណរដ្ឋទី៤ថាសភាបក្ស។ នៅឆ្នាំ១៩៤៦សភាបានតែងតាំងប្រធានាធិបតី មកពីគណបក្សសង្គមនិយមវាំងសង់អូរីយ៉ូល ដូចនេះសាធារណរដ្ឋទី៤បានបង្កើតឡើង។ រដ្ឋាភិបាលបានខិតខំស្តារសេដ្ឋកិច្ចនិងសង្គមដោយផ្តើមចេញពីការកសាងរចនាសម្ព័ន្ធផ្លូវថ្នូលស្ពាននិងការធ្វើឱ្យមានកំណើនខាងផលិតផលឧស្សាហកម្មនិងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ១៩៣៨។ ប៉ុន្តែកំណើនផលិតផលនេះនៅតែមិនទាន់សមល្មមនិងតម្រូវការក្នុងប្រទេសឡើយ។ ម៉្យាងទៀតរដ្ឋភិបាលបានធ្វើតូបនីយកម្មលើរោងចក្រឧស្សាហកម្មធ្យូងថ្មនិងឧស្ម័នសល់ធានាគារ។ រដ្ឋាភិបាលបានបង្កើតអង្គការសង្រ្គោះសង្គមសម្រាប់ជួយឧបត្ថម្ភដល់អ្នកមានជំងឺមានគ្រោះថ្នាក់ក្នុងការងារនិងប្រាក់ចំណាលទៀតផង។ សាធារណរដ្ឋទី៥ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទីមុនៗដោយរដ្ឋធម្មនុញ្ញនេះប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតី។ ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ៧ឆ្នាំអាចឈរបាន២អាណត្តិមានសិទ្ធិរំលាយសភារុះរើគណៈរដ្ឋមន្ត្រីជាមេបញ្ជាការកងទ័ពជាតិជាអ្នកជ្រើសតាំងនាយករដ្ឋមន្ត្រីនិងមន្ត្រីផ្សេងៗគ្នា តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី។ កក្រៅពីនេះប្រធានាធិបតីទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញានិងបទបញ្ជាផ្សេងៗ។ ចំណែកឯតួនាទីសភាគឺ ៖ សភាតំណាងរាស្រ្តមានអាណត្តិ៥ឆ្នាំជ្រើសតាំងដោយការបោះឆ្នោតជាសកលមានតួនាទីអនុម័តច្បាប់និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធើនីមួយៗត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលមានសិទ្ធរំលាយរដ្ឋាភិបាលដោយអនុលោម តាមសំលេងដាច់ខាត។ ព្រឹទ្ធមានអាណត្តិ៩ឆ្នាំចប់អាណត្តិមិនព្រមគ្នាទេសមាជិកចំនួន ត្រូវប្តូររាល់៣ឆ្នាំម្តងព្រឹទ្ធមានភារកិច្ចចូលរួមតាកតែងនិងអនុម័តព្រមទាំងកញ្ចប់ថវិកាជាតិ។ ...
vrean.com Latest Questions
វិធានការថ្មីញូវឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាប់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយ វ៉ូ សឺវែល ។
កត្តាដែលធ្វើឱ្យប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ សីតុណ្ហភាព និង ចលនាមេកានិចនិងកត្តាផ្សេងៗទៀត។
ក.មិនសូវយល់សំណួរ ខ.មិនយល់សំណួរទាល់តែសោះ គ.យើងអាចដឹងថាមានខ្យល់ ដោយសារការលឺសូរសម្លេង ។ ឃ.យើងអាចដឹងថាមានខ្យល់ ដោយសារការប៉ះស្បែករបស់យើង ។
ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចមេដឹកនាំផ្តល់អាទិភាពទៅលើ ៖ • ការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត • ហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍ (បណ្តាញព័ត៌មាន ទូរស័ព្ទចល័ត) ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទំនើប • គ្រឿងបរិក្ខាសម្រាប់ទ្រទ្រង់ការស្រាវជ្រាវនិងអភិវឌ្ឍដែលបានកើតឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំ តែក្នុងអត្រា ១% នៃ GDP ប៉ុណ្ណោះ ។ • ការបណ្តុះបណ្តាលធនធានមនុស្ស ។ ប្រទេសចិនមានសកលវិទ្យាល័យចំនួន ១២២៥ ហើយវិស័្វករចំនួន ៤៥០ ០០០នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំ ២០០០។
ព្រៃលិចទឹកនៅតំបន់ដីសើមបឹងទន្លេសាបមានសារប្រយោជន៍ដូចជា ៖ • ជាសំបុកនិងជំរកសម្រាប់បក្សីទឹកនិងត្រីផ្សេងៗ…
បានជាក្នុងបន្ទប់រៀនរបស់អ្នក ចាំបាច់ត្រូវមានសិស្សស្រី និង សិស្សប្រុសសិក្សាជាមួយគ្នាព្រោះ ៖ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំគឺមិនកំណត់បែងចែកលើភេទតែមួយមុខនោះទេ។ ផ្អែកលើហេតុផលនេះ ការអភិវឌ្ឍ បញ្ញា ស្មារតី និងសម្បទាផ្សេងៗទៀតរបស់សិស្សគឺត្រូវទទួលបានការផ្តល់សិទ្ធ ផ្តល់ការការពារ ការចូល រួម និងការគាំទ្រ ស្របតាមតម្លៃមនុស្ស និង កុមារត្រូវទទួលបាននូវចំណេះដឹង និងបំណិនជំនាញផ្សេងៗគ្នាតាម ការរីកចម្រើនកម្រិតបញ្ញា រូបរាងកាយ ស្មារតី ទេពកោសល្យ និងសមត្ថភាពរបស់សិស្សនីមួយៗ។
Poll Results
No votes. Be the first one to vote.