vrean.com Latest Questions
បានជាតុលាការយកមេដឹកនាំកំពូលរបស់ខ្មែរក្រហមដែលបានកាន់អំណាចនៅឆ្នាំ ១៩៧៥. ១៩៧៩ ទៅកាត់ទោសគឺៈ • ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអ្នកដែលបានបាត់បង់ជីវីតទៅទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ • ដើម្បីលុបបំបាត់នូវវប្បធម៌និងទណ្ឌភាព • ដើម្បីពង្រឹងការគោពច្បាប់និងនីតិរដ្ឋ • ដើម្បីឲ្យជនរងគ្រោះបានធូរស្បើយពីមុខរបួសកាលពីអតីតកាល • ដើម្បីជួយក្មេងជំនាន់ក្រោយ អាចដឹងការពិតទាក់ទងនិងអ្វីដែលបានកើតឡើងនៅក្រោមរបបខ្មែរក្រហម • ដើម្បីបិទទំព័រចាស់នៃប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះហើយបើកទំព័រថ្មីឆ្ពោះទៅរកការផ្សះផ្សារគ្នានិងការកសាងសង្គមជាតិឡើងវិញ • ដើម្បីឲ្យមានការផ្សះផ្សារមួយបានគេគេចាំបាច់ត្រូវតែរកយុត្តិធម៌ជូនដល់ជនរងគ្រោះជាមុនសិន ។
កំណែទម្រង់ឆ្នំា ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចជា៖ • បានរៀបចំថ្នាក់ដឹកនាណខេត្តដោយបារាំងផ្ទាល់ • ខេត្ត ៥៨ ត្រូវបានបង្រួមបញ្ចូលគ្នាមកត្រឹមតែ ៨ខេត្តឲ្យស្ថិតនៅក្រោមអំនាចរ៉េស៊ីដង់បារាំង • រ៉េស៊ីដង់ស៊ុបពែរីយ័រ ធ្វើការការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
a) ការរើសអើងជាអំពើដែលបង្ហាញអំពីការប្រកាន់ ការបែងចែក ការវិនិច្ឆ័យទៅលើនរណាម្នាក់ដោយមិនផ្អែកលើបុគ្គលិកលក្ខណ:ផ្ទាល់ខ្លួនរបស់គេនិងជាអំពើទាំងឡាយណាដែលមានភាពលំអៀងទៅលើអាយុ សមត្ថភាពខាងផ្លូវកាយ ភេទ ពូជសាសន៍ និងសាសនា b) ការរើសអើងគឺជាការបែងចែកឬភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រី c) ការរើសអើងគឺជាភាពលំអៀងទៅលើខាងណាម្នាក់ ឬក្រុម d) ការរើសអើង គឺជាការប្រកាន់យក បែងចែក ឬការនិយមផ្អែកលើពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិ
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច មានសារៈសំខាន់ដូចជា៖ • ធ្វើឱ្យមានយុត្តិធម៌ មានសន្តិភាព និងមានសេរីភាព • ធ្វើឱ្យមានភាពស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិ • ធ្វើឱ្យយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើធនធានដែលមាន • បំបាត់រាល់ការរើសអើង និងការប្រកាន់ពូជសាសន៍ • ធ្វើឱ្យយើងទទួលបានការងារតាមសមត្ថភាព និងលក្ខខណ្ឌ។ • ទទួលស្គាល់នូវសិទ្ធិនិងសេចក្តីថ្លៃថ្នូរពីកំណើត។