vrean.com Latest Questions
មូលហេតុចម្បងដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំគឺ ៖ • ជាប្រទេសទី១ក្នុងពិភពលោកដែលកសាងប្រទេសសង្គមនិយម • ប្រទេសផ្សេងៗលែងចង់ដើរតាមសហភាពសូវៀតទៀត • មានបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ មិនអាចប្រណាំងប្រជែងជាមួយអាមេរិចបាន • ការហ៊ុំព័ទ្ធដោយសេដ្ឋកិច្ចទីផ្សារសេរី • កំណែទម្រង់ពេរ៉េស្រ្តយេកា។
ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖ សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិភាគឥស្លាម • ជនជាតិភាគតិចវៀតណាម • ជនជាតិភាគតិចចិន • បញ្ញាវន្ដ • ជនក្បត់ដទៃទៀត សត្រូវខាងក្រៅ • រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។
បានជាសហភាពសូវៀតធ្វើកំណែទម្រង់ពេលពេរ៉េស្រ្ដូយកាពីព្រោះ៖ • សេដ្ឋកិច្ចបែបផែនការត្រូវទទួលបរាជ័យស្រុតចុះ • អំពើពុករលួយក្នុងរដ្ឋាភិបាលសង្គមនិយម • ការជ្រៀតជ្រែកចូលនៃលទ្ធិប្រជាធិបតេយ្យ • ចង់កំណែទម្រង់ទាំងសេដ្ឋកិច្ចសង្គមនិងនយោបាយ។
ពណ៌នាការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាពីឆ្នាំ ១៩៩៣ រហូតមកដល់សព្វថ្ងៃៈ ផ្នែកសេដ្ឋកិច្ច • កសិកម្មមានភាពរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតឲ្យមានប្រព័ន្ធធារាសាស្រ្តការបង្កាត់ពូជបច្ចេកទេសជាដើម • អនុវត្តសេដ្ឋកិចិ្ចទីផ្សារសេរីកម្ពុជាបានក្លាយជាកន្លែងវិនិយោគដ៏ទាក់ទាញ • វិស័យឧស្សាហកម្មមានការរូកចម្រើនផ្នែករោងចក្រសហគ្រាស • ការធ្វើពាណិជ្ជកម្មគឹមានភាពងាយស្រួលជាងមុន • ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅតំបន់ • សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលថវិការកើនឡើងប្រចាំ • មានកំណើនទេសចរណ៍ដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជន • ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរ • មានាករកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវដែក… ។ ផ្នែកសង្គមធម៌ • កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភារវកម្ម • មានការកសាងមណ្ឌលសុខភាព មន្ទីរពេទ្យនៅតាមសាលាឃុំសង្កាត់ជាដើម • មានសេរីភាពព័ត៌មានិងអនុញ្ញាតិឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គភាពសង្គមស៊ីវិល
ក.មិនសូវយល់សំនួរ ខ.មិនយល់សំនួរទាល់តែសោះ គ.ក្នុងជីវភាពប្រចាំថ្ងៃ អាចមានគោលការណ៍ផ្សេងៗទៀត ដែលត្រូវប្រើដើម្បីបែងចែកវត្ថុជាក្រុម មានដូចជា៖ ទំហំ ឃ.ក្នុងជីវភាពប្រចាំថ្ងៃ អាចមានគោលការណ៍ផ្សេងៗទៀត ដែលត្រូវប្រើដើម្បីបែងចែកវត្ថុជាក្រុម មានដូចជា៖ មាឌ
ប្រភពនៃការបំខ្យល់នៅក្នុងសហគមន៍ របស់ខ្ញុំ គឺការចិញ្ចឹមសត្វទំពាអៀងនិងការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ។
តាមធម្មតា សេចក្តីសុខមានពីរប្រការ គឺ a) សុខផ្លូវកាយ b) សុខផ្លូវអារម្មណ៍ c) សុខផ្លូវចិត្ត d) ចម្លើយទាំងអស់ត្រឹមត្រូវ