vrean.com Latest Questions
ដែលហៅថាសេរីនិយមសេដ្ឋកិច្ច គឺជាសេដ្ឋកិច្ចដេលបើកសេរីភាពឲ្យឯកជនទិញដូរលក់ទៅវិញនូវភោគផលផ្សេងៗតាមអំពើចិត្តគឺថា រដ្ឋគ្មានអំណាចចូលទៅជ្រៀតជ្រែកត្រួតពិនិត្យតម្លៃទំនិញរបស់ឯកជនឡើយ ។
បារាំងជំទាស់មិនឲ្យអង់គ្លេសចូលជាសមាជិកទីផ្សាររួមអឺរ៉ុបដោយសារ ៖ • អង់គ្លេសជាដៃគូជិតស្និតជាមួយសហរដ្ឋអាមេរិក • បារាំងចង់រក្សាឯករាជ្យ និងអធិបតេយ្យភាព • មិនចង់ឲ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុប ។
តាមព្រះពុទ្ធសាសនាបានណែនាំឱ្យប្រកាន់នូវសេចក្តីសុខ៤ ប្រការមាន៖ • សុខកើតពីការមានទ្រព្យដែលបានពីអំពើសុចរិត • សុខកើតពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន • សុខកើតពីការមិនជំពាក់បំណុលគេ • សុខកើតពីការប្រកបអាជីវកម្មដែលគ្មានទោស។
ប្រៀបធៀបរបបផ្តាច់ការ មូសូលីនី អ៊ីត្លែ និងប៉ុលពតនៅកម្ពុជា • មូសូលីនី និងហ៊ីត្លែ ៖ លើកដំកើងជាតិសាសន៍ខ្លួនឯង សំលាប់ជាតិសាសន៍ដទៃ មានគំនិតត្រួតត្រាពិភពលោក • ប៉ុលពត ៖ សម្លាប់ជាតិសាសន៍ខ្លួនឯង បំផ្លាញស្ថាប័នសង្គមហើយរណបនយោបាយបរទេស ។
សហភាពសូវៀតបានបាញ់បង្ហោះយានស្កុតនិចជាលើ ដំបូងនៅឆ្នាំ១៩៥៧ដែលមានអាកាសយាននិកឈ្មោះ យូរីហ្គារីន ។