vrean.com Latest Questions
ក្នុងរចនាបថ ដូចជា សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាព្ទន។
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
បានជានៅកំឡុងទស្សវត្ស៦០រាជរដ្ឋាភិបាលបានផ្ដាច់ទំនាក់ទំនងការទូតជាមួយវៀតណាមនិងសហរដ្ឋអាមេរិកគឺដោយសារ៖ • ប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យ • សហរដ្ឋអាមេរិកគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាចូលរួមប្លុកសេរី • ថៃឈ្លានពានកម្ពុជា ៦លើក • វៀតណាមឈ្លានពានកម្ពុជា ២៩ លើក។
អត្ថបទ រឿងអង្គប់កណ្ដុរ កូនកណ្តុរមួយកំពុងតែអើតឡើមៗតាមចន្លោះជញ្ជាំងផ្ទះកសិករ ។ វាឃើញពីរនាក់ប្តីប្រពន្ធកសិករស្ថិតក្នុងកសិដ្ឋានមួយនោះកំពុងតែបើកប្រអប់មួយ ។ វាស្រមៃថានោះប្រាកដជាម្ហូបអាហារដ៏ឈ្ងូយឆ្ញាញ់ទៀតហើយ តែវាបែរជារន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញថា វត្ថុនោះគឺជា អង្គប់កណ្តុរ ទៅវិញ ។ កូនកណ្តុរក៏រត់ទៅកាន់ជង្រុកហើយប្រកាសអាសន្ន ៖ «មានអង្គប់នៅក្នុងផ្ទះ ! មានអង្គប់នៅក្នុងផ្ទះ !» មេមាន់សើចហើយតបទៅវិញថា ៖ «លោក កណ្តុរ លោកពិតជាខ្លាចអង្គប់ខ្លាំងណាស់ហើយ តែវាមិនមានអីពាក់ព័ន្ធនឹងខ្ញុំទេ ខ្ញុំមិនយកខ្លួនទៅបៀតនឹងរឿងរបស់លោកទេ ។» កូនកណ្តុរងាកទៅកាន់លោកជ្រូកហើយនិយាយថា ...
បានជាគេបង្កើតច្បាប់ព្រោះ ច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមនិង សម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។ ច្បាប់និងសិទ្ធមានលក្ខណៈខុសគ្នា ៖ ក. ច្បាប់ • កើតឡើងដោយសារមនុស្សជាអ្នកបង្កើត • ជាវិធានដោយលាយលក្ខណ៍អក្សរ • មានលក្ខណៈបង្ខំមនុស្សឱ្យគោរពតាមដាច់ខាត • ច្បាប់ការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្ស ឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្នា • អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាលឬធ្ងន់ ។ ខ. សិទ្ធិ • មានស្រាប់តាំងពីធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់ • សិទ្ធិមានតម្លៃស្មើៗគ្នាគ្មានរណាមានសិទ្ធិច្រើនជាងនរណាទេហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ • សិទ្ធិស្ថិតក្រោមច្បាប់មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសបីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ • សិទ្ធិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នា ដែលមានច្បាប់ជាអ្នកកំណត់ ។ ...