ក. សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន យើងជាប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ដែលតទៅនេះហៅកាត់ថា”អាស៊ាន”)រួមមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉សាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរី ព្រះរាណាចក្រថៃឡង់ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១នៅកម្ពុជា ។ បញ្ជាក់អះអាងម្តងទៀត អំពីការប្រកាន់ខ្ជាប់របស់យើងទាំងអស់គ្នាចំពោះគោលបំណងនិងគោលការណ៍របស់អាស៊ានដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អាស៊ានជាពិសេសការគោរពការ លើកកម្ពស់និងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានព្រមទាំងគោលការណ៍លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។ បញ្ជាក់អះអាងបន្ថែមម្តងទៀត អំពីការបេ្តជា្ញចិត្តចំពោះសេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្សធម្មនុញ្ញរបស់អង្គការរបស់អង្គការសហប្រជាជាតិសេចក្តីថ្លែងការណ៍និងកម្មវិធីសកម្មភាពទីក្រុងវែ្យងនិងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀតដែលរដ្ឋសមាជិករបស់អាស៊ានជាភាគីហត្ថលេខា ។ បញ្ជាក់អះអាងបន្ថែមម្តងទៀតផងដែរ នូវសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងនោះមានសេចក្តីប្រកាសនៃការលើកកម្ពស់ស្រ្តីភេទនៅក្នុងតំបន់អាស៊ាននិងសេចក្តីប្រកាសពីការលុបបំបាត់អំពើហើង្សាប្រឆាំងស្រ្តីភេទក្នុងតំបន់អាស៊ាន ។
vrean.com Latest Questions
សហព័ន្ធរុស្សីឫ សមាគមនៃរដ្ឋឯករាជ្យ មានន័យថាប្រទេសរុស្សី បញ្ជូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹងអ៊ុយក្រែន បេឡារូសនិងរដ្ឋឯករាជ្យមួយចំនួនទៀត។
មនុស្សត្រូវមានសិទ្ធិដូចជា៖ • សិទ្ធិបញ្ចេញមតិ • សិទ្ធិមានការងារធ្វើ • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ • សិទ្ធិមានជំនឿសាសនា • សិទ្ធិទទួលការអប់រំ • សិទ្ធិចូលរួមក្នុងនយោបាយ…។
ដែលហៅថា យុវជនគឺជាមនុស្សដែលស្ថិតនៅចន្លោះវ័យក្មេង និងវ័យចាស់ ។
ច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របដណ្តប់និងមិនគ្របដណ្តប់ ៖ អនុវត្ត និងគ្របដណ្តប់លើ ៖ • កម្មវិធីអប់រំ • ការសិក្សាស្រាវជ្រាវអប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់ប្រភេទ គ្រប់ភូមិសិក្សាសាធារណៈនិងឯកជន • បុគ្គលិកអប់រំឬស្ថាប័នអប់រំ • រដ្ឋបាលកិច្ចនិងការគ្រប់គ្រង ការអប់រំគ្រប់កម្រិតៗ មិនអនុវត្ត និងមិនអនុវត្ត និងមិនគ្របដណ្តប់លើ ៖ • ការអប់រំអំពីគម្ពីរសាសនា • ការអប់រំខាងបច្ចេកទេស យុទ្ធសាស្រ្តយោធានិងសន្តិសុខ • ការអប់រំខាងផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី • ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈតុលាការ ។
ដែលហៅថា វេទនា ឬចេតនារូបារម្មណ៍ គឺជារូបារម្មណ៍ ដែលកើតចេញពីការប្រើប្រាស់នូវពាក្យពេចន៍ ឃ្លា ប្រយោគរៀបរាប់ ដើម្បីធ្វើការបង្ហាញអំពីមនោសញ្ចេតនារំភើបសប្យាយរីករាយ ទុក្ខ សោក កម្សត់ ព្រាត់ប្រាស់ បំណងប្រាថ្នា ភាពអស់សង្ឃឹម ការខកចិត្តអ្វីមួយជាដើម ។