ជនជាតិដែលរុករកស្រាវជ្រាវអង្គរវត្តមុនគេបង្អស់គឺ ជនជាតិព័រទុយកាល់ លោកឌីហ្គោដូគូតូ ដែលបានមករុករកស្រាវជ្រាវក្នុងឆ្នាំ ១៩៥១ ។
vrean.com Latest Questions
បានជាបង្កើតស្ថាប័នអន្តរជាតិថ្មី គឺអង្គការសហប្រជាជាតិ ព្រោះ ៖ • សង្គមប្រជាជាតិអនុវត្តការងារគ្មានប្រសិទ្ធិភាព ធ្វើឲ្យសង្គ្រាមលោកលើកទី២ផ្ទុះឡើង • សង្គមប្រជាជាតិគ្មានកម្លាំងទ័ពដាក់ពង្រាយសម្រាប់រក្សាសន្តិភាព • សង្គមប្រជាជាតិគ្មានថវិកាសម្រាប់ទ្រទ្រង់បេសកម្ម • ប្រទេសមហាអំណាចពុំបានជួយជ្រោមជ្រែងអង្គការនេះឡើយ ព្រោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ( សហរដ្ឋអាមេរិក ) • ប្រជាជាតិនានាចង់បានសន្តិភាព ។
អត្ថន័យនៃសីល ៥ ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្សដែលពាក់ព័ន្ធ ៖ សីល៥ អត្ថន័យ សិទ្ធិមនុស្ស ១. បាណាតិបាតាវេរមណី… គឺវៀរចាកការសម្លាប់ជីវិត ...
ទស្សនៈកម្មផលបានផ្តល់មកមនុស្សនូវ ៖ ផលវិជ្ជមាន • វៀរចាកអំពើអាក្រក់់ • ខំសាងអ្វីដែលជាកុសល កាយ វាចា ចិត្ត សម្ភារ • នាំឲ្យសង្គមរីកចម្រើន ផ្នែកអវិជ្ជមាន • ផ្តេកផ្តួលលើព្រេងវាសនា បាត់អស់ស្មារតីតស៊ូ • មានជនខ្លះឆ្លៀតឪកាសទាញយកប្រយោជន៍ពីទស្សនៈកម្មផល ដូចនេះ ក្នុងនាមយើងជាមនុស្ស ជាពុទ្ធសាសនិកត្រូវយល់ពីបញ្ហាកម្មផលឲ្យបានច្បាស់លាស់ជាមុនសិន ទើបការអនុវត្តទ្រឹស្តីនេះបានទទួលផលល្អ ។
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច • ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់ • ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក • រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន • ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ • ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន • ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ • ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ អតិផរណាភាពឥតការងារធ្វើ….។
ពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំៗដូចជា ៖ • បរិស្ថាន ៖ ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី គ្រោះរាំងស្ងួត ផែនដីឡើងកំដៅ…។ • បញ្ហាកំណើនប្រជាជន ៖ តម្រូវការថាមពល ពង្រីកផ្ទៃដីដាំដុះ ឩស្សាហកម្ម សំណងលំនៅដ្ឋាន…។ • បញ្ហាអន្តោប្រវេសន៍ ៖ ការជួញដូរ គ្រឿងញៀន មនុស្សអសន្តិសុខ ចោរកម្ម ពេស្យាចា ទេរវកម្ម ។ • បញ្ហាសន្តិសុខស្បៀង ...
ក្នុងសង្គមខ្មែរសម័យដើម ម្តាយឪពុកមានសិទ្ធិចាត់ចែងនិងសម្រេចចិត្តគ្រប់បែបយ៉ាងលើជោគវាសនាកូនចៅរបស់ខ្លួន ។ ជាទូទៅឪពុកម្តាយមានសិទ្ធិចាត់ចែងរឿងជំនួសកូនដោយពុំបានសូរយោបល់កូនឡើយ ។ ឪពុកម្តាយមាននាទីអប់រំកូនចៅប្រុសស្រីឱ្យចេះដឹងគុណអ្នកដែលធ្វើអំពើល្អមកលើខ្លួនដូចជា ជីដូនជីតា អាណាព្យាបាល បងប្អូនប្រុសស្រី គ្រូបាអាចារ្យ មិត្តភក្តិ សាច់ញាតិជិតឆ្ងាយ និងព្រះមហាក្សត្រ ។ ម្តាយឪពុកជាអ្នកណែនាំប្រតិបត្តិអំពើល្អ ស្មោះត្រង់យុត្តិធម៌ ស្រលាញ់ការងារ និងវៀរចាកនូវអំពើបាយមុខ ស្រា ស្រីល្បែងស៊ីសង និងអំពើខុសច្បាប់ផ្សេងៗទៀត ។
អភិបាលខេត្ត -ក្រុង តំណាងឲ្យរាជរដ្ឋាភិបាលនៅក្នុងខេត្ត – ក្រុងរបស់ខ្លួន ក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់ពីរដ្ឋមន្រី្តក្រសួងមហាផ្ទៃ។