Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
តើទំនាស់ ឬជម្លោះរវាងប្រទេសនិងប្រទេសផ្តល់ផលវិបាកអ្វីខ្លះ ?
• ទំនាស់រវាងប្រទេសជាតិ នាំមកនូវអស្ថិរភាពតាមព្រំដែន បង្កើតការបង្ហូរឈាម ការបាត់បង់ជីវិតមនុស្ស សត្វ សម្ភារៈ និងថវិកា។ ក្រៅពីនេះ ទំនាក់ទំនងវិស័យផ្សេងៗទៀតត្រូវកាត់ផ្ដាច់ សេដ្ឋកិច្ចទ្រុឌទ្រោម ការផលិតត្រូវចុះខ្សោយ បរិមាណផលិតផលថយចុះ សង្គមកើតភាពវឹកវរ និងធ្វើឱ្យ មានការរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។
• ទំនាស់រវាងប្រទេសជាតិ នាំមកនូវអស្ថិរភាពតាមព្រំដែន បង្កើតការបង្ហូរឈាម ការបាត់បង់ជីវិតមនុស្ស សត្វ សម្ភារៈ និងថវិកា។ ក្រៅពីនេះ ទំនាក់ទំនងវិស័យផ្សេងៗទៀតត្រូវកាត់ផ្ដាច់ សេដ្ឋកិច្ចទ្រុឌទ្រោម ការផលិតត្រូវចុះខ្សោយ បរិមាណផលិតផលថយចុះ សង្គមកើតភាពវឹកវរ និងធ្វើឱ្យ មានការរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។
See lessតើទំនាស់បុគ្គល នាំមកនូវផលវិបាកដូចម្ដេចខ្លះ ?
• ទំនាស់បុគ្គល នាំមកនូវការបែកបាក់សាមគ្គីភាព មិត្តភាព ការរាប់អាន វិនាសព្រាត់ប្រាសកូនចៅ ប្ដីប្រពន្ធ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារចុះខ្សោយ ខ្វះសេចក្ដីសុខ ខ្វះអ្នកផ្ដល់ភាពកក់ក្ដៅ រវាងអ្នកជិតខាង ឬសាច់ញាតិសន្ដាន ។
• ទំនាស់បុគ្គល នាំមកនូវការបែកបាក់សាមគ្គីភាព មិត្តភាព ការរាប់អាន វិនាសព្រាត់ប្រាសកូនចៅ ប្ដីប្រពន្ធ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារចុះខ្សោយ ខ្វះសេចក្ដីសុខ ខ្វះអ្នកផ្ដល់ភាពកក់ក្ដៅ រវាងអ្នកជិតខាង ឬសាច់ញាតិសន្ដាន ។
See lessតើទំនាស់តែងតែនាំមកនូវអ្វី ?
• ទំនាស់ តែងតែនាំមកនូវក្ដីវិនាស និងរងទុក្ខវេទនាដល់បុគ្គល ក្រុមគ្រួសារ និងប្រទេសជាតិ។
• ទំនាស់ តែងតែនាំមកនូវក្ដីវិនាស និងរងទុក្ខវេទនាដល់បុគ្គល ក្រុមគ្រួសារ និងប្រទេសជាតិ។
See lessតើពួកគាត់បានដោះស្រាយដូចម្តេចខ្លះ?
ដោះស្រាយដូចជា៖ - ទទួល និងកែប្រែកំហុស - មិនដោះស្រាយអ្វីទាំងអស់ - មានការជួយសម្របសម្រួលដោះស្រាយពីអាជ្ញាធរ មានសមត្ថកិច្ច។ល។
ដោះស្រាយដូចជា៖
See less– ទទួល និងកែប្រែកំហុស
– មិនដោះស្រាយអ្វីទាំងអស់
– មានការជួយសម្របសម្រួលដោះស្រាយពីអាជ្ញាធរ មានសមត្ថកិច្ច។ល។
ចូរប្អូនរៀបរាប់ពីមូលហេតុ ដែលនាំឱ្យគ្រួសាររបស់ប្អូន គ្រួសារអ្នកជិតខាងរបស់ប្អូន មានជម្លោះទាស់ទែងគ្នា ដែលប្អូនធ្លាប់បានដឹង?
មានដូចជា៖ - ច្រណែនឈ្នានីសគ្នា - បង្កការរំខានផ្សេងៗ ដូចជា ច្រៀងខារ៉ាអូខេ ឈ្លោះ គ្នា - មិនមានការពិភាក្សាគ្នា - មិនស្ដាប់គ្នា - មិនទុកចិត្តគ្នា - មិនឱ្យតម្លៃគ្នា - មិនគោរពតួនាទីខ្លួនឱ្យបានត្រឹមត្រូវ - ខ្ជិលច្រអូស - បង្កាច់បង្ខូចគ្នា - ប្រព្រឹត្តអំពើខុសច្បាប់ ដូចជាជក់គ្រឿងញៀន លួច ឆក់ ប្លន់ជាដើម - ឈឺច្រើRead more
មានដូចជា៖
See less– ច្រណែនឈ្នានីសគ្នា
– បង្កការរំខានផ្សេងៗ ដូចជា ច្រៀងខារ៉ាអូខេ ឈ្លោះ គ្នា
– មិនមានការពិភាក្សាគ្នា
– មិនស្ដាប់គ្នា
– មិនទុកចិត្តគ្នា
– មិនឱ្យតម្លៃគ្នា
– មិនគោរពតួនាទីខ្លួនឱ្យបានត្រឹមត្រូវ
– ខ្ជិលច្រអូស
– បង្កាច់បង្ខូចគ្នា
– ប្រព្រឹត្តអំពើខុសច្បាប់ ដូចជាជក់គ្រឿងញៀន លួច ឆក់ ប្លន់ជាដើម
– ឈឺច្រើន។ល។
តើឪពុកម្តាយរបស់ប្អូន ធ្លាប់ផ្តល់ឱកាសឱ្យប្អូនក៏ដូចជាសមា ជិកដទៃទៀត បញ្ចេញមតិយោបល់រាល់ពេលសម្រេចចិត្តអ្វីមួយដែរទេ? ហេតុអ្វី?
- ទេ ព្រោះគាត់គិតថាខ្ញុំនៅក្មេង ពុំមានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបញ្ហានានា។ ម្យ៉ាងទៀតខ្ញុំ មិនសូវ ខ្វាយខ្វល់ឬចាប់អារម្មណ៍ចូលរួមក្នុង ការសម្រេចចិត្តអ្វីមួយឡើយ។ - ធ្លាប់ ព្រោះគាត់យល់ពីសារៈសំខាន់នៃការចូលរួម របស់សមាជិកក្នុងគ្រួសារ។ គាត់ផ្តល់តម្លៃចំពោះមតិ យោបល់ទាំងអស់ ដើម្បីជាជំនួយបន្ថែមក្នុងការគិត របRead more
– ទេ ព្រោះគាត់គិតថាខ្ញុំនៅក្មេង ពុំមានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបញ្ហានានា។ ម្យ៉ាងទៀតខ្ញុំ មិនសូវ ខ្វាយខ្វល់ឬចាប់អារម្មណ៍ចូលរួមក្នុង ការសម្រេចចិត្តអ្វីមួយឡើយ។
See less– ធ្លាប់ ព្រោះគាត់យល់ពីសារៈសំខាន់នៃការចូលរួម របស់សមាជិកក្នុងគ្រួសារ។ គាត់ផ្តល់តម្លៃចំពោះមតិ យោបល់ទាំងអស់ ដើម្បីជាជំនួយបន្ថែមក្នុងការគិត របស់គាត់ក្នុងការគ្រប់គ្រងគ្រួសារ។
ចូរប្អូនពណ៌នាពីគ្រួសារមួយ នៅក្នុងសហគមន៍របស់ប្អូន ដែលប្អូនគិតថាមានសុភមង្គល ដោយបញ្ជាក់ពីកត្តាផ្សេងៗ ដែលនាំឱ្យគ្រួសារនោះមានសុភមង្គល។
កត្តាដែលនាំឱ្យគ្រួសារនោះមានសុភមង្គល៖ - ឪពុកម្តាយខិតខំរកប្រាក់ចិញ្ចឹមកូន - ឪពុកម្តាយមិនលេងល្បែងស៊ីសង មិនផឹកស្រា - ឪពុកម្តាយ មិនឈ្លោះគ្នា - មិនប្រើហិង្សាទៅលើសមាជិកគ្រួសារ - មិនរំខាន បង្កអំពើហិង្សា និងមានជម្លោះជាមួយអ្នកជិតខាង - អប់រំ ទូន្មានកូនចៅឱ្យមានសីលធម៌ គុណធម៌ - មិនច្រណែនឈ្នានីសអ្នកដទៃ - ពិភាក្សាគRead more
កត្តាដែលនាំឱ្យគ្រួសារនោះមានសុភមង្គល៖
See less– ឪពុកម្តាយខិតខំរកប្រាក់ចិញ្ចឹមកូន
– ឪពុកម្តាយមិនលេងល្បែងស៊ីសង មិនផឹកស្រា
– ឪពុកម្តាយ មិនឈ្លោះគ្នា
– មិនប្រើហិង្សាទៅលើសមាជិកគ្រួសារ
– មិនរំខាន បង្កអំពើហិង្សា និងមានជម្លោះជាមួយអ្នកជិតខាង
– អប់រំ ទូន្មានកូនចៅឱ្យមានសីលធម៌ គុណធម៌
– មិនច្រណែនឈ្នានីសអ្នកដទៃ
– ពិភាក្សាគ្នាទៅវិញទៅមក
– គោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក
– រស់នៅស្អាត
– បញ្ជូនកូនទៅសិក្សា
– ចេះចែករំលែក និងជួយអាសារអ្នកជិតខាង
– មានភាពស្មោះត្រង់
– គោរពទំនៀមទម្លាប់ប្រពៃណី និងច្បាប់សង្គម
– ចូលរួមជាមួយសកម្មភាពសង្គម ដូចជាចូលរួមកម្ម វិធីសុវត្ថិភាពភូមិឃុំ………..
តើដំណោះស្រាយដែលមានប្រសិទ្ធភាពក្នុងការបញ្ចប់ទំនាស់ខាងលើមានអ្វីខ្លះ?
មានដូចជា៖ - ស្វាមីត្រូវមានចិត្តរឹងប៉ឹង គិតពីអនាគតខ្លួន ប្រកាន់ យុត្តិធម៌ បែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវ - ម្តាយត្រូវផ្តល់សិទ្ធិសេរីភាពដល់កូន ក្នុងការកសាង គ្រួសារ - ឪពុកម្តាយ គួររកហេតុផលបញ្ជាក់អំពីទង្វើរបស់ ខ្លួនឱ្យកូនបានយល់ - កូន ត្រូវស្ដាប់ហេតុផលរបស់ឪពុកម្តាយ និងមិន ត្រូវប្រកែកបំណងល្អរបស់គាត់ឡើយRead more
មានដូចជា៖
See less– ស្វាមីត្រូវមានចិត្តរឹងប៉ឹង គិតពីអនាគតខ្លួន ប្រកាន់ យុត្តិធម៌ បែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវ
– ម្តាយត្រូវផ្តល់សិទ្ធិសេរីភាពដល់កូន ក្នុងការកសាង គ្រួសារ
– ឪពុកម្តាយ គួររកហេតុផលបញ្ជាក់អំពីទង្វើរបស់ ខ្លួនឱ្យកូនបានយល់
– កូន ត្រូវស្ដាប់ហេតុផលរបស់ឪពុកម្តាយ និងមិន ត្រូវប្រកែកបំណងល្អរបស់គាត់ឡើយ
– ប្តីប្រពន្ធ ត្រូវមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក លើកយកបញ្ហាមកជជែកវែកញែក ហើយ ពន្យល់ហេតុផលប្រាប់បងប្អូនឱ្យបានយល់ផង
– ប្តីប្រពន្ធ មិនត្រូវប្រព្រឹត្តអំពើណាដែលផ្ទុយពីបំណងប្រាថ្នារបស់គ្នាឡើយ
– ប្តីប្រពន្ធ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើក កម្ពស់ជីវភាពគ្រួសារ និងធ្វើផែនការគ្រួសាររួមគ្នា។
តើមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យមានទំនាស់នៅក្នុងគ្រួសារ?
មូលហេតុដែលធ្វើឱ្យទំនាស់កើតមានក្នុងគ្រួសារគឺ៖ - ម្តាយក្មេក និងកូនប្រសារស្រី កើតមកពីម្តាយ ស្រឡាញ់ថ្នាក់ថ្នម កូនប្រុសខ្លាំងពេក អាចធ្វើឱ្យកូន បែកបាក់គ្រួសារ។ - ម្តាយឪពុក និងកូន កើតឡើងមកពីការមិនស្តាប់ បង្គាប់ ការទូន្មានរបស់ឪពុកម្តាយឱ្យកូនប្រព្រឹត្តក្នុង ផ្លូវល្អ។ - បងប្អូនញាតិសន្ដានទាំងសងខាង ដោយសារតែ មានRead more
មូលហេតុដែលធ្វើឱ្យទំនាស់កើតមានក្នុងគ្រួសារគឺ៖
See less– ម្តាយក្មេក និងកូនប្រសារស្រី កើតមកពីម្តាយ ស្រឡាញ់ថ្នាក់ថ្នម កូនប្រុសខ្លាំងពេក អាចធ្វើឱ្យកូន បែកបាក់គ្រួសារ។
– ម្តាយឪពុក និងកូន កើតឡើងមកពីការមិនស្តាប់ បង្គាប់ ការទូន្មានរបស់ឪពុកម្តាយឱ្យកូនប្រព្រឹត្តក្នុង ផ្លូវល្អ។
– បងប្អូនញាតិសន្ដានទាំងសងខាង ដោយសារតែ មានការច្រណែនពីបងប្អូន ព្រោះចង់កេងយកប្រយោជន៍អ្វីមួយ។
– ប្តី និងប្រពន្ធ កើតមកពីបញ្ហាជាច្រើន ដូចជាបញ្ហា ទាក់ទងនឹងលុយកាក់ បញ្ហាផឹកស៊ី បង្កអំពើហិង្សា ជាដើម។
តើកូនៗ ត្រូវធ្វើដូចម្តេចខ្លះ ចំពោះឪពុកម្តាយរបស់ខ្លួន?
កូនៗត្រូវ៖ - រៀបចំចំណីអាហារ ផ្គត់ផ្គង់ទឹកត្រជាក់ ទឹកក្តៅឱ្យ បានត្រឹមត្រូវ - ប្រើពាក្យសម្ដីទន់ភ្លន់ - គក់ច្របាច់ រកថ្នាំសង្កូវ ពេទ្យថែទាំគាត់ ពេលគាត់ មិនស្រួលខ្លួន - ចេះថែរក្សាវង្សត្រកូលនៃមាតាបិតាឱ្យមានវឌ្ឍនភាពខ្ពង់ខ្ពស់ឡើង - ផ្ចង់កិរិយាមាយាទឱ្យត្រឹមត្រូវល្អ។ល។
កូនៗត្រូវ៖
See less– រៀបចំចំណីអាហារ ផ្គត់ផ្គង់ទឹកត្រជាក់ ទឹកក្តៅឱ្យ បានត្រឹមត្រូវ
– ប្រើពាក្យសម្ដីទន់ភ្លន់
– គក់ច្របាច់ រកថ្នាំសង្កូវ ពេទ្យថែទាំគាត់ ពេលគាត់ មិនស្រួលខ្លួន
– ចេះថែរក្សាវង្សត្រកូលនៃមាតាបិតាឱ្យមានវឌ្ឍនភាពខ្ពង់ខ្ពស់ឡើង
– ផ្ចង់កិរិយាមាយាទឱ្យត្រឹមត្រូវល្អ។ល។