vrean.com Latest Questions
កត្តាដែលធ្វើឪ្យអរិយធម៌អង្គរអភិវឌ្ឍនដល់កំពូលគឺ ៖ • កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យប្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រ គឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់មហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។ • វិស័យយោធា កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាជាអ្នកបញ្ជាកងទ័ពផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននឹងខ្លាំងពូកែ ...
ដែលហៅថា ការទទួលខុសត្រូវចំពោះខ្លួនឯងគឺ ជាការទទួលខុសត្រូវលើជីវិត លើសកម្មភាព ការសម្រេចចិត្ត និងជាគូរវាសនាខ្លួនដោយខ្លួនឯង មានន័យថាការធ្វើអ្វីមួយមនុស្សម្នាក់ៗត្រូវហ៊ាន ទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន ដោយមិនគេចវេសពីការពិត និងមិនទម្លាក់កំហុសលើអ្នកដទៃ ។ ជាឧទាហរណ៍ ក្នុងនាមយើងជាឪពុកម្តាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់រក្សា និងអប់រំកូនចៅឲ្យក្លាយជាមនុស្សល្អ ...