តួនាទីរបស់សហគមន៍មានដូចជា គណៈកម្មការសាងសង់ និងឩបត្ថម្ភគាំទ្រសាលារៀន ។
vrean.com Latest Questions
ភារកិច្ចរបស់សហគមន៍ គឺប្រមូលកុមារឱ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀនបំផុសកូនចៅឱ្យទៅសាលារៀនតាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីាការអភិវឌ្ឍសាលារៀន ។ ក. ការប្រមូលកុមារឱ្យចូលររៀន • គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឱ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យថ្នាក់ដំបូង បឋមសិក្សា) • ប្រមូលកុមារដែលនៅក្រៅសាលារៀន និងជួយទំនាក់ទំនងជាមួយឪពុកម្តាយ ដែលមិនបានឱ្យកូនចៅទៅរៀនដើម្បីបានទៅរៀន • ជួយប្រមូល និងជួយបង្កលក្ខណៈងាយស្រួលដើម្បីឱ្យកុមារទីទ័លក្រពិការបានទៅរៀន ។ ខ. ការស្វែងរកចំណូលថវិកា និងគ្រប់គ្រងថវិកា • សាលារៀនដំណើរការបានល្អ ...
គោលវិធីសិស្សមជ្ឈមណ្ឌលជា របៀបមួយនៃការបង្រៀន និងរៀនដែលត្រូវផ្ដល់ឱកាសឲ្យសិស្សធ្វើសកម្មភាពដោយផ្ទាល់។ រួមមានៈ • អន្ដរកម្មរវាងគ្រូ និងសិស្ស • អន្ដរកម្មរវាងសិស្ស និងសិស្ស
គេអាចរៀនតាមបែប៖ • ស្តាប់ • អាន • ប្រតិបត្តិ • សរសេរ • មើល/សង្កេត • សហការ • សំយោគ • លេងល្បែង • ត្រាប់ • ទស្សនកិច្ចសិក្សា • ពិសោធន៏ • វិភាគ • ប្តូរយោបល់ • ត្រិះរិះពិចារណា
ដែលហៅថា “ភេទ” សំដៅលើភាពខុសគ្នាផ្នែកជីវសាស្រ្ដ ដែលបានកំណត់រវាង បុរស និងស្រ្ដីជាទូទៅ។ ពាក្យ “ភេទ” ត្រូវបានប្រើប្រាស់ នៅពេលណាចង់សំដៅទៅលើបុរស និងស្រ្ដី ដែលមានសរីរាង្គកាយផ្សេងពីគ្នាលក្ខណៈរូបសាស្រ្ដ។
ដែលហៅថា “យេនឌ័រ” គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា/ សកម្មភាព) របស់បុរស និងស្រ្ដី (ភាពជាបុរស និងភាពជាស្រ្ដី) ដែលកំណត់ដោយសង្គម។
ភេទ និងយេនឌ័រខុសគ្នា ភេទ និង យេនឌ័រ • ភេទៈ កត្តា/លក្ខខណ្ឌជីវសាស្ត្រ ដូច្នេះ មិនអាចកែប្រែបាន • យេនឌ័រៈ កត្តា/លក្ខខណ្ឌសង្គម ដូច្នេះ អាចកែប្រែបាន ភេទ និង យេនឌ័រ ឧទាហរណ៍ • មានតែស្រ្តីទេដែលអាចបង្កើតកូនបាន។ ឧៈ១. ...
តួនាទី “ យេនឌ័រ ” មាន៣យ៉ាងគឺ៖ • តួនាទីមានកម្រៃ • តួនាទីមិនមានកម្រៃ • តួនាទីចាត់តាំងពីសហគមន៏
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្ត្រី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឲ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នា និងភាពខុសគ្នាដូចជា៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឲ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ។
ជនជាតិភាគតិចមានសិទ្ធិដូចជា៖ • សិទ្ធិមានវត្តមាន • សិទ្ធិឲ្យមានការគោរពដល់សញ្ញាណជាត់ និងសញ្ញាណវប្បធម៌ • សិទ្ធិស្វ័យសម្រេច • សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍ • សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ • សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអន្តរជាតិ • សិទ្ធិដើម្បីវប្បធម៌ រួមមានការប្រើភាសា និងសេរីភាពខាងវប្បធម៌ • សិទ្ធិរក្សាការពារវប្បធម៌ • សិទ្ធិរក្សាការពារបរិស្ថាន • សិទ្ធិមិនឲ្យមានការរើសអើងមកលើខ្លួន។ល។