ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា ៖ • ជុំវិញកម្លាំងចងភ្ជាប់សង្គម • ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ • ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍ • ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម ។
vrean.com Latest Questions
គោលការណ៍នានារបស់អាស៊ានមាន ៖ • គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណរបស់ប្រជាជាតិទាំងអស ។ • សិទ្ធិរបស់របស់ប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងអតិ្ថភាពជាតិរបស់ខ្លួន ដោយគ្មានការជ្រៀងជ្រែករិទ្ធិង្សនាឬ បង្ខិតបង្ខំពីខាងក្រៅ • មិនជ្រៀតជ្រែតក្នុងកិច្ចការផ្ទៃក្នុង ប្រទេសណាមួយ • ដោះស្រាយទំនាស់ឬ ប្រើប្រាស់កំលាំង • ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។
បញ្ហាគ្រួសារដែលគេចាប់អារម្មណ៍មានដូចជា ៖ • តួនាទីភេទ • តួនាទីយេនឌ័រ • កូនចិញ្ចឹម • បំណែកចែកការងារក្នុងគ្រួសារ • គ្រួសាររស់នៅបែកពីឪពុក • អាយុរៀបការ • ទំនាក់ទំនងភេទរបស់យុវជនមុន ពេលរៀបការ • កំនើរនៃអត្រាលែងលះ … ។
គ្រប់គ្រង់ប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្ត័សិទ្ធិ ត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា • ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិក • ធនធានសម្ភារៈ អាគារ ដីធ្លី …។ • ហិរញ្ញវត្ថុ ប្រាក់កាស • ពត៌មាន របាយការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍ … ។
បានជាគេបង្កើតអាស៊ាន ព្រោះមានមូលហេតុដូចជា ៖ • ដើម្បីឪ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍន៍វប្បធម៌ ។ • ដើម្បីសន្ដិភាពនិងស្ថេរភាពតំបន់ ។ • ដើម្បីឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល ។ • ជាការជួយគ្នាទៅវិញទៅមកក្នុងការបណ្ដុះបណ្ដាល និង ការស្រាវជ្រាវ ។ • ជាកិច្ចសហប្រតិបត្តិការផ្នែក វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹងជញ្ជូននិង ...
ចំណេះដឹងពីសិទ្ធិមនុស្សនិងប្រជាធិតេយ្យក្នុងនាមជាសាស្រ្ដចារ្យមួយរូបប្រយោជន៍ដូចជា ៖ • អាចឪ្យយើងបានច្បាស់ស្ដីពីដែនកំណត់នៃសេរីភាពរបស់ខ្លួន • ធ្វើឪ្យយើងចេះគោរពសិទ្ធិខ្លួនឯងនិងសិទ្ធិរបស់អ្នកដទៃ • អាចធ្វើឪ្យហ៊ានបញ្ចោញមតិ • យើងប្រើប្រាស់សិទ្ធិរបស់យើងក្នុងការជ្រើសរើសអ្នកដឹងនាំដែលយើងពេញមតិ • អាចឪ្យអាចសិស្សចូលរួមសកម្មភាពសង្គមដូចជា ការចូលរួនស្ដីពីសិទ្ធិមនុស្ស និងប្រជាធិតេយ្យជាដើម ។ • ដូចនេះក្នុងនាមយើងជាសាស្រ្ដចារ្យជា ម្នាក់ត្រូវតែសិក្សាស្វែងយល់អំពី គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះជាដំណើរនៃការរស់នៅក្នុងសង្គមនិងវាជួយយើងក្នុងការបង្រៀនសិស្សផងដែរ ។
ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរអាចឪ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះ រស់នៅក្នុងសង្គម ៖ ក. ចំណេះដឹង • អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម • ប្រព័ន្ធផ្សព្វផ្សាយ ៖ វិទ្យុ ទួរទស្សនៈ អ៊ីធឺណិត ទូរស័ព្ទ • អភិវឌ្ឍន៍ការអប់រំ ៖ អាចឪ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាំប្រិយកម្សាន្ដ…។ ខ. ...
មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចជា ៖ • ទឹកចិត្តបំរើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រី្ដរាជការ ។ • ភក្ដីភាព រដ្ឋបាលសាធារណៈដែលជាសេនាធិការឪ្យរដ្ឋាភិបាលនិងស្ថាប័នរដ្ឋត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។ • ផ្ដោតលើសេវារដ្ឋបាលសាធារណៈ ត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាគួរជាទីគោរពនិងមានភាពត្រឹមត្រូវក្នុងការបំរើនិងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ • សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពសមត្ថភាព និងប្រសិទ្ធិភាព ។
គោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ • គោលការណ៍តនិត្យានុកូលភាព • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរ មន្ដ្រីរាជការទៅតាមតម្រូវការចាំបាច់របស់ រដ្ឋភិបាលសាធារណៈ • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។
កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ ៖ ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន ៖ • កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត ។ • កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ដិវិធី ។ • មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០ • ផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពីធនាគាអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ ។ • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្ដរជានឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព ។ • កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេសនិងកិច្ចការសេដ្ឋកិច្ច ។ • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ ល ...