vrean.com Latest Questions
មាត្រានៃកតិកាសញ្ញាអន្តរជាតិ មាត្រាមួយចំនួនដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • មាត្រា ១ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច ។ ដោយអាស្រ័យនូវសិទ្ធិនេះប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី ។ • មាត្រា ២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឱ្យមានការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញនូវសិទ្ធិទាំងអស់ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះតាមមធ្យោបាយសមស្រប ដោយមានរួមបញ្ចូលជាពិសេសនូវការអនុវត្តវិធានការខាងផ្លូវច្បាប់ ។ • មាត្រា ៣ សិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកវប្បធម៌ ...
សមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីកាត់បន្ថយគំលាតរវាងប្រទេសសមាជិកចាស់និងប្រទេសសមាជិកថ្មី។ ហើយសមាហរណកម្មនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៨ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០២។