ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់និងដោយប្រយោលៈ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់ៈ រួមមាន ការវិនាសបាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្តាលមកពីសកម្មភាពជីកយករ៉ែ ឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្តូងរ៉ែ។ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយប្រយោលៈ រួមមាន ការប្រែប្រួលនៅក្នុងរដ្តអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្តូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី។
vrean.com Latest Questions
បានជាគេត្រូវអភិរក្សធនធានរ៉ែ ព្រោះរ៉ែជាធនធានធម្មជាតិមិនកើតឡើងវិញ។ រ៉ែកើតឡើងយឺតៗបំផុតដោយប្រើពេលរាប់លានឆ្នាំដើម្បីបង្កើតពំនូករ៉ែក្នុងសំបកផែនដី។
ភ្នំឱរ៉ាល់ មានកំពស់ ១៨១៣ម៉ែត្រ។
ភ្នំអេវ៉ីរ៉េស មានកំពស់ ៨៨៨៤ម៉ែត្រ។
ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ សាលារៀន និងទីធ្លាសាធារណៈ យើងត្រូវ៖ ជុំវិញផ្ទះ • សំអាតផ្ទះ • រៀបចំប្រដាប់ប្រដា សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់។ • មិនចោលសំរាមពាលវាលពាសកាល • នៅខាងក្រៅផ្ទះ ត្រូវធ្វើយ៉ាងណាដើម្បីបំបាត់ភក់ជ្រាំនៅជុំវិញ • ត្រូវដាំដើមឈើជុំវិញផ្ទះឲ្យស្រស់បំព្រង • លំនៅដ្ឋានត្រូវបើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងពន្លឺអាចចេញចូលបាន។ ក្នុងសាលារៀន • ថែរក្សានិងការពារអគារសិក្សាទាំងអស់ • បោសសំអាតទីធ្លាជុំវិញបរិវេនសាលា និងក្នុងថ្នាក់ឲ្យបានស្អាត • បង្កើតឲ្យមានធុងសំរាម និងមានបង្គន់អនាម័យឲ្យបានគ្រប់គ្រាន់ • បង្កើតសួនច្បារ និងដាំដើមឈើឲ្យមានភាពស្រស់បំព្រង។ ទីសាធារណៈ • ហាមចោលសំរាម និងកាកសំណល់តាមទីសាធារណៈ • អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីបរិស្ថាន(អនាម័យខ្លួនប្រាណ ផ្ទះ ...
រណៅសមុទ្រដែលជ្រៅជាងគេគឺ ក្បែរកោះ ម៉ារីយ៉ាន ក្នុងមហាសមុទ្រប៉ាស៊ីភិច។ ឈ្មោះអន្លង់ ម៉ារីយ៉ាន ជំរៅ ១១,០៣៣ ម៉ែត្រ។
គេកំណត់សម្គាល់អត្តសញ្ញាណបានដោយត្រូវប្រើគោលការណ៍វិទ្យាសាស្ត្រដើម្បីធ្វើតែសរ៉ែទាំងនោះដោយសង្គេតលើ ពណ៍ ស្នាមពណ៍ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និងបំណែក។
ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋានម៉ូស (Moh Hardness Scale)។ កំណត់យកសំណាកនៃភាពរឹងពី១ដល់១០គឺ៖ ១-ថក (Talc) ជារ៉ែទន់ជាងគែអាចឆ្កូតក្រចក។ ២-ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក ៣-កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង ៤-ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប ៥-អាប៉ាទិត (Apatite) អាចឆ្កូតកាំបិតដែកថែប ៦-ផែលស្ប៉ាត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូតនឹងកញ្ជក់បង្អួច
កំណកំណើតរ៉ែ មានដូចជា រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងៈ រ៉ែកើតឡើងពីម៉ាក់ម៉ាក្តៅ ហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកកើតឡើងពីកំអែភ្នំភ្លើងកករឹងលើផ្ទៃផែនដី។ រ៉ែបានពីសូលុយស្យុងៈ នៅពេលដែលអង្គធាតុនិងសមាសធាតុដែលរលាយនៅក្នុងទឹក ចេញជាសូលុយស្យុងមួយ កំណក្រោមបានកកើតឡើង។ រ៉ែបានពីសិលាប្រៃកំណើតៈ ការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមានៈ កាលស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និងថក។