រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងមជ្ឈការ និង វិមជ្ឈការ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្តាល) ៖ • គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) • រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្តាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ • មានឋានន្តរស័ក្តិពីធំ ដល់តូច • អង្គភាពមជ្ឈការដែលធំជាងគេ គឺរាជរដ្ឋាភិបាលមាន ៖ នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ
vrean.com Latest Questions
សហភាពសូវៀតមានទិសដៅតែគត់គឺកសាងប្រទេសតាមឲ្យទាន់សហរដ្ឋអមេរិកដែលជាគូបិបក្ខធំប្រកបដោយគ្រោះថ្នាក់ និងឈរលំដាប់ទី១នៃមហាអំណាចពិភពលោក។
ទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ ធ្វើឡើងនៅកូរឡាឡាំពួ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧។
ក. លក្ខណៈដូចគ្នារវាងសភាវគតិ ទម្លាប់ និងបញ្ញាៈ ទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាតាំងពីកំណើតមក ខ. លក្ខណៈខុសគ្នារវាងសភាវគតិ ទម្លាប់ និងបញ្ញាៈ • សភាវគតិ និង ទម្លាប់ ខុសគ្នាត្រង់ទម្លាប់ជាចំណេះមានឬជាបញ្ញាកើតឡើងពីការហ្វឹកហាត់ ឯសភាវគតិ ជាចំណេះធ្វើពីកំណើតដោយមិនចាំបាច់គិតពិចារណា ។ • បញ្ញាខុសពីទម្លាប់ត្រង់បញ្ញាដោះស្រាយបញ្ហាដោយជម្រើស ល្បិច មធ្យោបាយ ដើម្បីសម្របតាមស្ថានការណ៍ និងកាលៈទេសៈ ឯទម្លាប់ដោះស្រាយបញ្ហាតាមការធ្លាប់ តាម ឯកទេស និងស្លាប់ក្រឡា ...
ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្វីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញមិនពេញចិត្តនិងផែនការនេះទេ។ ពីព្រោះសហភាពសូវៀតបាន យល់ឃើញថាផែនការនេះមានទិសដៅទប់ស្កាត់ការរីកសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមួយចំនួនក្រោយសង្រ្គាម។
• អភិបាលខេត្ត-ក្រុងអាជ្ញាធរដែរដី លោកមានតួនាទី ភារកិច្ច សិទ្ធិអំណាច និងទទួលខុសត្រូវសំខាន់ណាស់ពិសេសគឺធ្វើកិច្ចសហប្រតិបត្តិការជាមួយតុលាកាារ និងអយ្យការអមតុលាការខេត្ត-ក្រុង។ ដូច្នោះចាំបាច់ត្រូវយល់ច្បាប់ស្តីពីការចាត់តាំងនិងសកម្មភាពរបស់សាលាជំរះក្តីៈ តុលាការ និងអយ្យការអមតុលាការខេត្ត-ក្រុងជាអំណាចឯករាជ្យកំណត់ដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១០៩។ អំណាចនេះ ប្រធានតុលាការ និងព្រះរាជាអាជ្ញាអមតុលាការខេត្ត-ក្រុង ប្រើតាមរយៈសាលាជំរះក្តីគ្រប់ជាន់ថ្នាក់។ គ្មានអហ្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិ អាំចទទួលអំណាចតុលាការបានឡើយ “មាត្រា១១១ នៃរដ្ឋធម្មនុញ្ញ។ • មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា “មាត្រា១១២”។ • ព្រះមហាក្សត្រទ្រង់ជាអ្នកចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ មាត្រា១១៣ ...
ច្បាប់ស្តីពីការអប់រំមានគោលដៅ ៖ • កំណត់វិធាននិងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់់កសាងប្រព័ន្ធអប់រំពេញលេញនិងឯកភាព • ធានានូវគោលការណ៍សេរីភាពខាងសិក្សាធិកាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
មេទ័ពសូវៀតឈ្មោះដែលបានបញ្ជាឲ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្គីនៅឆ្នាំ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែរឡាំងស្ថិត នៅអឡឺម៉ង់ខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រួតត្រារាល់ការចេញ ចូលទៅកាន់ប៊ែកឡាំងខាងលិចហើយច្រកនេះបើកឡើងវិញនៅឆ្នាំ១៩៤៩។