Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
ក្រៅពីការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ តើក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីអ្វីខ្លះ?
ក្រៅពីការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីដឹកនាំគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនដោយធ្វើការប្រជុំយ៉ាងតិចណាស់ចំនួនមួយដងក្នុងមួយខែនៅក្នុងសាលប្រជុំរបស់ខ្លួន ឬអាចជ្រើសរើសយកទីកន្លែងណាមួយក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការប្រជុំក៏បាន ក្នុងករណីចាំបាច់ក្រុមប្រឹក្សាធ្វើជាអធិបតីនៃអង្គប្រជុំRead more
ក្រៅពីការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីដឹកនាំគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនដោយធ្វើការប្រជុំយ៉ាងតិចណាស់ចំនួនមួយដងក្នុងមួយខែនៅក្នុងសាលប្រជុំរបស់ខ្លួន ឬអាចជ្រើសរើសយកទីកន្លែងណាមួយក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការប្រជុំក៏បាន ក្នុងករណីចាំបាច់ក្រុមប្រឹក្សាធ្វើជាអធិបតីនៃអង្គប្រជុំ ការប្រជុំប្រព្រឹត្តទៅបានលុះត្រាតែសមជិកលើសពីពាក់កណ្ដាលនៃចំនួនសមាជិកទាំងមូល ហើយការប្រជុំនេះត្រូវធ្វើឡើងជាធារណៈនិងប្រជាធិបតេយ្យដោយធ្វើការបោះឆ្នោតអនុម័តយកសំឡេងភាគច្រើនក្នុងការធ្វើការសម្រេចលើបញ្ហាអ្វីមួយ។
See lessតើអភិបាលកិច្ចល្អត្រូវមានធាតុសំខាន់ៗបួនក្នុងនោះមានអ្វីខ្លះ?
អភិបាលកិច្ចល្អត្រូវមានធាតុសំខាន់ៗបួនក្នុងនោះមានដូចជា៖ -គណនេយ្យភាព -តម្លាភាព -ភាពដែលអាចប៉ាន់ប្រមាណបាន -និងកាចូលរួម។
អភិបាលកិច្ចល្អត្រូវមានធាតុសំខាន់ៗបួនក្នុងនោះមានដូចជា៖
See less-គណនេយ្យភាព
-តម្លាភាព
-ភាពដែលអាចប៉ាន់ប្រមាណបាន
-និងកាចូលរួម។
ប្អូនៗបានដឹងរួចមកហើយថា ព្រះរាជាណាចក្រកម្ពុជាកាន់នៅលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ហើយមានការបែងចែកអំណាចជាបីដាច់ពីគ្នា អំណាចទាំងនោះមានដូចជា៖អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ។ ហេតុអ្វីបានជាគេនិយាយថា អំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ?
បានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ព្រោះ ៖ -គេចង់បានភាពយុត្តិធម៌មួយពីការកាត់ក្តីដោយត្រឹមត្រូវ -ដើម្បីការពារសិទ្ធិសេរីភាពនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ -ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ -ដើម្បីរក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ -Read more
បានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ព្រោះ ៖
See less-គេចង់បានភាពយុត្តិធម៌មួយពីការកាត់ក្តីដោយត្រឹមត្រូវ
-ដើម្បីការពារសិទ្ធិសេរីភាពនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
-ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
-ដើម្បីរក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ
-ដើម្បីទប់ស្កាត់មិនអោយសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែនដែលទៅរំលោភដល់សិទ្ធិអ្នកដទៃ
-ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជារាស្រ្ត ធានាដល់ការអនុវត្តច្បាប់មានប្រសិទ្ធភាព ។ ប្រសិនបើតុលាការគ្មានឯករាជ្យសម្បត្តិធម៌ប្រជារាស្រ្តគ្មានជំនឿលើច្បាប់ ហើយប្រាកដជារិះរកមធ្យោបាយផ្ទាល់ខ្លួនដោយមិនពឹងលើច្បាប់ ដែលអាចនាំឱ្យមានបញ្ហាអស្ថិរភាពសង្គម ។
ចូររៀបរាបពីរចនាសម្ព័ន្ធផ្នែកនីតិប្រតិបត្តិមានស្ថាប័ន ណាខ្លះ ?
រៀបរាប់ពីរចនាសម្ព័ន្ធផ្នែកនីតិប្រតិបត្តិមាន៖ -គណៈរដ្ឋមន្ត្រី - សមត្ថកិច្ចសមាជិករាជរដ្ឋាភិបាល - ខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ត្រី - ក្រសួងផ្សេងៗ - ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ - គណៈអភិបាល។
រៀបរាប់ពីរចនាសម្ព័ន្ធផ្នែកនីតិប្រតិបត្តិមាន៖
See less-គណៈរដ្ឋមន្ត្រី
– សមត្ថកិច្ចសមាជិករាជរដ្ឋាភិបាល
– ខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ត្រី
– ក្រសួងផ្សេងៗ
– ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
– គណៈអភិបាល។
តើគណៈរដ្ឋមន្ត្រីជាអ្វី?
តាមមាត្រា១១៨ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអមដោយឩបនាយករដ្ឋមន្ត្រីព្រមទាំងមានទេសរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ។
តាមមាត្រា១១៨ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអមដោយឩបនាយករដ្ឋមន្ត្រីព្រមទាំងមានទេសរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ។
See lessតើព្រះរាជណាចក្រកម្ពុជាអនុវត្តរបបនយោបាយដូចម្តេច?ហើយការបែងចែកអំណាចក្នុងប្រទេសមានលក្ខណៈដូចម្តេច?
តាមមាត្រានៃរដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជណាចក្រកម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ប្រជាពលរដ្ឋប្រើអំណាចតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិនិងអំណាចតុលាការ។
តាមមាត្រានៃរដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជណាចក្រកម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ប្រជាពលរដ្ឋប្រើអំណាចតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិនិងអំណាចតុលាការ។
See lessចូររៀបរាប់ពីសមត្ថកិច្ចសមាជិករាជរដ្ឋាភិបាល មានសមាសភាពណាខ្លះ ?
រៀបរាប់ពីសមត្ថកិច្ចសមាជិករាជរដ្ឋាភិបាល មាន៖ - នាយករដ្ឋមន្ត្រី - ឧបនាយករដ្ឋមន្ត្រី - ទេសរដ្ឋមន្ត្រី - រដ្ឋមន្ត្រី - រដ្ឋលេខាធិការ - និងអនុរដ្ឋលេខាធិការ។
រៀបរាប់ពីសមត្ថកិច្ចសមាជិករាជរដ្ឋាភិបាល មាន៖
See less– នាយករដ្ឋមន្ត្រី
– ឧបនាយករដ្ឋមន្ត្រី
– ទេសរដ្ឋមន្ត្រី
– រដ្ឋមន្ត្រី
– រដ្ឋលេខាធិការ
– និងអនុរដ្ឋលេខាធិការ។
ចូររៀបរាប់ពីសមាសភាពរបស់គណៈរដ្ឋមន្រ្តីមានអ្វីខ្លះ?
រៀបរាប់ពីសមាសភាពរបស់គណៈរដ្ឋមន្រ្តីមាន៖ -នាយករដ្ឋមន្ត្រី -ឩបនាយករដ្ឋមន្ត្រី -ទេសរដ្ឋមន្ត្រី -រដ្ឋមន្ត្រី -និងរដ្ឋលេខាធិការជាសមាជិក។
រៀបរាប់ពីសមាសភាពរបស់គណៈរដ្ឋមន្រ្តីមាន៖
See less-នាយករដ្ឋមន្ត្រី
-ឩបនាយករដ្ឋមន្ត្រី
-ទេសរដ្ឋមន្ត្រី
-រដ្ឋមន្ត្រី
-និងរដ្ឋលេខាធិការជាសមាជិក។
តើការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវធ្វើឡើងយ៉ាងដូចម្តេច? ហើយក្រុមប្រឹក្សានេះមានអាណត្តិប៉ុន្មានឆ្នាំ?និងផុតកំណត់នៅពេលណា?
ការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតអសកលស្របតាមនីតិវីធី ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។មានអាណាត្តិ៥ឆ្នាំម្តងហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីRead more
ការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតអសកលស្របតាមនីតិវីធី ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។មានអាណាត្តិ៥ឆ្នាំម្តងហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់ដំណែង។
See lessក្នុងនាមយើងជាពលរដ្ឋដែលរស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យឬយើងអាចមើលប្រទេសដែលកាន់របបនេះតើយើងដឹងទេថា៖តើលទ្ធិប្រជាធិបតេយ្យ មានសារប្រយោជន៍ដូចម្ដេចខ្លះ ?
លទ្ធិប្រជាធិបតេយ្យ មានសារប្រយោជន៍ ដូចតទៅ ៖ - ផ្ដល់សិទ្ធិអំណាចដល់ប្រជាជន ឱ្យចូលរួមក្នុងការអភិវឌ្ឍជាតិយ៉ាងពេញលេញ។ - ប្រជាជនមានសិទ្ធិសម្រេចលើជោគវាសនានៃប្រទេសជាតិខ្លួន។ - ការគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យ នាំឱ្យប្រទេសទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសេរីភាពក្នុងការបញ្ចេញមតិ។ - ប្រទេសជាតិឈានទៅរកRead more
លទ្ធិប្រជាធិបតេយ្យ មានសារប្រយោជន៍ ដូចតទៅ ៖
See less– ផ្ដល់សិទ្ធិអំណាចដល់ប្រជាជន ឱ្យចូលរួមក្នុងការអភិវឌ្ឍជាតិយ៉ាងពេញលេញ។
– ប្រជាជនមានសិទ្ធិសម្រេចលើជោគវាសនានៃប្រទេសជាតិខ្លួន។
– ការគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យ នាំឱ្យប្រទេសទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសេរីភាពក្នុងការបញ្ចេញមតិ។
– ប្រទេសជាតិឈានទៅរកភាពសម្បូរសប្បាយ រុងរឿង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អារ្យធម៌ និងក្នុងវិស័យផ្សេងៗទៀត។
– មានសេរីភាពខាងសារព័ត៌មាន រដ្ឋនិងឯកជន
– បើកទូលាយវិស័យវិនិយោគទុនផ្សេងៗ