បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ព្រោះ ៖ បើយើងពិនិត្យប្រវត្តិដើមនៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរតាំងពីសម័យដើមមកយើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេ ភ្នំ រុក្ខជាតិ ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសនាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសនានិកាយថេរវាទវិញ ។ ទោះបីជាយ៉ាងក៏ដោយក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយ ចម្រុះគ្នាដូច ដូចពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែងពិធីលៀងអារក្ស ពិធីបុណ្យសពដោយមានអាចារ្យភ្លុក ស្លៀកស ពាក់ស ជាដើម ។នៅក្នុងលទ្ធិព្រាហ្មណ៍ការអនុវត្តជំនឿគឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញា ...
vrean.com Latest Questions
ប្រេត អានថា ប្រេត តាមលំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្រឹ្កត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា “ ប៉េតៈ “ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជាមនុស្សស្លាប់ ឬព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុង អបាយភូមិពួកមួយ ឩទាហរណ៍ ពួកប្រេតមានន័យថា ...
ប្រភេទប្រេត ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមកការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម៉្យាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របសស់ខ្លួនដែរ ។ បើតាមគម្ពីរព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន ។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗលុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត) ប្រេតស្រេកឃ្លានអាហារជានិច្ច ...
បទស្មូត “ទំនួញប្រេត” និពន្ធដោយលោក ពេជ្រ សុខា ជាចម្រៀងរៀបរាប់សុខទុក្ខបុណ្យបាបរបស់ឪពុកម្តាយ ដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់ ។ ទំនួញប្រេតមានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឱ្យស្គាល់ភារកិច្ច និងកិច្ចដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឱ្យប្រេតមានឳកាសឡើងមកទទួលទានរបស់កូនចៅសាច់ញាតិ ឬគ្រួសាររបស់ពួកគេ ។ ប្រជាជនខ្មែរធ្លាប់ឮបទស្មូតនេះនៅតាមវត្ថុអារាម ក្នុងព្រះរាជាណាចក្រកម្ពុជានៅរដូវបុណ្យកាន់បិណ្ឌ ។ បទមួយទៀត មានចំណងជើងថា “ទំនួញប្រេត” ...
ពិធីបុណ្យទាក់ទងនឹងប្រេត នៅក្នុងគម្ពីរធម្មបទដ្ឋកថា បាននិយាយពីរឿងពួកប្រេតរបស់ព្រះរាជាព្រះនាមពិម្ពិសារមួយក្រុមបានបំពេញទានមានវត្ថុមិនស្អាតបរិសុទ្ធ ពោលគឺស៊ីបាយមុនលោក លុះធ្វើមរណកាលទៅបានទៅកើតក្នុងបេតវិស័យ “កើតជាប្រេត” សោយទុក្ខវេទនាអស់កាលដ៏យូរអង្វែង គឺតាំងពីមុនភទ្ទកប្បយើងនេះទៅទៀត ។ លុះមកដល់ភទ្ទកប្បយើងនេះមានព្រះពុទ្ធត្រាស់ដឹងធម៌ប្រាំព្រះអង្គ គឺកុក្កសន្ធោ កោនាគមនោកស្សបោ សមណគោត្តម និងអរិយមេត្តេយ្យ ។ នៅសល់ព្រះមួយអង្គទៀតដែលមិនទាន់បានត្រាស់ គឺព្រះអរិយមេត្តេយ្យ ដែលលោកកំពុងតែបំពេញបារមីនៅឋានតុសិតសព្វថ្ងៃនេះ ។ ព្រះពុទ្ធព្រះនាមកុក្កសន្ធោ បានត្រាស់ដឹងឡើងមុនគេក្នុងភទ្ទកប្បនេះ ពួកប្រេត ទាំងនោះក៏នាំគ្នាទៅសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចុះយើងខ្ញុំទាំងឡាយកាលណាទើបបានអាហារបរិភោគ ...
បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖ ១. ដើម្បីឩទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកទោះទៅកើតនៅទីណាជាអ្វីក៏ដោយ ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឩទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគិតភពសុខចម្រើជាភយ្យោភាពតទៅ ។ ២. ដើម្បីឱ្យបានសុខចម្រើនសិរិសួស្តីដែលកើតពីផលទាននៃបុណ្យភ្ជុំបិណ្ឌដល់ខ្លួន និងសង្គមគ្រួសារមនុស្សគ្រប់រូបទោះល្អឬអាក្រក់តែងប្រាថ្នាចង់បានសុខចម្រើន មិនចង់ជួយសេចក្តីទុក្ខឡើងប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្ស ដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព ។ ៣. ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនោះ ...
ប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ថ្ងៃទី ១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឹជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិនបានទំនរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ ។ ពួកគេសម្រាកនៅផ្ទះ នាំគ្នាទទួលទាននិងធ្វើនំព្រះខែចែកជូនគ្នាទៅវិញទៅមករហូតក្លាយប្រពៃណី រៀងដរាបមក ...
ភ្លេងមហោរីបង្កើតឡើងដោយខ្មែរជំនាន់ដើម ។ គេប្រគុំភ្លេងនេះក្នុងពិធីកម្សាន្តដូចជា ពិធីជប់លៀង សកវាទីចុះជែ ការសម្តែងល្ខោនមហោរី ជាដើម ។ ឩទាហរណ៍តន្ត្រីនេះមាន ទ្រអ៊ូ១ ទ្រសោធំ១ ទ្រសោតូច១ ទ្រឆេអ៊ូ១ ទ្រឆេសោ១ ខ្លុយតូច១ ខ្លុយធំ១ រនាតឯក១ តាខេ១ ស្គរថូន១ ស្គររមនា១ និងឈិន១គូ ។ ប្រជាជនកម្ពុជាគោរពបូជាព្រះឥន្រ្ទ ព្រះព្រហ្ម ...
ភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយ ៣២០ គីឡូម៉ែត្រ ។ ស្ពាននោះឈ្មោះស្ពានព្រះផ្ទិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស) ។
ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាពតែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់ រីឯឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ ។ដូចនេះហើយបានជាមានឃ្លាមួយពោលថា “អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពបុគ្គលឆ្នើមសកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផផ្ទាល់ខ្លួន” ។ អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការ៖ ពន្យល់ពាក្យ ៖ អំណាចគឺជាកម្លាំង ឬឥទ្ធិពលដែលអាចធ្វើអ្វីបាន ។ បកស្រាយ ៖ ក្នុងលទ្ធិប្រជាធិបតេយ្យ អំណាចកើតចេញពីប្រជាជន ហើយតំណាងប្រជាជនក៏កើតចេញពីប្រជាជនដែរ គឺវាជារបស់ប្រជាជន និងធ្វើអ្វីៗ ដើម្បីប្រជាជន ។ ប្រជាជនជាអ្នកជ្រើសររើសតំណាងរបស់ខ្លួននិងប្រគល់អំណាច អភ័យឯកសិទ្ធិឱ្យតំណាងរបស់ខ្លួន ...