សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ) ។
vrean.com Latest Questions
សិទ្ធិពលរដ្ឋ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ និងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់ណាស់ដូចជា ៖ • ទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ • សិទ្ធិប្រើប្រាស់ធនធានដែលខ្លួនមាន • សិទ្ធិទទួលបានការងារតាមលក្ខខណ្ឌសមស្រប តាមសមត្ថភាព • សិទ្ធិទទួលបានវិជ្ជាជីវៈរបស់ខ្លួន • សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន • សិទ្ធិមានគ្រួសារ គូស្រករ សិទ្ធិមានកម្រិតជីវភាពសមរម្យ រួមទាំងអាហារ ផ្ទះសំបែង • សិទ្ធិទទួលបានសេវាថែទាំសុខភាព • សិទ្ធិទទួលបានការអប់រំ និងវប្បធម៌ • រួមទាំងសិទ្ធិវប្បធម៌របស់ជនជាតិភាគតិចផងដែរ ។
ការអនុវត្តកតិកាសញ្ញាអន្តរជាតិតាមទស្សនវិស័យព្រះពុទ្ធសាសនាបែងចែកជាពីរគឺ ទស្សនវិស័យសេដ្ឋកិច្ច ទស្សនវិស័យកិច្ចរបស់ព្រះពុទ្ធសាសនា បានចែកចេញជាពីរផ្នែកគឺ ១.ផ្នែកសេដ្ឋកិច្ចជាន់ទាប់ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗឬគ្រួសារទូទៅដូចជា ៖ + ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ ៤ប្រការ • ការសំភីសង្វាតស្វែងរកទ្រព្យ គ្រប់គ្រងប្រភេទទាំងមានរូបទាំងគ្មានរូប • ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ • ការចេះសេពគប់នឹងមិត្តសំឡាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយជាមិត្តល្អ • ការចេះចាយវាយឱ្យសមគួរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងភាពសន្តោស ។ + ការវៀរចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ • ជាអ្នកប្រព្រឹត្តល្បែងស្រី • ជាអ្នកប្រព្រឹត្តល្បែងស្រា • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង • ជាអ្នកសេពគប់មនុស្សអាក្រក់ ...
មាត្រានៃកតិកាសញ្ញាអន្តរជាតិ មាត្រាមួយចំនួនដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • មាត្រា ១ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច ។ ដោយអាស្រ័យនូវសិទ្ធិនេះប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី ។ • មាត្រា ២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឱ្យមានការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញនូវសិទ្ធិទាំងអស់ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះតាមមធ្យោបាយសមស្រប ដោយមានរួមបញ្ចូលជាពិសេសនូវការអនុវត្តវិធានការខាងផ្លូវច្បាប់ ។ • មាត្រា ៣ សិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកវប្បធម៌ ...
ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច • សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ។ • ករណីយកិច្ចដែលយើងបំពេញឱ្យអ្នកដទៃជាចម្លើយតបនឹងសិទ្ធិរបស់អ្នកដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយ តបនឹងសិទ្ធិរបស់យើង ។ • សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ • បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ • បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ • បើមានទាំងសិទ្ធិ មានទាំងករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។ ឩទាហរណ៍ ...
ករណីយកិច្ច ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីភាពរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថាករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ ។
ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា ៖ • ច្បាប់សាធារណៈ , ច្បាប់ឯកព័ន្ធភាព , ច្បាប់ឯកជន • ច្បាប់ការងារ , ច្បាប់សារព័ត៌មាន , ច្បាប់ភូមិបាល • ច្បាប់អាពាហ៍ពិពាហ៍ , ច្បាប់ព្រហ្មទណ្ឌ , ច្បាប់ការពារព្រៃឈើ • ច្បាប់ចរាចរណ៍ , ច្បាប់ប្រឆាំងអំពើជួយដូរមនុស្ស ។
បានជាគេបង្កើតច្បាប់ព្រោះ ច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមនិង សម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។ ច្បាប់និងសិទ្ធមានលក្ខណៈខុសគ្នា ៖ ក. ច្បាប់ • កើតឡើងដោយសារមនុស្សជាអ្នកបង្កើត • ជាវិធានដោយលាយលក្ខណ៍អក្សរ • មានលក្ខណៈបង្ខំមនុស្សឱ្យគោរពតាមដាច់ខាត • ច្បាប់ការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្ស ឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្នា • អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាលឬធ្ងន់ ។ ខ. សិទ្ធិ • មានស្រាប់តាំងពីធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់ • សិទ្ធិមានតម្លៃស្មើៗគ្នាគ្មានរណាមានសិទ្ធិច្រើនជាងនរណាទេហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ • សិទ្ធិស្ថិតក្រោមច្បាប់មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសបីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ • សិទ្ធិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នា ដែលមានច្បាប់ជាអ្នកកំណត់ ។ ...
សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់ ។