ដើម្បីសម្រចបាននូវសុភមង្គលគ្រួសារឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម ៖ • មានទំនាក់ទំនង់ល្អជាមួយសមាជិកគ្រួសារ គ្រប់រូបពោលគឺ បង្កើតបរិយាកាស សប្បាយរីករាយ និងយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប ។ • យល់ពីធុរៈសំខាន់នៃការស្រឡាញ់ និងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ • រកប្រាក់ចំណូលដើម្បីទំនុកបម្រុងគ្រួសារ • ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសារ • ធ្វើជាគំរូល្អ ដល់គ្រួសារ • អប់រំកូនឲ្យកូនមានអាកប្បកិរិយា និងសីលធម៌ល្អ • ស្រឡាញ់កូនឲ្យបានស្មើៗគ្នា • បំពេញតម្រូវការរបស់កូនទាំងផ្លូវកាយ ចិត្តសម្ភារៈឲ្យសមស្របតាមធនធាន ឬ លទ្ធភាពមាន • ចេះស្តាប់ហេតុផល និងមានការអត់ធ្មត់ ។
vrean.com Latest Questions
ច្បាប់នៃការប្រឆាំងអំពើពុលរលួយមានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយហើយដោយមាន ការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ។
សិទ្ធិសំខាន់ៗទាំង១៥ គឺ ៖ • សិទ្ធិមានការងារធ្វើ គឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គមនិងរដ្ឋ • សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយនឹងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជាការរំលោភមួយ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ក្រៅពីបុគ្គលផ្ទាល់សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរ • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា បុគ្គលត្រូវតែមានចំណេះដឹងសង្គមនិងរដ្ឋមានកាតព្វកិច្ចចាំបាច់ធ្វើឱ្យគ្រប់គ្នារៀនសូត្រ • សិទ្ធិបង្កើតគ្រួសារ ការរៀបចំគ្រួសារត្រូវមានការព្រមព្រៀងដោយសេរីពីភារីទាំងសងខាងមិនត្រូវបង្ខំឡើយ • សិទ្ធិគោរពនិងការពារគ្រួសារទុកជាក្រុមដ៏សំខាន់របស់សង្គមរដ្ឋត្រូវមានច្បាប់ការពារខ្លឹមសារនេះ • សិទ្ធិមានសន្តិសុខសង្គម សង្គមនិងរដ្ឋមានកាតព្វកិច្ចផ្តល់សន្តិសុខនិងនិរភ័យដល់មនុស្សក្នុងសង្គមពោលគឺត្រូវចាំបាច់របស់មនុស្សក្នុងសង្គម • សិទ្ធិមានកិច្ចឩបត្ថម្ភខាងសង្គមកិច្ចនិងពេទ្យ គឺត្រូវមានប្រព័ន្ធឩបត្ថម្ភក្នុងវិស័យកិច្ចការសង្គមសុខាភិបាល • សិទ្ធិមានម្ហូបអាហារគ្រប់គ្រាន់ សង្គមនិងរដ្ឋត្រូវមានផែនការផលិតនិងណែនាំមនុស្សឱ្យផលិតស្បៀងឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ • សិទ្ធិទទួលការពារខាងសុខភាព ...
អាយុរៀបការស្របច្បាប់របស់បុរសចាប់ពីអាយុ ២០ ឆ្នាំ យ៉ាងតិច រីឯនារីចាប់ពីអាយុ ១៨ឆ្នាំ យ៉ាងតិច ។ អាយុក្រោមពីនេះបុរសស្រ្តីក៏អាចរៀបការបានតែក្នុងករណីភាគីខាងស្រីមានផ្ទៃពោះហើយមានការយល់ព្រមពីមាតាបិតាឬអាណាព្យាបាល ។
a) ព្រោះវាបណ្តាលឱ្យផ្ទុះបែក b) ព្រោះវាបណ្តាលឱ្យមានគ្រោះថ្នាក់ c) ព្រោះវាបណ្តាលឱ្យមានសំឡេងឮខ្លាំង d) ព្រោះវាបណ្តាលឱ្យកើតមានសារធាតុពុលក្នុងខ្យល់