vrean.com Latest Questions
យុវជនជាអ្នកដឹកនាំត្រូវមានលក្ខណៈដូចតទៅ ៖ • មានចំណេះដឹងសមស្របនឹងតម្រូវការសង្គម និងមានបទពិសោធន៍ • មានសុខភាពល្អ កាយសម្បទាមាំមួន • មានភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ ចេះបត់បែនតាមសភាពការណ៍ • មានសមត្ថភាពអាចជំនួសមនុស្សចាស់បាន • មានសីលគុណធម៌ ស្មោះត្រង់ មានឧត្តមគតិ គិតប្រយោជន៍រួមជាធំ មានមនសិការការងារ • មានសាមគ្គីភាពទូលំទូលាយ មានវិធានការទប់ស្កាត់ទាន់ពេលនូវអ្វីដែលនិងអាចកើតមានឡើង • មានសុភវិនិច្ឆ័យ វិភាគគ្រប់ជ្រុងជ្រោយ មិនអត្តនោម័តអគតិ មិនប្រកាន់អស្មិមានៈ ចេះស្តាប់មតិអ្នកដទៃ ពោលគឺមានគំនិតរិះគិត និងគំនិតអធ្យាស្រ័យ • មានកលសល្យក្នុងការដឹកនាំ ...
ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាពតែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់ រីឯឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ ។ដូចនេះហើយបានជាមានឃ្លាមួយពោលថា “អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពបុគ្គលឆ្នើមសកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផផ្ទាល់ខ្លួន” ។ អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការ៖ ពន្យល់ពាក្យ ៖ អំណាចគឺជាកម្លាំង ឬឥទ្ធិពលដែលអាចធ្វើអ្វីបាន ។ បកស្រាយ ៖ ក្នុងលទ្ធិប្រជាធិបតេយ្យ អំណាចកើតចេញពីប្រជាជន ហើយតំណាងប្រជាជនក៏កើតចេញពីប្រជាជនដែរ គឺវាជារបស់ប្រជាជន និងធ្វើអ្វីៗ ដើម្បីប្រជាជន ។ ប្រជាជនជាអ្នកជ្រើសររើសតំណាងរបស់ខ្លួននិងប្រគល់អំណាច អភ័យឯកសិទ្ធិឱ្យតំណាងរបស់ខ្លួន ...
បារាំងឡោមព័ទ្ធវាំងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៨៨៤ ដោយមេដឹកនាំឈ្មោះ Charles Thompson ។
សកលភាវូបនីយកម្ម គឺជាដំណើរវិវត្តន៍នៅក្នុងចរន្ដនៃការបង្កើតឡើងនូវ ប្រព័ន្ធតែមួយនៅក្នុងពិភពលោកទាំងមូល។
ដើម្បីពង្រីកតួនាទីជាមហាអំណាច បារាំងបានធ្វើដូចតទៅ៖ • សាកល្បងអវុធបរមាណូនៅលើកោះ មីរ៉ូអាទោះបីជាមានការហាមឃាត់និងមាន ការជំទាស់ពីប្រទេសមួយចំនួនក៏ដោយ។ • ចូលរួមសង្រ្គាមនៅក្នុងឈូងសមុទ្រពែក្សក្នុងនាមអង្គការសហប្រជាជាតិជាមួយ សហរដ្ឋអាមេរិក។
ជនភៀសខ្លួន គឺជាជនដែលត្រូវបង្ខំចិត្តរត់ចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាច ឬមានការគំរាមកំហែងមកលើជីវិត ឬសេរីភាពរបស់ខ្លួន។