ពួកកសិករនៅអ៊ីតាលីមួយភាគធំមិនចូលចិត្តរស់នៅជនបទទេពោលគឺពួកគេចេញទៅចម្ការនៅពេលព្រឹកហើយពេលល្ងាចត្រឡាប់មកវិញ។ចំណែកប្រជាកសិករនៅភាគខាងត្បូងវិញចូលចិត្តរស់នៅជាដើម។
vrean.com Latest Questions
បានជាប្រជាជនអ៊ីតាលីភាគច្រើនងាកមកជិះរថយន្ដក្រុងវិញព្រោះ៖ • ប្រជាជនទីក្រុងភាគច្រើនមានរថយន្ដផ្ទាល់ខ្លួនក្នុងការធ្វើដំណើរដែលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍នាំឲ្យមានការយឺតយ៉ាវក្នុងការទៅបំពេញការងារ។ • រថយន្ដច្រើននាំឲ្យកខ្វក់បរិស្ថានហើយធ្វើឲ្យទីក្រុងពោរពេញដោយផ្សែងៗនាំឲ្យចោទជាបញ្ហាដល់សុខភាពរបស់ប្រជាជន។
នៅពេលទៅធ្វើការឆ្ងាយពីផ្ទះតើស្រ្ដីអ៊ីតាលីដែលមានកូនក្នុងបន្ទុកត្រូវពឹងផ្អែកលើឪពុកម្ដាយឲ្យជួយថែទាំឲ្យឫជួនកាលពួកគេយកកូនទៅដាក់ក្នុងមជ្ឈមណ្ឌលកុមារ។
ប្រជាជនអ៊ីតាលីចូលចិត្តរស់នៅដូចតទៅ៖ • ២ភាគ៣ចូលចិត្តរស់នៅទិក្រុងហើយភាគច្រើនស្ថិតក្នុងផ្ទះល្វែង។ • អ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភររស់នៅក្នុងភូមគ្រឹះមានបរិវេណធំទូលាយ។
ប្រជាជនអ៊ីតាលីភាគច្រើនរស់នៅតំបន់ដែលកុះករជាងគេគឺតំនប់ឧស្សាហកម្មនិងក្រុងធំៗដូចជារ៉ូមមីឡង់និងណាប់ហើយប្រជាជនដែលមានជិវភាពខ្ពស់គឺស្ថិតនៅផ្នែកខាងជើងនៃ ប្រទេស។
នៅអ៊ីតាលីតុលាការជាន់ខ្ពស់ហៅថាតុលាការធម្មនុញ្ញដែលមានសមាជិកសមាជិក៥រូបសមាជិកទាំងនោះត្រូវតែងតាំងដូចតទៅ៖ • ៥រូបត្រូវបានតែងតាំងដោយប្រធានាធិបតី • ៥រូបត្រូវបានតែងតាំងដោយសភា។ • ៥រូបត្រូវបានតែងតាំងដោយចៅក្រមនិងក្រសួងយុតិ្ដធម៌។
សភាទាំងពីរនៅអ៊ីតាលីមានអាណត្ដិ៥ឆ្នាំ ហើយសភានីមួយៗអាចរំលាយមុនអាណត្ដិបានគឺនៅពេលដែលមានវិបត្ដិប្រធានាធិបតី្ដរួចជ្រើសតាំងប្រធានាធិបតីសារជាថ្មី។
នៅអ៊ីតាលីតើសភាមាន២ គឺព្រឹសភានិងសភាតំណាងរាស្រ្ដហើយសភានីមួយមានសមាជិកដូចតទៅ៖ • ព្រឹទ្ធសភាមានសមាជិក៣១៥រូបដោយការបោះឆ្នោតនិង៥រូបផ្សេងទៀតជាតំណែង អស់មួយជិវិតដែលជ្រើសតាំងដោយប្រធានាធិបតីក្នុងចំណោមអតីតប្រធានាធិបតី។ • សភាតំណាងរាស្រ្ដមានសមាជិកចំនួន៦៣០រូប។
នៅអ៊ីតាលីដើម្បីឲ្យគណៈរដ្ឋមន្រ្ដីកើតចេញជារូបរាងឡើង គឺនាយករដ្ឋមន្រ្ដីជាអ្នកជ្រើសតាំងឡើងហើយត្រូវបានតែងតាំងដោយប្រធានាធិបតី។ បន្ទាប់មកត្រូវសុំសេចក្ដីទុកចិត្តពីសភាក្រោយការផ្ដល់សេចក្ដីទុកចិត្តពីសភាហើយនោះទើបនាយករដ្ឋមន្ត្ដី្រនិងគណៈរដ្ឋមន្រ្ដីស្របច្បាប់។
នៅអ៊ីតាលីនាយករដ្ឋមន្រ្ដីត្រូវបានតែងតាំងដោយប្រធានាធិបតីតាមរយៈការបោះឆ្នោតទុកចិត្តពីសភាហើយនាយករដ្ឋមន្រ្ដីត្រូវបានជ្រើសតាំងចេញពីសមាជិកសភា។ នាយរដ្ឋមន្រ្ដីគ្មានកំណត់អាណត្ដិទេពោលគឺសភាអាចដកនាយករដ្ឋមន្រ្ដីចេញពីតំណែងបានប្រសិនណាបើគាត់មានកំហុស។