មាត្រា៧ត្រូវចាត់ទុកថាផិតគឺការរួមសេវនកិច្ចរវាងបុរសដែលមានបំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្រ្តីដទៃក្រៅពីប្រពន្ធរបស់ខ្លួនឬការរួមសេវនកិច្ចរវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន ។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត • បុរសណាដែលាមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយហើយទៅសេវនកិច្ចជាមួយស្រ្តីផ្សេងទៀត ។ • ស្រ្តីណាដែលមានចំណងអាពាហហ៍ពិពាហ៍ពីមុនមិនទាន់រលាយហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត ។
vrean.com Latest Questions
អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំបើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ឆ្នាំ ។
អំពើនេះជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារព្រោះមាត្រា៦នៃច្បាប់ស្តីអំពីការទប់ស្តាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបានចែងថាអំពើទារុណកម្មឬអំពើឃោរឃៅរួមមាន • ការធ្វើទុកបុកម្នេញបង្កឱ្យមានការឈឺចាប់ផ្លូវចិត្តសតិអារម្មណ៍បញ្ញាស្មារតីដល់រូបវន្តបុគ្គក្នុងគ្រួសារ ។ • ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបកាយដែលប្រព្រឹត្តហួសពីសីលធម៌នឹងច្បាប់កំណត់ ។
ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឱ្យបានខ្លាំងក្លាដូចជា • បង់ពន្ធជូនរដ្ឋ • គោរពច្បាប់រដ្ឋ • បង្កបង្កើនផល • រក្សាប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិ • រក្សាការពារបរិស្ថាន និងសម្បត្តិវប្បធម៌ជាតិ • ចូលរួមបោះឆ្នោតជ្រើសរើស អ្នកតំណាង និងអ្នកដឹកនាំរបស់ខ្លួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេស • គោរព និងការពារសិទ្ធិមនុស្ស ។
ការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិនយោបាយ ។ បានចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើ បាតុកម្មអហិង្សា បាតុកម្មអហិង្សា ព្រោះ ៖ • ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស • ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ ។
ទិវាសិទ្ធិនារី ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ៨ មីនា មិនដែលខានឡើយ ។ គ្រប់ស្ថាប័នក្រសួង មន្ទីររដ្ឋនិងឯកជន ត្រូវ ៖ • រៀបចំចងបដារ ពាក្យស្លោក (ពាក់ព័ន្ធនឹងការលើកកម្ពស់ស្រ្តី) • មានការចែកអំណោយ ឬពិធីជប់លៀងជូនស្រ្តី ឬជនអំណោយដល់អ្នកម្តាយ • មានការរៀបចំពិធីសូតមន្ត លើករាសី(ជំនឿសាសនា) • លេងល្បែងប្រជាប្រិយតាមអង្គភាពផ្សេងៗ • ធ្វើពិធីមិទ្ទេញ ប្រារព្ធថ្ងៃ ៨ មីនា
សិទ្ធិពិសេសរបស់នារីមាន ៦យ៉ាងគឺ ៖ • សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចណាអាចធ្វើអ្វីៗបានតាមសមត្ថភាព • សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាឱ្យកម្រៃស្មើគ្នា • សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានឹងប្តី • សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារកុំឱ្យមានការងារកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ • សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន គឺត្រូវមានច្បាប់អនុញ្ញាតឱ្យស្រ្តីឈប់សម្រាកពីការងារក្នុងពេលមុនពេលនិងក្រោយពេលសម្រាលកូន • សិទ្ធិរួមផុតពីទោសប្រហាជីវិតក្នុងពេលមានគភ៌ ប្រសិនបើមានទោសប្រហាជីវិតមនុស្សទោសនេះមិនត្រូវអនុវត្តលើស្រីមានផ្ទៃពោះឡើយ ។
សិទ្ធិនារី គឺជាការទាមទារអ្វីៗ ដែលនារីត្រូវមានជាចាំបាច់ ជាពិសេសគឺដើម្បីឱ្យមានលក្ខណៈស្មើភាពនឹងបុរសដែរ ។
សិទ្ធិ គឺជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។
បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះបើតាមលក្ខណៈធម្មជាតិនារីភេទ ជាមនុស្សទន់ខ្សោយដែលងាយរងគ្រោះ និងទទួលរងនូវការគម្រាមកំហែងជាពិសេសពីសំណាក់មនុស្សប្រុស ។ ការរើសអើងប្រឆាំងនឹងនារីភេទ គឺជាការរំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នានឹងគោលការណ៍ស្តីពីការគោរពចំពោះភាពថ្លៃថ្នូររបស់មនសុ្ស គឺជាឩបសគ្គដល់ការចូលរួមរបស់នារី ក្នុងជីវភាពនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌ក្នុងប្រទេស របស់ខ្លួន និងប៉ះពាល់ដល់ការលូតលាស់និងភាពរុងរឿងរបស់សង្គមនិងគ្រួសារ ។ អនុសញ្ញាបានចែងថា • មាត្រា ១ ៖ ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពនារីនិងបុរសត្រូវមានភាពស្មើគ្នានៅក្នុងសង្គម គ្រួសារ និងលើគ្ររប់វិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ...