vrean.com Latest Questions
សង្រ្គាម គឺជាការប្រឈមមុខដាក់គ្នារវាងក្រុមមួយ និងក្រុមមួយទៀតដែលមានអាវុធក្នុងដៃ ។ សង្គ្រាមល្អនៅពេលដែលសង្គ្រាមនោះការពារបូរណភាពទឹកដី ការពារសិទ្ធិសេរីភាព និងទាមទារ ឯករាជ្យជាដើម ។ រីឯសង្គ្រាមអាក្រក់វិញ នៅពេលដែលសង្គ្រាមបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស សត្វទ្រព្យសម្បត្តិ និងរបរផ្សេងៗ ។
បរិស្ថានគ្រប់ដណ្តប់សម្រាប់អនុវត្តយុទ្ធសាស្រ្តទាំងមូលមាន៤គឺ ៖ • ទី១ គឺសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម • ទី២ គឺភាពជាដៃគូរក្នុងការអភិវឌ្ឍរួមមាន ភាពជាដៃគូរជាវិស័យឯកជន និងសហគមន៍អ្នកផ្តល់ចំនួយព្រមទាំងភាពជាដៃគូរជាមួយសង្គមស៊ីវិល • ទី៣ បរិស្ថានម៉ាគ្រូសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលក្ខណៈអនុគ្រោះ • ទី៤ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងក្នុងពិភពលោក ។
ដែលហៅថា ពុទ្ធពរ គឺជា ពររបស់ព្រះបរមសាស្តា ឬព្រះពុទ្ធដែលព្រះអង្គតែងតែផ្តល់ឲ្យមនុស្សសត្វទាំងអស់ ក្នុងលោកយើងត្រូវការ ។ អត្តន័យពុទ្ធពរទាំងងបួនប្រការគឺ ៖ • អាយុៈ មានន័យថា ការរស់នៅដោយសុវត្ថិភាព មានប្រយោជន៍ដល់ខ្លួន ដល់ក្រុមគ្រួសារ ញាតិមិត្តរបស់ខ្លួន និងមនុស្សលោកទូទៅ ។ អាយុជីវិតជារបស់សំខាន់គួរតែប្រុងប្រយ័ត្ន និងថែរក្សាកុំបីធ្វេសប្រហេស ។ អាយុជីវិតគ្មានដាក់លក់នៅលើទីផ្សារឡើយ គឺធម្មជាតិបានផ្តល់មកឲ្យយើងតែម្តងគត់ក្នុងមួយជីវិត ។ • វណ្ណៈ មានន័យថា ...
លោកគូបាឆូវបានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដូចតទៅ៖ • បើកឲ្យមានអ្នកវិនិយោគទុនខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ • បំផុសឲ្យមានការប្រណាំងប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី • បើឲ្យមានរបបប្រជាធិតេយ្យនៅក្នុងជួរគណបក្សពើគឺឲ្យមានការជ្រើសរើសមន្រ្ដីដោយការឆ្នោតដើម្បីសម្ដែងការាតុក្ខចិត្ត • រៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិកភាតាមរយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម។
ការប្រឈមមុខដាក់មុខដាក់គ្មានរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅជុំវិញបញ្ហាអាឡឺម៉ង់មានដូចជា៖ សហរដ្ឋអាមេរិក • លោកខាងលិចប្រជុំគ្នាវិញទីក្រុងឡុងដ៏ដើម្បីប្ដូរប្រដាសប្រាក់ថ្មី • សន្និសិទក្រុងវ៉ាស៊ីនតោន ១៩៩៥ បង្កើតរដ្ឋាភិបាលអាឡឺម៉ង់ • អាឡឺម៉ង់ខាងលិចបំពាក់អាវុធហើយត្រូវបញ្ចូលជាសមាជិកទី១៥នៃអង្គការអូតង់ • អាឡឹម៉ង់ខាងកើតភៀសខ្លួនមកអាឡឺម៉ង់ខាងលិច ៣លាននាក់។ សហភាពសូវៀត • សូវៀតបិទច្រកផ្គត់ផ្គងនិងអគ្គីសនីទៅកាន់អាឡឺម៉ង់ខាងលិច • បានបង្កើតជាសាធារណរដ្ឋប្រជាធិបតេយ្យនៅថ្ងៃទី៧ តុលា ឆ្នាំ ១៩៤៩ • ថ្ងៃទី១៤ ខែឧសភា ១៩៩៥កតិសញ្ញាវ៉ាសូរីបង្កើតឡើង • ការកសាងសង់កំពែងប៊ែឡាំងមានប្រវែង៤២km នៅថ្ងៃទី១៣ ខែសីហា ១៩៦១។