លទ្ធភាពបង្កកំណើតរបស់ស្រី្តគឺជាកត្តាកំណត់នៃសន្ទស្សន៏ (IDH) ព្រោះ ប្រសិនបើជាប្រទេសមួយ មានសន្ទស្សន៏ការអភិវឌ្ឍន៏មនុស្សទាប ( បញ្ហាចូល រៀននៅមានកម្រិត អាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងសុខភាពមិនបានប្រសើរ ) នោះលទ្ធភាពបង្កកំណើតរបស់ស្រី្តមានកម្រិតខ្ពស់ ។ ផ្ទុយទៅវិញ បើប្រទេសមួយមានសន្ទស្សន៏អភិវឌ្ឍន៏កម្រិតខ្ពស់ ( អត្រាចូលរៀន ខ្ពស់ អាហារូបត្ថម្ភគ្រប់គ្រាន់ សុខភាពប្រជាជនល្អប្រសើរ និងមានអាយុវែង) នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីមានកម្រិតទាបវិញ។
vrean.com Latest Questions
តាមពីរ៉ាមីតរបស់ប្រជាជនកម្ពុជាឆ្នាំ ២០០៨ បានជាថ្នាក់អាយុ ៣០ – ៣៤ ឆ្នាំមានភាពផត មានន័យថាប្រជាជននៅក្រុមអាយុនេះទាំងប្រុស ទាំងស្រីមានចំនួនតិចជាងគេ ដោយសារការថយចុះនូវលទ្ធិភាពបង្កកំណើតរបស់ស្ត្រី និងមរណភាពរបស់កុមារខ្ពស់ នៅសម័យខ្មែរក្រហម។ ក្រុមអាយុនេះកើតនៅឆ្នាំ ១៩៧៤ – ១៩៧៨។ ក្រុមអាយុនេះមានអាយុពី ១-៥ ឆ្នាំ ក្នុងសម័យខ្មែរក្រហម ។
ចំនួនប្រជាជនសកម្មនៅកម្ពុជាក្នុងឆ្នាំ ២០០៨ មានបុរស និងស្រ្តីដែលធ្វើការងារលើវិស័យការងារទាំងបីគឺ កសិកម្ម ឩស្សាហកម្ម និងសេវាកម្មមានដូចជា៖ • ចំពោះវិស័យកសិកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះភាពច្រើនជាស្រ្តី និងមាននិន្នាការថយចុះនៅឆ្នាំ ២០០៨ • ចំពោះវិស័យឩស្សាហកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះមានការកើន • ឡើងគួរឲ្យកត់សម្គាល់គឺ ស្រ្តីមានចំនួនច្រើនជាងបុរស • ចំពោះវិស័យសេវាកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះ ក៏មានចំនួនកើនឡើង ឯចំនួនស្រ្តីវិញថ្វីត្បិតមានចំនួនតិចជាងបុរសក៏ដោយ តែបើប្រៀបធៀបនឹងឆ្នាំ១៩៩៨ មានសន្ទះកើនឡើងខ្លាំងជាងបុរស។
សន្និសីទក្រុងយ៉ាល់តារៀបចំឡើងដោយប្រទេស សហរដ្ឋអាមេរិក សហភាពសូវៀត (ស្គាលីន) និងចក្រអង់គ្លេស បានជួបគ្នាជាលើកទី២ នៅក្នុងសន្និសីទក្រុងយ៉ាល់តា (តំបន់គ្រឹមេ) និងដោយផ្តោតជាពិសេសលើការគ្រប់គ្រងប្រទេសអាល្លឺម៉ង់នៅក្រោយសង្គ្រាម ។ សន្និសីទនេះបានសម្រេចឲ្យ៖ • ប្រទេសអាល្លឺម៉ង់ត្រូវបែងចែកជាពីរគឺខាងលិច និងខាងកើត • អាល្លឺម៉ង់ខាងលិច និងទីក្រុងប៊ែឡាំងខាងលិចត្រូវបានចែកជាបីតំបន់ត្រួយត្រា • ចំណែកអាល្លឺម៉ង់ខាងកើតត្រូវបានត្រួតត្រាសហភាពសូវៀត ។ ដឹកនាំទាំងបីបានព្រមព្រៀងគ្នាពុះចែកប្រទេសអាល្លឺម៉ង់ជា ៤ចំណែក ដើម្បីចែកគ្នាកាន់កាប់ គឺអាមេរិកកាន់កាប់មួយចំណែក អង់គ្លេសមួយចំណែកសូូមួយចំណែក ហើយចំណែកទី៤ ត្រូវបានទៅបារាំង ...
អាឡឺម៉ង់ត្រូវបានបែកចែកជាពីរនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៤៨ ដោយសារការប្រឈមដាក់គ្នារវាងមហាអំណាចទាំងពីរគឺសហភាពសូវៀត និងសហរដ្ឋអាមេរិក ។ សន្និសីទក្រុងយ៉ាល់តាដែលបែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រា ដើម្បីកុំឲ្យប្រទេសនេះមានលទ្ធភាព បង្កសង្គ្រាមទៀត។
អាឡឺម៉ង់បានរួបរួមគ្នាវិញនៅថ្ងៃទី១២ កញ្ញា ១៩៩០ ដោយសារកត្តាមួយចំនួនដូចជា៖ • សហភាពសូវៀតពុំមានលទ្ធភាពជួយដល់អាឡឺម៉ង់ខាងកើតទៀត ដោយសារមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ • ការដួលរលំសហភាពសូវៀត • ប្រទេសមហាអំណាចបានយល់ព្រមដោះលែងប្រទេសអាឡឺម៉ង់ឲ្យមានសេរីភាព។
ការបង្រួបបង្រួមអាល្លឺម៉ង់ត្រូវបានធ្វើឡើង៣លើកគឺ៖ ១. ការធ្វើឲ្យមានឯកភាពគ្នាក្នុងការប្រើប្រាស់ក្រដាសប្រាក់ ២. សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់បានរួបរួមជាមួយសហព័ន្ធអាល្លឺម៉ង់ដោយរំលាយរដ្ឋទាំង៥ ៣. ការដកទ័ពបរទេសចេញពីទឹកដីអាល្លឺម៉ង់ដើម្បីប្រគល់ឯករាជ្យនិងអធិតេយ្យភាពទឹកដី។
វិស័យសេដ្ឋកិច្ចនិងវិស័យសង្គមនៅអាឡឺម៉ង់ខាងលិចគឺ វិស័យសេដ្ឋកិច្ច : • មានការរីកចម្រើនដោយសារប្រទេសនេះ • មានតំបន់ធ្យូងថ្មគឺតំបន់ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ មានរោងចក្រស្លដែកជាដើម។ • សម្បូរហត្ថករដែលមានប្រាក់កម្រៃថោក • មានការពង្រឹកតំបន់ឩស្សាហកម្មទូទាំងប្រទេស ឩស្សាហកម្មល្បីនាំមុខគេនៅអឺរ៉ុបដូចជារោងចក្រអគ្គីសនីរោងចក្រគីមី រោងចក្រស្លដែក និងរោង ផលិតគ្រឿងម៉ាស៊ីនធំៗ។ • នាំមុខខាងផលិតផលកសិកម្មដូចជា ស្ករ ទឹកដោះគោ សាច់ វិស័យសង្គម: • មានប្រាក់ធានារ៉ាប់រងជំងឺការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរា និយាយរួមគឺប្រជាជន៨០%ទទួលបានប្រាក់ធានារ៉ាប់រង។ • ស្រ្តីមានសិទ្ធិនឹងបុរសដែលបានចែងនីក្នុងច្បាប់ជាមូលដ្ឋាន។ ស្រ្តីចំនួន១/២ចាប់ពីអាយុ១៥.៥០ឆ្នាំទទួលបានការងារនៅក្រៅផ្ទះ។ • ច្បាប់បានកំណត់ឲ្យស្រី្តមានផ្ទៃពោះត្រូវបានឈប់សម្រាកនៅផ្ទះចំនួន៦ខែក្រោយពេលឆ្លងទន្លេដើម្បីថែរក្សាទារក។ • ដ្ឋានភិបាលអាល្លឺម៉ង់សង់ផ្ទះ១២លានខ្នងជូនប្រជាពលរដ្ឋ
មូលហេតុចម្បងដែលបណ្តាលឲ្យសហភាពសូវៀតដួលរលំ៖ • មានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ការប្រណាំងប្រជែងសព្វាវុធ និងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកដែលធ្វើឲ្យសហភាពសូវៀតចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូត់ដល់មានវិបត្តិ។ • ជាប្រទេសទី១ក្នុងពិភពលោកដែលប្រកាន់របបសង្គមនិយម • ប្រទេសដែលរណបសហភាពសូវៀតបានប្រកាសឯករាជ្យលែងដើរតាមសហភាពសូវៀត • សហភាពសូវៀតហ៊ុំព័ទ្ធដោយប្រទេសសេដ្ឋកិច្ចទីផ្សារសេរី។
រដ្ឋដែលបានប្រទេសឯករាជ្យពីសហភាពសូវៀតគឺ អាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគឺ ហុងគ្រឺ ប៊ុយការី ប្រទេសបីនៅមាត់សមុទ្របាល់ទិច ព្រោះសហភាពសូវៀតដួលរលំ និងអ្នកដឹកនាំហ្គោបាឆូវប្រកាសថានឹងមិនអនុញ្ញាតឲ្យមានការធ្វើអន្តរាគមន៏ខាងវិស័យយោធាទៀតឡើយ។