vrean.com Latest Questions
មនុស្សនិងសត្វដូចគ្នា និងខុសគ្នាត្រង់ចំនុចដូចជា ៖ ក. មនុស្ស និង សត្វដូចគ្នាត្រង់ ៖ • មនុស្ស និងសត្វ មានសភាវគតិ ទម្លាប់ តណ្ហា និង បញ្ហា ប្រតិបត្តិដូចជា • ចង់រស់ ចង់បន្ដពូជ • ស្ថិតនៅក្រោមបញ្ជាតណ្ហាដូចគ្នា • មានទំនោរសេរីរាង្គកាយ គឺចង់ស ខ្លាចស្លាប់ ខ. មនុស្ស និង ...
នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជាតិខ្មែរទាំងមូលបានសម្ដែងនូវចិត្តយ៉ាងមោះមុតក្នុងការទាមទារឯករាជ្យពីរយ៉ាងឪ្យដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យឪ្យយើងក៏ដោយ ។
មូលហេតុនៃការបោះបង់ចោលពិធីចូលម្លប់ គឺជាក្រឹត្យក្រមសង្គមខ្មែរតែងតែខិតខំថែរក្សានូវអ្វីដែលសមស្របតាមកាលៈទេសៈនិងចំណង់ចំណូលចិត្តរបស់គេហើយដែលអាចនាំមកនូវសេចក្ដីសុខចម្រើន រុងរឿងអ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅ គេតែងតែកែលំអ ឬ បោះចោលតែម្ដង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើងដែលបានបោះបង់ជាស្វ័យប្រវត្តិ នាយុគសម័យយើងនេះក៏ព្រោះតែការចូលលម្លប់នាំឪ្យ ៖ • ខាតកម្លាំងពលរដ្ឋក្នុងគ្រួសារនិងសង្គម • រំខានអំពល់ទុក្ខដល់សមជិកគ្រួសារទាំងមូល “ បម្រើសាមីខ្លួនចូលម្លប់ “ • បំបាត់សិទ្ធិសេរីភាពរបស់កូនស្រ្ដី • ខាត់បង់ប្រាក់កាសសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។
ព្រះនរោត្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គថ្វាយរាជសម្បត្តិនេះទៅព្រះបាទនរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។